Make snow

Thursday, May 26, 2011

ស៊ុត អាហារ​ពេល​ព្រឹក​ ដ៏​ល្អ

ការ​សិក្សា​ថ្មី​មួយ​បាន​បញ្ជាក់​ថា ការ​ទទួល​ទាន​ស៊ុត​ ជា​អាហារ​ពេល​ព្រឹក​ រាល់​ថ្ងៃ និង​ជួយ​បន្ថយ​ការ​ឃ្លាន​ និង​ជួយ​បន្ថយ​ការ​ឃា្លន និង​ជួយ​បន្ថយ​ការ​បរិភោគ​កាឡូរី​ ក្នុង​អាហារ​ថ្ងៃ​ត្រង់​ ឬ​ពេញ​មួយ​ថ្ងៃ តែម្ដង។
ការ​សិក្សានេះ ដំណើរ​ការ​ដោយ​សាកលវិទ្យាល័យ​ ខន់​ណេក​ទី​ខាត់ (University of Connecticut) និង​រក​ឃើញ​ថា​ អ្នក​ដែល​បរិភោគ​ស៊ុត​ ជា​អាហារ​ពេល​ព្រឹក​ នឹង​បរិភោគ​អាហារ​ ក្នុង​ពេល​ថ្ងៃ​ត្រង់​ តិច​ជាង​មុន​ បើ​ប្រៀប​ធៀប​នឹង​ការ​បរិភោគ​នំ​បុ័ន​ ដែល​សម្បូរ​ដោយ​ការ​បូអ៊ីដ្រាត​ទោះ​បី​បរិមាណ និង​កាឡូរី របស់​អាហារ​ទាំង​ពីរ​ប្រភេទ​នេះ ស្មើ​គ្នា​ក៏​ដោយ​។
ក្រៅ​ពី​នេះ​ លោក​ស្រី​ហេឡេន​បេថ​ រ៉េយ៍ណុលដ៏ (Ms. Helenbeth Reynolds) ទី​ប្រឹក្សា​ផ្នែក​អាហារ​ នៃ​សាកលវិទ្យាល័យ​ខាង​លើ បាន​ឲ្យ​ដឹង​ថា​ ការ​ចាប់​ផ្ដើម​ទទួល​ថាមពល​ថ្ងៃថ្មី​ ដោយ​អាហារ​ពេល​ព្រឹក​ ដែល​មាន​ជាតិ​ប្រូ​តេ​អ៊ី​គុណ​ភាព​ខ្ពស់​ ដូច​ជា​ ស៊ុត​គឺ​ជា​កត្តា​ដ៏​ល្អ​ ដែល​ជួយ​ឲ្យ​មាន​អារម្មណ៌​ឆ្អែត​បាន​យូរ​ជាង​មុន​ និង​បន្ថយ​ការ​បរិ​ភោគ​កាឡារី ព្រោះ​ស៊ុត​ មាន​កាឡូរី​ត្រឹម​តែ​៧០​កាឡូរី​ ថែម​ទាំង​ជា​ប្រភព​អាហារ​ ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន​គុណ​ភាព​ខ្ពស់​ និង​មាន​សារធាតុ​អាហារ​ផ្សេង​ៗ​ទៀត​ជា​ច្រើន​ នៅ​ក្នុង​ស៊ុត​ក្រហម​ ដែល​នេះ​ជា​ហេតុ​ផល​ដែល​អ្នក​គួរ​ទទួល​ទាន​ស៊ុត​ក្រ​ហម​ ដែល​នេះ​ជា​ហេតុ​ដែល​អ្នក​គួរ​ទទួល​ទាន​ស៊ុត​ ក្នុង​អាហារ​ពេល​ព្រឹក​៕

No comments:

Post a Comment