Make snow

Wednesday, May 18, 2011

ទទួល​ទាន​ដំ​ណេក​ដើម្បី​ពន្យារ​វ័យ​នៅ​ក្មេង


មនុស្ស​ដែល​ទទួល​ទាន​ដំ​ណេក​មិន​ងាយ​លក់​ ឬ​ក៏​ចូល​ដំ​ណេក​យប់​ជ្រៅ​នោះ វានឹង​បណ្ដាល​ធ្វើ​ឱ្យ​រាង​កាយ​ និង​សុខ​ភាព​ចុះ​ឌ្រុត​ទ្រោម​ ព្រម​ទាំង​ធ្វើ​ឱ្យ​មនុស្ស​ទទួល​នូវ​ភាព​ចាស់​ជាង​វ័យ​។ ចំណែក​វិធី​ដេក​ដែល​ល្អ​និង​ជួយ​ពន្យារ​វ័យ​ចាស់​នោះ​គឺ​អាច​អនុវត្ត​ដូច​ខាង​ក្រោមៈ
  • ចូល​ដំ​ណេក​ឲ្យ​ទៀង​ទាត់​ពេល​វេលា​ជា​រៀង​រាល់​ថ្ងៃ​។
  • ត្រូវ​ដេក​ឲ្យ​បាន​គ្រាប់​គ្រាន់​ក្នុង​មួយ​ថ្ងៃ​ៗ។ មនុស្ស​ចាស់​ត្រូវ​ដេក​ឲ្យ​បាន​ពី​៦-៨​ម៉ោង​ និង​ក្មេង​ៗ​ដេក​ពី​៨-១០​ម៉ោង​។ បើ​សិន​ដេក​ពេល​យប់​អោយ​បាន​គ្រប់គ្រាន់​នេះ គឺ​គួរ​តែ​សំងំ​ដេក​នៅ​ពេល​ថ្ងៃ​បន្ថែម​ យ៉ាង​ហោច​ណាស់​ក៏​ឲ្យ​បាន​១៥​នាទី​ដែរ។
  • ដេក​នៅ​បន្ទប់​ដែល​មាន​ខ្យល់​អាកាស​ចេញ​ចូល​ល្អ​ ពុំ​មាន​របស់​របរ​ឬ​ក៏​សំ​ឡេង​អ្វី​មក​រំ​ខាន។
  • មិន​គួរ​ទទួល​ទាន​ទឹក​តែ​ កាហ្វេ​ ថ្នាំ​ភ្ញោច​ មុន​នឹង​ចូល​ដេក​នោះ​ទេ​ ហើយ​ក៏​មិន​គួរ​ជក់​បារី នៅ​បន្ទប់​ដេក​ដែរ។
  • មិន​គួរ​លេប​ថ្នាំ​ងងុយ​ដេក​ជា​ប្រ​ចាំ​ជាដាច់​ខាត​ ព្រោះ​វា​អាច​និង​ញៀន។
  • តាំង​ចិត្ត​ដេក​ឲ្យ​បាន​ពិត​ប្រាកដ​ ដោយ​បំ​ភ្លេច​ចោល​នូវ​កង្វល់​ឲ្យ​អស់​ឬ​ធ្វើ​ស​មា​ធិ​ មុន​នឹង​ចូល​ដេក។
  • ងូត​ទឹក​មុន​នឹង​ដេក​គួរ​ប្រើ​ទឹក​ក្កៅ​ឧណ្ហៗ ដើម្បី​ជួយ​ឲ្យ​បាន​ដេក​លក់​។  បើ​សិន​ជា​មុជ​ទឹក​ត្រ​ជាក់​ វា​នឹង​ធ្វើ​ឲ្យ​ស្វាង​ភ្នែក​ មិន​ងាយ​ដេក​លក់​នោះ​ឡើយ៕

No comments:

Post a Comment