សម្រស់ស្អាត ចេញពីខាងក្នុង គឺត្រូវស្អាត រួមជាមួយសុខភាពល្អ។ ដូច្នេះ គួរបរិភោគអាហារឲ្យគ្រប់ ៥ក្រុម ដោយផ្ដោតសំខាន់លើបន្លែ ផ្លែឈើ និងធញ្ញជាតិដែលមានសារធាតុរ៉ែខ្ពស់ ជាតិខ្លាញ់ទាប។ ជាពិសេស កុំភ្លេចផឹកទឹក ១ថ្ងៃឲ្យបាន ៨កែវ ធំៗ ដើម្បីស្បែកស្អាត មានសំណើម។
២. ធ្វើចលនាច្រើន បង្កើនភាពស្រស់ស្រាយៈ
ភាពរហ័សរហួន ស្វាហាប់ បង្កើតនូវបុគ្គលិកលក្ខណៈល្អៗចំពោះអ្នកបានថែមទាំងជាលំហាត់ប្រាណ ឲ្យរូបរាងស្វែងផងដែរ។ ដូច្នេះ អ្នកដែលគ្មានពេលហាត់ប្រាណរាល់ថ្ងៃ ត្រូវក្រោកឡើង ដើរពនឿតសរសៃសសូង ឲ្យបានញឹកញប់ទើបជាការប្រសើរ។
៣. ក្រែមលាបបបូរមាត់ពណ៌ក្រហមៈ
ការលាបក្រែមបបូរមាត់ពណ៌ក្រហម ស្រស់ថ្លា មិនត្រឹមតែស្អាតថែមទាំងធ្វើឲ្យមុខ មើលទៅក្មេងជាងវ័យទៀតផង។
៤.ធ្មេញសស្អាត ញញឹមកាន់តែស្រស់ៈ
ធ្មេញសស្អាត គ្មានកំណក អាចជួយឲ្យអ្នកញញឹមយ៉ាងជឿជាក់។បើមិនចង់ចំណាយប្រាក់ ទៅខាត់ធ្មេញឲ្យស សាកល្បងប្រើស្រ្ដវបឺររីស្រស់ខាត់ធ្មេញ រាល់ថ្ងៃ នោះធ្មេញនិងសស្អាត។
៥.ប្ដូរទឹកមុខម្ដងបន្តិចៗៈ
សាច់ដុំផ្ទៃមុខ គឺទន់ខ្សោយណាស់ បើត្រូវជំរុញខ្លាំងៗ អាចធ្វើឲ្យខូចភាពយឺត និងងាយកើតស្នាមជ្រីវជ្រួញបាន។ ដូច្នេះ អ្នកគួរហ្វឹកហាត់ប្តូរទឹកមុខយឺតៗកុំប្រញាប់ញញឹមភាម ឬចងចិញ្ចើម ព្រោះនឹងធ្វើឲ្យឆាប់កើតស្នាមជ្រីវជ្រួញបាន។
៦.ផឹកទឹកអាចជួយបានៈ
កុំបណ្ដោយឲ្យរាងកាយខ្វះជាតិទឹក គួរតែត្រៀមទឹកទុកក្រេប គ្រប់ពេលដើម្បីស្បែកស្អាតស្រស់ថ្លា និងមានសំណើមល្អ។