Make snow

Sunday, May 22, 2011

ថែ​ស្បែក​ក្បាល​កុំ​ឲ្យ​មាន​អង្គែ

ក្នុង​ការ​កក់​សក់​ម្ដង​ៗ​អ្នក​ប្រ​ហែល​ជា​មិន​ដែល​ធ្លាប់​គិត​ពី​រឿង​ម៉ាស្សា​សក់​ឲ្យ​មាន​សុខ​ភាព​ល្អ​ទេ​ ប៉ុន្តែ​នា​ពេល​នេះ​ ប្រសិន​បើ​អ្នក​អនុវត្ត​តាម​វិធី​៣ ដូច​ខាង​ក្រោម​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​ស្បែក​ក្បាល​ការ​ពារ​អង្គែ​បាន​យ៉ាង​ប្រសើរ​បំផុត។
- ដាក់​ម្រាម​ដៃ​ទាំង​ពី​លើ​ក្បាល​របស់​អ្នក​​ បន្ទាប់​ពី​នោះ​រំ​កិល​ចុង​ម្រាម​ដៃ​ជា​លក្ខណៈ​រង្វង់​ តូចៗ។
- យក​ដៃ​ប៉ះ​សក់​ថ្នម​ៗ និង​ច្របាច់​ញី​ចុះ​មក​ផ្នែក​ខាង​ក្រោយ​របស់​ស្បែក​ក្បាល​។
-​ជំហាន​ចុង​ក្រោយ​ អ្នក​ត្រូវ​ដាក់​ដៃ​លើ​ក្បាល​ ហើយ​ប្តូរ​ទិស​ទៅ​រក​ចំ​ហៀង​វិញ​ ដោយ​ធ្វើ​ឲ្យ​សព្វ​លើ​ស្បែក​ក្បាល​របស់​អ្នក​ថ្នម​ៗ​លើ​សក់​ដោយ​ខ្លួន​ឯង​នោះ អ្នក​ក៏​អាច​ម៉ាស្សា​ស្បែក​ក្បាល​ឲ្យ​មាន​ភាព​ធូរ​ស្បើយ​ និង​ថែម​ទាំង​ការពារ​ កើត​អង្គែ​បាន​ទៀត​ផង៕

No comments:

Post a Comment