សម្រាប់ស្រ្ដីមេផ្ទះតែងតែកើតមានឡើងដោយចៃដន្យ ឬការធ្វេសប្រហែស ព្រោះថាពេលខ្លះអ្នកអាចនឹងធ្វើឲ្យសម្លៀកបំពាក់ដែលខ្លួនឯងពេញចិត្ត ជួយនឹងបញ្ហាប្រឡាក់ស្នាមស្មោកគ្រោកផ្សេងៗ ដែលកត្តាមួយនេះមិនអាចចៀសផុតដែលត្រូវការប្រើប្រាស់ប្រចាំថ្ងៃនោះ។ ក្រៅពីស្នាមប្រឡាក់ដោយទឹកប៊ិចនៅលើសម្លៀកបំពាក់ក្លាយជាបន្ទុបមួយសម្រាប់ស្ត្រីមេផ្ទះបោក ជម្រះហើយនោះ ពេលខ្លះទៀតក៏អាចបង្កឡើងដោយសារឧប្បត្តិហេតុមានរបួសស្នាមបន្តិចបន្តួច នៅលើរាងកាយ បណ្ដាលឲ្យមានរបួសស្នាមបន្តិចបន្ដួច នៅលើរាងកាយ បណ្ដាលឲ្យមានប្រឡាក់ដោយអចេតនាផងដែរ។ ប្រសិនបើអ្នកជួបនឹងបញ្ហាបែបនេះសូមកុំទាន់បារម្ភឲ្យហួសពីការគិត ឬក៏បោះចោលសម្លៀកបំពាក់ទាំងនោះដោយឥតប្រយោជន៍ ព្រោះយើងមានវិធីណែនាំសម្រាប់កម្ចាត់ស្នាមប្រឡាក់ទាំងអស់នោះដោយងាយហួសពីការស្មានទុកទៅទៀត។វិធីគឺណែនាំឲ្យអ្នកប្រើប្រាស់ម្សៅមី ជាងមួយនឹងទឹកត្រជាក់ លាយនៅលើក្រដាសមួយសន្លឹក បន្ទាប់មកយកវាទៅបិទលើស្នាមប្រឡាក់នៅលើសម្លៀកបំពាក់ទាំងនោះទុកចោលរយៈពេល ២-៣ម៉ោង បន្ទាប់មកទើបយកវាទៅបោកជម្រះជាមួយនឹងទឹកសាប៊ូតាមធម្មតា នោះនឹងទទួលបានសម្លៀកបំពាក់ថ្មីជាងមុនជាក់ជាមិនខាន៕
No comments:
Post a Comment