Make snow

Sunday, May 22, 2011

ផ្លែ​ល្ហុង​ជួយ​កម្ចាត់​ខ្លាញ់​លើ​ផ្ទៃ​មុខ

....ករណី​ស្បែក​មុខ​ឡើង​ជាតិ​ខ្លាញ់​រងើម​នេះ​ ក៏​ជា​កត្តា​មួយ​រំខាន​ដល់​ផ្លូវ​ចិត្ត​ស្រ្ដី​យើង​ផង​ដែរ។ ប៉ុន្តែ​មិន​ថ្វី​ទេ​ បើ​សិន​ជា​អ្នក​មាន​ស្បែក​មុខ​ដូ​ច្នេះ​ យើង​ក៏​មាន​វិធី​សម្រាប់​ការ​កម្ចាត់​ជាតិ​ខ្លាញ់​នេះ​បាន​ដោយ​ការ​ប្រើ​ផ្លែ​ល្ហុងទុំ។
ជំហាន​ដំបូង​អ្នក​ត្រូវ​​យក​ល្ហុង​ទុំ​មួយ​ចំណិត​ទៅ​កិន​ឲ្យ​ម៉ដ្ឋ​ រួច​ហើយ​យក​ក្រូច​ឆ្មារ​មួយ​ចំណិត​មក​ច្រ​បាច់​ទឹក​បន្តិច​លាយ​ជា​មួយ​នឹង​ល្ហុង​ទុំ​នោះ។​ ក៏​ប៉ុន្តែ​ក្នុង​ករណី​សាច់​ល្ហុង​ទុំ​មាន​បរិមាណ​ច្រើន​ អ្នក​អាច​ប្រើ​ទឹក​ឆ្មារ​មួយ​ផ្លែតែ​ម្ដង​។
បន្ទាប់​មក​យក​ទឹក​ឃ្មុំ​ សុទ្ធ​ពីរ​ស្លាប​ព្រា​បាយ​ចាក់​ចូល​ ហើយ​កូរ​ចូល​គ្នា​ឲ្យ​រលាយ​ជា​សាច់​មួយ​ ។ ​រួច​នាំ​យក​ល្បាយ​ដែល​ធ្វើ​បាន​នោះ ទៅ​បំពោក​នៅ​លើ​ស្បែក​មុខ​ និង​សាច់​ដើម​.ក ទុក​ចោល​ប្រមាណ​ពី​២០-៣០​នាទី​ ទើប​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ក្ដៅ​ឧណ្ណៗ រួច​លាង​ជម្រះ​ចេញ​ដោយ​ទឹក​ត្រជាក់​ម្ដង​ទៀត​ជា​ការ​ស្រេច​ ។​ រូប​មន្ដ​នេះ​អាច​ប្រើ​បាន​១-២​ដង​ ក្នុង​មួយ​សប្ដាហ៍​ នោះ​អ្នក​នឹក​បាន​ឃើញ​ពី​ភាព​ចម្លែក និង​ការ​ប្រែ​ប្រួល​លើ​ស្បែក​មុខ​របស់​ខ្លួន​ជាក់​ជាមិន​ខាន​ឡើយ៕

No comments:

Post a Comment