Make snow

Thursday, May 19, 2011

ធ្វើ​ធូប​បណ្ដេញ​មូស​ដោយ​ខ្លួន​ឯង

ការ​ប្រើ​ប្រាស់​ថ្នាំ​មូស​ដោយ​ខ្លួន​ឯង​ មាន​សុវត្តិ​ភាព​ជាង​ថ្នាំ​មូស​ដែល​យើង​ទិញ​មក​ស្រាប់ៗ ​ព្រោះ​ពុំ​មាន​លាយ​សារ​ជាតិ​គីមី​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​រាង​កាយ​។ លោក​អ្នក​អាច​ធ្វើ​ថ្នាំ​បណ្ដេញ​មូស​ដោយ​ខ្លួន​ឯង​បាន​ដូច​ខាង​ក្រោម​នេះៈ
-សន្សំ​ទុក​សម្បក​ក្រូច​ពោ​ធិ៍​សាត់​យក​ទៅ​ហាល​ឲ្យ​ស្ងួត​ រួច​ទុក​វា​ដុត​នៅ​ក្នុង​ឆ្នាំង​ដី​មួយ​ អាច​បណេ្ដញ​មូស​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ និង​មិន​ភ័យ​ព្រួយ​ពី​បញ្ហា​សុខ​ភាព​ទៀង​ផង។
-ផ្លែ​ក្រូច​សើច​ក៏​អាច​ប្រើ​ដេញ​មូស​បាន​ដូច​គ្នា​ដោយ​គ្រាន់​តែ​យក​វា​មក​ពុះ​ជា​ចំណិត​ ហើយ​ប្រើ​លាប​នៅ​តាម​ដៃ​ ជើង​ សត្វ​មូស​ នឹង​មិន​មក​រំខាន​ដាច់​ខាត៕

No comments:

Post a Comment