បញ្ហាមួយដែលស្រ្ដីមេផ្ទះ តែងជួបប្រទេះ នៅពេលធ្វើត្រី ពិសេស ពេលចៀរសាច់ត្រី គឺខ្លួនត្រីរអិល ពិបាកចាប់ ហើយជួនកាលជ្រុលដៃ មុតកំបិតថែមទៀត ។ ប៉ុន្តែ តិចនិកខាងក្រោមនេះ អាចជួយអ្នកឲ្យកាន់ត្រីបានស្រួល មិនរអិល គឺដំបូង អ្នកត្រូវយកអំបិល មកលាបឲ្យគ្រាប់ម្រាមដៃទាំង៥ ព្រោះអំបិល អាចជួយការពារមិនអោយដៃរអិល អាចចាប់ត្រីបានជាប់ និងអាចសម្អាតរំអិលត្រី បានយ៉ាងស្អាតល្អ។ ប៉ុន្តែ អ្នកត្រូវចាំថា មិនត្រូវលាបអំបិលនៅលើកំបិតឡើយ ព្រោះវាធ្វើឲ្យកំបិតមុតខ្លាំងអាចធ្វើឲ្យជ្រុលដៃ មុតកាំបិតបាន៕
No comments:
Post a Comment