Make snow

Wednesday, May 18, 2011

វិធី​រក្សា​ទុក​ស្ករស​


អ្នក​ធ្លាប់​សង្កេត​ ឬ​ទេ​ថា​ ពេល​ខ្លះ ស្ករ​ស ដែល​ដាក់​ក្នុង​ដប​កែ​ តែង​តែ​រឹង​ជា​ដុំ​ ដូច្នេះ​ សាក​ល្បង​ដាក់​សំបក​ក្រូច​សើច​ ចំណិត​ផ្លែ​ប៉ោម​ ឬ​នំបុ័ង​បន្ទះ​ ចូល​ទៅ​ក្នុង​ដប​កែវ​ស្ករ​ស​នឹង​ទន់​ គួរ​ឲ្យ​ចង់​ទទួល​ទាន​ ព្រោះ​សំ​បក​ផ្លែ​ឈើ​ និង​នំ​បុ័ង​ អាច​ជួយ​បឺត​ស្រូប​ជាតិ​សំ​ណើម​ទុក​ប៉ុន្តែ​ ពុំ​គួរ​ដាក់​វាលើស​ពី១៣​ថ្ងៃ​ព្រោះ​ជាតិ​ស្ករ​ អាច​រលាយ​បាន​។
រី​ឯ​វិ​ធី​រក្សា​ស្ករស​ ទុក​ប្រើ​បាន​យូរ​ គឺ​គ្រាន់​តែ​រក្សា​ទុក​ក្នុង​ដប​កែវ​ ឬ​ប្រអប់​ដែល​មាន​គម្រប​បិទ​ជិត​ ដូច​ជា​ ដប​កែវ​ ឬ​ថូ​ថ្ម​ យក​ទៅ​ដាក់​នៅ​ កន្លែង​ងងឹត ចាក​ឆ្ងាយ​ពី​កម្ដៅ​។​ ធ្វើ​បែប​នេះ​ ក្រៅ​ពី​ជួយ​ការ​ពារ​សត្វ​ស្រមោច​ និង​សត្វ​ល្អិតត​ផ្សេង​ៗ​ហើយ​ វា​ជួយ​ពន្យា​អាយុ​របស់​ស្ករស​ផង​ដែរ៕

No comments:

Post a Comment