Make snow

Thursday, May 26, 2011

រៀប​ចំ​សុវត្ថិ​ភាព ពេល​កូន​តូច​រៀន​ដើរ

នៅ​ពេល​កូន​តូច​ចំរើន​វ័យ​ឡើង​ និង​កំ​ពុង​បោះ​ជំហាន​ដើរ​ មាតាបិតា​​ ឬអាណាព្យា​បាល​ គួរ​រៀប​ចំ​ផ្ទះ​សម្បែង​ឲ្យ​បាន​ និង​មាន​សុវត្ថិ​ភាព​បំផុត​ សម្រាប់​កូន​តូច។
» ប្រើ​ឧបករណ៍​ផ្សេងៗ ដែល​មាន​សុវត្ថិភាព ដូច​ជា​ គួរ ​ប្រើ​ឧ​បករណ៍​គ្រប​ឌុយ​ភ្លើង​​ កុំ​ឲ្យ​កូន​ប៉ះ។
»​មិន​ត្រូវ​បណ្ដោយ​ឲ្យ​កូន​តូច​ កំពុង​រៀន​ដើរ​នៅ​តែ​ម្នាក់​ឯង​ សូម្បី​តែ​មួយ​រយៈ​ពេល​ខ្លី​ ព្រោះ​កូន​តូច​ក្នុង​វ័យ​នេះ​អាច​មាន​គ្រោះ​ថ្នាក់​ច្រើន​ជាង​កុមារ​វ័យ​ ដទៃ។
»​បង្ការ​ការ​ដួល​ ដោយ​បិទ​ទ្វារ​ ដាក់​រនាំង​ឃាំង​កាំ​ជណ្ដើរ​ និង​បត់​កៅ​អី​ ទុក​ដាក់​ឲ្យ​ឆ្ងាយ​ពី​កូន​តូច។
»ទុក​ដាក់​ថ្នាំ​ពេទ្យ​ និង​ផលិត​ផល​សម្អាត​ របស់​ប្រើ​ក្នុង​ផ្ទះ​បាយ​ ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​ដើរ​របស់​កូន​តូច។
»មើល​ថែ​កូន​តូច​ឲ្យ​ឆ្ងាយ​ពី​ផ្ទះ​បាយ​ បន្ទប់​ទឹក​ ដើម្បី​បង្ការ​ការ​រលាក​ភ្លើង​ ឬ​គ្រោះ​ថ្នាក់​ផ្សេងៗ៕

No comments:

Post a Comment