Make snow

Wednesday, May 18, 2011

តិច​និក​ជ្រើស​រើស​តៅ​ហ៊ូស្រស់


ក្នុង​ពេល​បច្ចុប្បន្ន​តៅ​ហ៊ូ​ ដែល​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​ មាន​ពីរ​គឺ​តៅ​ហ៊ូ​ស្រស់​និង​តៅ​ហ៊ូ​ឧស្សាហកម្ម​ ដោយ​តៅ​ហ៊ូ​ស្រស់​ ផលិត​ដោយ​វិ​ធី​ធម្មជាតិ​ មិន​ដាក់​សារ​ធាតុ​ការពារ​ជូរ​ផ្អូម​ ពេល​ទិញ​មក​ គួរ​យក​ទៅ​ចម្អិន​ជា​អាហារ​ភ្លាម​ៗ ទើប​បាន​រស់​ជាតិ​ឆ្ងាញ​ពិសា​។
រី​ឯ​វិធី​ពិនិព្យ​ថា តៅ​ហ៊ូ​នោះ​ មាន​សារ​ធាតុ​ការ​ពារ​ជូរ​ផ្អូម​ឬ​អត់?​ គឺ​ត្រូវ​យក​តៅ​ហ៊ូ​ដាក់​ក្នុង​ចាន​ ដោយ​ពុំ​ចាំ​បាច់​ក្លា​ស្សេ​ក្នុង​ទូទឹកកក​ បើ​តៅ​ហ៊ូ​ មិន​ជូរ​ផ្អូម​ក្នុង​រយៈពេល​១​ថ្ងៃ​ បង្ហាញ​ថា​ តៅ​ហ៊ូ​ នោះ​ មាន​ដាក់​សារធាតុ​ការ​ពារ​ ជូរ​ផ្អម​។រី​ឯ​តៅ​ហ៊ូ​ ឧស្សាហកម្ម​ ត្រូ​ប្រើ​កម្ដៅ​ខ្ពស់​ និង​ការ​វេច​ខ្ចប់​ដែល​ជួយ​ពន្យា​រ​អា​យុ​តៅ​ហ៊ូ​ ដែល​អាច​ជួយ​រក្សា​ភាព​ស្រស់​ បាន​ប្រមាណ​៧​ថ្ងៃ​ ។ ដូច្នេះ​ គួរ​ទិញ​តៅ​ហ៊ូ​ ដែល​មាន​អាយុ​មិន​លើស​ពី៧​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ផលិត​ ទើប​ប្រ​សើរ​៕



No comments:

Post a Comment