អាហារខាងក្រាមនេះ គឺជាអាហារដែលអ្នកឯកទេសផ្នែកអាហារដែលអាហារណែនាំឲ្យយើងបរិភោគជាប្រចាំ ដើម្បីឲ្យមានតុល្យភាពសមសួនទៅនឹងសុខភាពរាងកាយ។
-ខ្ទឹមសៈ មានគុណសម្បត្តិក្នុងការជួយព្យាបាលរោគតាមលក្ខណៈធម្មជាតិកាពារជំងឺមហារីកនៃអវយវៈក្នុងពោះ និងជំងឺសរសៃឈាម។
-ប៉េងប៉ោះៈ សម្បូរទៅដោយសារធាតុឡៃខូពីន ដែលអាចជួយការពារជំងឺមហារីក ក្នុងប្រពេញប្រូស្ដាត ហើយសារធាតុនេះមានយ៉ាងច្រើនក្នុងប៉េងប៉ោះដែលឆ្លងកាត់ការចម្អិតរួច។
-ទឹកដោះគោជូរៈ គឺជាប្រភេទអាហារទប់ស្កាត់ដល់ការផលិតអ័រ អេស្ត្រូចេនច្រើនហួសពីសេចក្ដីត្រូវការនៅរាងកាយ ព្រោះអ័រម៉ូនមួយប្រភេទនេះប្រសិនបើរាងកាយផលិតច្រើនពេក វាអាចបង្កឲ្យមានការប្រឈមមុខនឹងជំងឺមហារីកបាន។
-ប្រេងអូលីវៈ មានគុណប្រយោជន៍ល្អចំពោះក្រលៀន បេះដូង សម្ពាធឈាម និងជាអាហារជួយលាងសម្អាតជាតិពុលចេញពីរាងកាយបានយ៉ាងល្អ។
-តែ បៃតងៈ មានសារធាតុទប់ស្កាតរ៉ាឌីកាលសេរីនិង ហ្លាវ៉ូណយដ៏។ មានរបាយការណ៍សិក្សាស្រាវជ្រាវបានឲ្យដឹងថា ការទទួលទានតែបៃតងក្នុងមួយថ្ងៃ ៣-៤កែវជាប្រចាំនឹងជួយការពាររាងកាយអាចទប់ទល់ជាមួយបាក់ទេរីបានយ៉ាងល្អនិងជួយធ្វើឲ្យអត្រាប្រឈមមុខនិងជំងឺមហារីកចុះទាបទៀតផង។
-ធាតុខនិជផ្សេងៗៈធាតុស័ងសីជួយទប់ស្កាត់មេរោគស៊ីលីនៀមជួយការពារមហារីក និងកាលសស្យូមជួយបង្កើតភាពរឹងមាំរបស់ឆ្អឹងនិងធ្មេញ៕
No comments:
Post a Comment