ព្រឹត្តិបត្រ American Journal of Nutrition បានចុះផ្សាយការស្រាវជ្រាវមួយ ដោយឲ្យមនុស្សធាត់ សម្រកទម្ងន់តាមបែបការបូអ៊ីដ្រាតទាប ទទួលបានលទ្ធផលគួរឲ្យព្រួយបារម្ភ គឺការប្រឈមនឹងជំងឺមហារីកពោះវៀនធំ អាចកើនឡើង ដោយសារការទទួលទានអាហារប្រូតេអ៊ីនខ្ពស់និងមានកាកសរសៃទាបពេក។ ប៉ុន្តែ អ្នកជំនាញពីសាកលវិទ្យាល័យអាបឺរឌីន(University of Aberdeen) បញ្ជាក់ជាមួយទីភ្នាក់ងារព័ត៌មានរ៉យទើរ ថា រូបមន្តការសម្រកទម្ងន់ទាំងឡាយអាចជួយអ្នកឲ្យសម្រកទម្ងន់បាន ហើយក៏ជួយកាត់បន្ថយឳកាសកើតជំងឺផ្សេងៗ រួមទាំងមហារីកពោះវៀន ផងដែរ។ ដូច្នេះ អ្នកសម្រកទម្ងន់ ត្រូវឲ្យប្រាកដក្នុងចិត្តថា អ្នកបានបរិភោគអាហារមានកាកសរសៃយ៉ាងតិច ១ថ្ងៃ ២៨ក្រាម៕
No comments:
Post a Comment