សព្វថ្ងៃនេះជំងឺលើស ឈាមបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតចំពោះមនុស្សនៅលើពិភពលោក ហើយក៏បានចាត់ទុកថា ជាជំងឺដ៏សាហាវមួយដោយសារតែហេតុនេះហើយ ទើបក្រុមវេជ្ជបណ្ឌិតបានធ្វើការណែនាំឲ្យស្ដ្រីអនុវត្តវិធីមួយចំ នួននេះៈ
-កុំទទួលទានអាហារ ប្រៃខ្លាំង ហើយទទួលទានអំបិលក្នុងមួយថ្ងៃមិនឲ្យលើសពី៥ក្រាម។ បរិមាណអំបិលតិចតួចបែបនេះអាចជួយកាត់បន្ថយអាការឡើងឈាមបានមួយ កម្រិត។
-ឈប់ទទួលទានស្រា និងបារី។
-ត្រូវគ្រប់គ្រងទម្ងន់ខ្លួនកុំឲ្យបេះដូងធ្វើការងារធ្ងន់ធ្ងរ ដែលជាឱកាសនាំឲ្យកើតជំងឺលើសឈាមជាងមនុស្សធម្មតា២-៦ ដងឯណោះ។ វិធីបំបាត់អាការនេះចាំបាច់ត្រូវហាត់ប្រាណឲ្យជាប់ជាប្រចាំ ដើម្បីឲ្យទម្ងន់ខ្លួន រក្សាភាពលំនឹងបានល្អ។
-ត្រូវធ្វើចិត្ត ឲ្យស្ងប់ប្រើជីវិតរស់នៅឲ្យបានសុខស្រួល ការនិយាយស្ដីមិនត្រូវប្រញាប់ប្រញាល់និងព្យាយាមទទួលទានដំណេកឲ្យ លក់ស្កប់ស្កល់ ឬរកឱកាសដើរកំសាន្ដនៅតាមតំបន់ដែលមានបរិយាកាសធម្មជាតិឲ្យបាន ញឹកញាប់។
-ទទួលទានអាហារដែលមានកាកសរសៃនិងវីតាមីនខ្ពស់ ។ក្រៅពីនេះត្រូវទទួលទានអាហារដែលមានជាតិខ្លាញ់៕
No comments:
Post a Comment