១.កុំលាងដៃញឹកញាប់ៈ ពិតប្រាបដណាស់ថា អ្នកគួរលាងសម្អាតដៃឲ្យញឹកញាប់ ដើម្បីការពារការឆ្លងមេរោគ ប៉ុន្តែ កុំញឹកញាប់លើសពីការចាំបាច់ព្រោះទឹក អាចធ្វើឲ្យដៃរបស់អ្នកស្ងួតបាន។
២.បន្ថយការប្រើសាប៊ូៈ សាប៊ូអាចធ្វើឲ្យស្ងួត កើតអាការរោលក្រហាល និងរុះរាយមុនវ័យបាន គួរជ្រើសប្រើផលិតផលលាងដៃ ប្រភេទដែលជួយរក្សាជាតិសំណើម ល្អជាង។
៣.លាបឡេៈ គ្រប់ពេលក្រោយលាងដៃ អ្នកគួរប្រើឡេលាបដៃ(Hand Cream) ដោយលាបក្នុងខណៈពេលដែលស្បែកនៅសើម ដើម្បីរក្សាជាតិសំណើម។
៤.ការពារកម្ដៅថ្ងៃៈ អ្នកគួរលាបក្រែមការពារកម្ដៅថ្ងៃ ជាប្រចាំពេលត្រូវចេញក្រៅផ្ទះ ឬអាចពាក់ស្រោមដៃ មួយជាន់ទៀត ពេលត្រូវបើកបររថយន្ដទៅណាមកណា។
៥.ថែទាំក្រចកៈ អ្នកគួរលាបប្រេងលើស្បែកហ៊ុមក្រចក រាល់យប់បន្ទាប់ពីងូតទឹករួចថ្មីៗ។ វិធីនេះ ជួយឲ្យអ្នកមិនបាច់កាត់ស្បែកហ៊ុមក្រចកព្រោះវាជាចំណុចដែលមិន គួរធ្វើប៉ុន្មានឡើយ។
៦.លាបសមាសធាតុផ្ដល់សំណើមប្រភេទខាប់នៅពេលយប់ៈ ដើម្បីជួយរក្សាសំណើមជាពិសេស។
៧.ខាត់ស្បែកដៃៈ អ្នកគួរខាត់ស្បៃកដៃជាប្រចាំ រាល់សប្ដាហ៍ ដើម្បីកម្ខាត់កោសិកាស្បែកងាប់ៗចេញ។
៨.លាងក្រចកៈ លាងថ្នាំក្រចកចេញ បន្ទាប់ពីលាបរួច ៧ ថ្ងៃហើយទុកឲ្យក្រចកបានសម្រាប ២-៣ថ្ងៃ មុននឹងលាបក្រចកម្ដងទៀត៕
No comments:
Post a Comment