Make snow

Thursday, May 26, 2011

កូន​ញៀន​ហ្គេម​ ច្រើន​ពុក​ធ្មេញ

ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​សាកល​វិទ្យា​ល័យ ​អៃ​អូ​វ៉ា​(The University of Iowa)​​បាន​រក​ឃើញ​ថា​ ក្មេង​វ័យ​ជំ​ទង់​ដែល​ញៀន​ហ្គេម​ មាន​បញ្ហា​អនាម័យ​ប្រអប់​មាត់។​ ចំណូល​ចិត្ត​ក្នុង​ការ​ទទួល​ទាន​របស់​ផ្អែម​ៗ ក្មេង​ពេល​លេង​ហ្គេម​របស់​ក្មេង​វ័យ​ជំទង់​ មាន​ឱកាស​ធ្វើ​ឲ្យ​វ័យ​​ជំទង់​ឈាន​ទៅ​រក​ការ​ពុក​ធ្មេញ​។
សា​កល​វិទ្យា​ល័យ​អៃ​អូ​វ៉ា​ បាន​ធ្វើ​ការ​សិក្សា​អត្រា​កើន​ឡើ​នៃ​ជំងឺ​ បណ្ដាល​មក​ពី​ការ​លេង​ហ្គេម ដោយ​ធ្វើ​ការ​សិក្សា​ញែក​តាម​ក្រុម​ ដោយ​មាន​ក្រុម​នៃ​បញ្ហា​ការ​តាន​តឹង​អារម្មណ៍​ ក្រុម​ភាព​ធាត់​ និង​ក្រុម​នៃ​ការ​ប្រើ​អំពើ​ហិង្សា។
អ្នក​ស្រាវ​ជ្រាវ​ បាន​សិក្សា​ក្រុម​កុមារ​វ័យ​ជំទង់​ អាយុ​ចន្លោះ​១២​-១៦​ឆ្នាំ បាន​រក​ឃើញ​ថា​កុមារ​ដែល​ប្រើ​ពេល​ភាគ​ច្រើន​ នៅ​មុខ​អេក្រង់​រួម​ទាំង​អេក្រង់​ទូរទស្សន៍​ ឬ​ការ​លេង​ហ្គេម​ មាន​ទំនោរ​ទទួល​ទាន​អាហារ​ផ្អែម​ៗ​ ឬ​ចំណី​ដោយ​ភ្លេច​ខ្លួន​។ ចំ​ណី​ដែល​ពោរ​ពេញ​ដោយ​ជាតិ​ស្ករ​ឬ​ទឹក​ក្រូច​ហ្គាស់​ ជា​អាហារ​ដែល​ធ្វើ​ឲ្យ​កើត​មាន​ការ​ពុក​ធ្មេញ​ ចំ​ពោះ​កុមារ​ច្រើន​បំផុត៕

No comments:

Post a Comment