Make snow

Wednesday, April 4, 2012

អាហារ​ពី​ធម្មជាតិ​ទាំង​១០​ដែល​ជួយ​ប្រឆាំងនឹង​ជំងឺមហារីក​

ការសិក្សា​ថ្មី​មួយ​បាន​រកឃើញថា ការ​សម្រប​តាម​ទម្លាប់​តែមួយ​ប៉ុណ្ណោះ​ក្នុងចំណោម​ទម្លាប់​រស់នៅ​ប្រកបដោយ​ សុខភាព​ល្អ​ទាំង​ប្រាំ ដូចជា ការមិន​ជក់បារី និង ការ​ពិសា​សុរា​ក្នុង​កំរិត​មធ្យម​ជាដើម អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សម្រាប់​បុរសៗ​បាន​ចំនួន​១៤ ភាគរយ ។​
​ លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​ប្រើពេល​យ៉ាងយូរ​ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​ ជំងឺមហារីក​ជាតិ​ជប៉ុន (National Cancer Center of Japan) នេះ​បាន​រកឃើញថា ទម្លាប់​រស់នៅ​ដែល​កាន់តែ​ផ្តល់នូវ​សុខភាព​ល្អ ហានិភ័យ​នៃ​ជំងឺមហារីក​របស់​ពួកគេ​ក៏​កាន់តែ​ថយចុះ​ផងដែរ ។​
​ មជ្ឈមណ្ឌល​នេះ​និយាយថា គិត​ជា​មធ្យម ការទទួលយក​នូ​វទ​ម្លា​ប់រស់​នៅ​មួយ​ក្នុងចំណោម​ទម្លាប់​រស់នៅ​ប្រកបដោយ​ សុខភាព​ល្អ​ទាំង​ប្រាំ​នឹង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បាន ១៤ ភាគរយ​សម្រាប់​បុរស និង ៩ ភាគរយ​សម្រាប់​ស្ត្រី ។​
​ ទោះជា​យ៉ាងណា ក្រៅពី​ទម្លាប់​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​ទាំងនោះ គេ​ក៏បាន​ដឹងផង​ដែរ​ថា អាហារ​ជាក់លាក់​មួយចំនួន​ក៏មាន​គុណប្រយោជន៍​ប្រឆាំងនឹង​ជំងឺមហារីក​ដែរ ។​
​ អាហារ​ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​ទាំងនោះ​មាន​ផ្ទុក​នូវ​សារធាតុ​ ប្រឆាំង​អុកស៊ីតកម្ម និង សមាសធាតុ Phytonutrients ជា​សារជាតិ​បំប៉ន​មួយ​ដែលមាន​ប្រសិទ្ធិភាព​ប្រឆាំងនឹង​ជំងឺ​ធ្ងន់ធ្ងរ​ដោយ​ រាំងខ្ទប់​មិន​ឲ្យ​មាន​ការវិវត្ត​កោសិកា​មហារីក និង ជួយ​ជម្រុញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ។​
​ហើយ​ ការពិត​ជាក់ស្តែង​គឺថា​អាហារ​ទាំងនោះ​គឺ​ងាយស្រួល​រក​ខ្លាំងណាស់ មានន័យថា អ្នក​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺមហារីក​ជាមួយនឹង​ម្ហូបអាហារ អាហារសម្រន់ និង ភេសជ្ជៈ​ដែល​អ្នក​ធ្លាប់​ទទួលទាន​កន្លងមក ឲ្យ​បាន​បី​ដង​ក្នុង​មួយថ្ងៃ ជាប្រចាំ ។​
​ហើយ​អាហារ​ប្រឆាំងនឹង​ជំងឺមហារីក​ កំពូលៗ​ទាំង​១០ រៀបចំ​ដោយ​លោក​វេជ្ជបណ្ឌិត ជី​អូ អេ​ស្ពី​ណូ​សា (Geo Espinosa) មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ New York University Langone Medical Center មានដូចជា : ១. ពពួក​សណ្តែក (​សណ្តែកសៀង​, សណ្តែកខៀវ និង សណ្តែក​ស​) ២.​ផ្កា​ខាត់ណា និង​បន្លែ​ស្លឹក​ពណ៌​បៃតង​ដទៃទៀត​, ៣. ការ៉ុត​, ៤. ពួក​ម្ទេស និង ម្រេច ៥. ខ្ទឹមស​, ៦.​ផ្សិត​, ៧. ផ្លែ​រ៉ា​ស​ភើ​រី (Raspberry), ៨. ស្រាក្រហម​, ៩. ប៉េងប៉ោះ និង ១០. រមៀត ៕

ប្រការ​ពុំ​ទាន់​ដឹង​អំពី​ប្រេង​សណ្តែកសៀង​

សណ្តែកសៀង​ជា​ប្រភេទ​ស្បៀង អាហារ​មាន​ប្រយោជន៍​បំផុត​សម្រាប់​សុខភាព ប្រឆាំង​ជរាភាព ហើយ​ពិសេស​គឺ​ល្អ​សម្រាប់​ប្រព័ន្ធ​សរសៃឈាម​បេះដូង ។ ដូច្នេះ​តើ​ប្រេង ​សណ្តែកសៀង​ដែល​ចម្រាញ់​ចេញពី​គ្រាប់​សណ្តែក សៀង​នៅ​រក្សាបាន​ផល ប្រយោជន៍​ដើម​នេះ​ដែរ​ឬទេ ? ពី​សណ្តែកសៀង​ទៅ​ជា​ប្រេងសណ្តែកសៀង​គ្រាប់​សណ្តែកសៀង​មាន​ផ្ទុក :  ៨​ភាគរយ​ទឹក​, ៥​ភាគរយ សារជាតិ​អ​សរីរាង្គ , ១៥-២៥​ភាគរយ​គ្លុយកូស ១៥-​ជា​ភាគរយ​សារជាតិខ្លាញ់​, ៣៥-៤៥ ភាគរយ​សារជាតិ​ប្រូតេអ៊ីន ជាមួយនឹង​គ្រប់​ប្រភេទ amino acid  ចាំបាច់ រួមជាមួយ​នឹង​សារជាតិ​រ៉ែ​ជីវជាតិ​ជាច្រើន ។​ សារជាតិ​ខ្លាញ់​ក្នុង​សណ្តែកសៀង​នឹង​ត្រូវ​បាន​ចម្រាញ់​តាមរយៈ​ការ​គាប​ក្តៅ ។ ប្រេងសណ្តែក​មាន​ពណ៌​លឿង​ស្រាល ពុំ​មាន​ក្លិន និង​ផ្ទុក​ជាង​៦០​ភាគរយ​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត ។​ ប្រភព​ផ្គត់ផ្គង់​សារជាតិ​ខ្លាញ់​មិន​ផ្ទុ​កកូ​ឡេ​ស្តេ​រ៉ូលដ៏​ល្អប្រសើរ PUFSA  និង MUFA ( មាន​នៅ ក្នុង​សណ្តែកសៀង ) ជា​សារជាតិ​ខ្លាញ់​ល្អ មិន​ផ្ទុ​កកូ​ឡេ​ស្តេ​រ៉ូល ជួយ​បង្ការ​សភាព​ក​ករង​និង​ផ្ទាំង​ច្បាម​ក្នុង​គែម​សរសៃឈាម -​មូលហេតុ​បង្ក​ការ​ក្រិន​រឹង​សរសៃឈាម​និង​ជំងឺ​សរសៃឈាម​ក្រហម​។​ ​តាម​អ្នកជំនាញការ​ជីវជាតិ​របប​ទទួលទាន​សម្បូរ PUFA នឹង​មិន​គ្រាន់តែជួយ​រំលាយ​និង​ស្រូប​យក​វីតាមីន​ចាំបាច់​មួយ​ចំនួន​សម្រាប់ ​សរីរាង្គ​ដូចជា​វីតាមីន A,D, E, K... មាន​នៅក្នុង​ពពួក​បន្លែ ផ្លែឈើ គ្រាប់ និង​ជួយ​បំពេញបន្ថែម​ថាមពល​ប៉ុណ្ណោះ​ទេ តែ​នៅ​មាន​ឥទ្ធិពលបង្ការ​ជំងឺ​សរសៃឈាម​បេះដូង​ថែម​ទៀត ។​
​​លើស​ ភាពជាក់ស្តែង មូលហេតុ​បង្ក​ស្ទះ​សរសៃឈាម​គួរឱ្យខ្លាច​បំផុត​គឺ កូ​ឡេ​ស្តេ​រ៉ូល -​សារជាតិ​ខ្លាញ់​មួយ​ប្រភេទ​មាន​តែ​នៅក្នុង​ខ្លួន​មនុស្ស​និង​សត្វពាហនៈ ពុំ​មាន​នៅក្នុង​រុក្ខជាតិ ។ ប៉ុន្តែ​ការហូប​ហួស (​ពុំ​នាំ​កូ​ឡេ​ស្តេ​រ៉ូល​ពី​ចំណី អាហារ​ចូល​សរីរាង្គ​) ក៏​ពុំ​ទាន់​ប្រាកដ​ថា​បាន​ជួយ​កម្ចាត់កូ​ឡេ​ស្តេ​រ៉ូល​ អាក្រក់ចេញពីសរីរាង្គ​ឡើយ ។ ព្រោះថា​មាន​បព្វជិត​មួយចំនួន​ពេល​វិភាគឈាម​នៅតែ​ឃើញ​មាន​បរិមាណ​កូ​ឡេ​ស្តេ ​រ៉ូល​ខ្ពស់ -​នោះ​គឺ​ដោយសារ​សរីរាង្គ​គេ​ផ្ទាល់ ជា​អ្នក​បង្កើត​ឡើង​(​ក្នុង​ថ្លើម​) ប្រមាត់ ដើម្បី​សំយោគ​អ័រម៉ូន​ច្រើន​ប្រភេទ​...) គឺ​ពុំមែន​ដោយសារ​អាហារ ។​ ប៉ុន្តែ ដោយសារ​សរីរាង្គ​មិន​ស្វ័យ​សំយោគ​បាន​សារជាតិ​ខ្លាញ់​មិន​ឆ្អែត ហេតុ​នេះ​ត្រូវ​យក​ពី​អាហារ​ដែល​យើង​ទទួល​ទាន​ប្រចាំថ្ងៃ ក្នុងនោះ​ប្រេងសណ្តែកសៀង​ជា​ប្រភព​ផ្គត់ផ្គង់​ដ៏​ល្អ​បំផុត​និង​សេដ្ឋកិច្ច ព្រោះ​មាន​ដល់​ជាង ៩០​ភាគរយ​សមាសធាតុ​ជា​សារជាតិ​ខ្លាញ់​ល្អ (PUFA និង MUFA ) ៕

អត្ថប្រយោជន៍ផ្លែ​ម្រះ និង​សុខភាព​

ដំណាំ​ម្រះ ដែលមាន​ដាំ​ដុះ​នៅ​កម្ពុ​ជាមាន ២ ប្រភេទ គឺ​ពពួក​មាន​ផ្លែ​តូច​ខ្លី ពណ៌​បៃតងចាស់ និង​ពួក​ផ្លែ​វែង​ពណ៌​បៃតងខ្ចី ។ ម្រះ​ទាំង ២ ប្រភេទ​សុទ្ធ​តែមាន​ជាតិ​ល្វីង​ហើយ​ត្រូវបាន​គេ​និយម​ប្រើ​ជា​បន្លែ ។​
​     ​ប្រភព​ឯកសារ​ផ្សេងៗ​បាន​បង្ហាញថា នៅក្នុង​ម្រះ មាន​សារធាតុ​រ៉ែ និង​វីតាមីន​ជាច្រើន ដូចជា វីតាមីន​សេ វីតាមីន​បេ (B1 និង B2) សារធាតុ​ហ្វូ​ស​ហ្វ័​រ កាល់ស្យូម ម៉ាញ៉េ​ស្យូ​ម ជាតិ​ដែក ។​ល​។ ដែល​សុទ្ធសឹង​តែមាន​ផលប្រយោជន៍​ល្អ​ដល់​សុខភាព ។​
​    ​តាម​ប្រភព​ឯកសារ​ផ្សេងៗ ផលប្រយោជន៍ សំខាន់​ដល់​សុខភាព​អាចមាន​ដូចជា :
-​ជម្ងឺ​ទឹកនោមផ្អែម : ម្រះ​មាន​សារធាតុ​ម្យ៉ាង ដែល​អាចជួយ​កុំ​ឲ្យ​ជាតិ​ស្ករ​កើតឡើង​ខ្លាំង​ក្នុង​ឈាម និង​ទឹកនោម ។​
-​ថាមពល : ការបរិភោគ​ទឹក​ម្រះ​ទៀងទាត់​ជួយ​ឲ្យ​យើង​មាន​ថាមពល និង​កម្លាំង​ខ្លាំងក្លា ។​
-​ស្រវឹងស្រា : កាត់បន្ថយ​ជាតិពុល​ក្នុង​ខ្លួន និង​ភាពស្រវឹង​តាមរយះ​ការបរិភោគ​ទឹក​ស្លឹក​ផ្លែ​ម្រះ ។​
-​ឫសដូងបាត : ការបរិភោគ​ទឹក​ស្លឹក និង​ផ្លែ​ម្រះ ជួយ​ព្យាបាល​ជម្ងឺ​ឫសដូងបាត ។​
- ​ប្រព័ន្ធ​ដកដង្ហើម : ឫស​ម្រះ​បុក​ឲ្យ​ម៉ដ្ឋ ឬ​ទឹក​ស្លឹក ឬ​ផ្លែ​ម្រះ​លាយ​ជាមួយ​ទឹកឃ្មុំ​ក្នុង​បរិមាណ​មួយ​កូន​ស្លាបព្រា​ដូចគ្នា ពេល​បរិភោគ​អាច​ព្យាបាល​ជំងឺហឺត និង​រលាក​ទងសួត (​ត្រូវ​ហូប​រយៈពេល ១​ខែ ) ។​
-​អាសន្នរោគ : នៅ​ដំណាក់កាល​ដំបូង​នៃ​ជម្ងឺ​អាសន្នរោគ គេ​លាយ​ទឹក​ស្លឹក​ម្រះ ២​កូន​ស្លាបព្រា ជាមួយ​ទឹក​ខ្ទឹមបារាំង ២​កូន​ស្លាបព្រា និង​ទឹក​ក្រូចឆ្មារ មួយ​កូន​ស្លាបព្រា​សំរាប់​ឲ្យ​អ្នក​ជម្ងឺ​បរិភោគ​រាល់ថ្ងៃ​រហូតដល់​ជា ។​
-​លាង​ជាតិពុល​ចេញពី​ខ្លួន : ក្រេបទឹក​ផ្លែ​ម្រះ​ចំនួន ២ កូន​ស្លាបព្រា​រាល់ថ្ងៃ ជួយ​សំអាត​ជាតិពុល​ចេញពី​ថ្លើម ។​
-​ប្រព័ន្ធ​ការពារ​ខ្លួន : ការបរិភោគ​ម្រះ ឬ​ទឹក​ម្រះ​ជួយ​ឲ្យ​រាងកាយ​យើង​អាច​ការពារ​ទប់ទល់​នឹង​ជម្ងឺ​ផ្សេងៗ​បានល្អ​ប្រសើរ ។​
- ​បញ្ហា​ទាក់ទង​ភ្នែក : ការហូប​ម្រះ​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​បានល្អ និង​កាត់បន្ថយ​បញ្ហា​ផ្សេងៗ ដែល​កើតឡើង​ចំពោះ​ភ្នែក ដោយ​ម្រះ​សំបូរ​ទៅដោយ​សារធាតុ បេ​តា​កា​រូ​តែ​ន (Beta Carotene) និង​សារធាតុ​ផ្សេងៗ​ទៀត ។​
-​ការរំខាន​ដោយ​ចរន្តឈាម : ក្រេបទឹក​ម្រះ (​ចំនួន​ប្រហែល ៥០​ក្រាម​) លាយ​ជាមួយ​ទឹក ឬ​ទឹក​ក្រូចឆ្មារ​ពេល​ក្រពះ​នៅ​ទំនេរ អស់​រយៈពេល ៤ ទៅ ៦​ខែ នឹង​ជួយ​ឲ្យ​ចរន្តឈាម​រត់​បានល្អ សំអាត​ជាតិពុល​ពី​ខ្លួន ដែល​កាត់បន្ថយ​បញ្ហា​ទាក់ទង ការ​រមាស់ និង​ពង​ខ្ទុះ ។​
​សូមបញ្ជាក់ថា ផលប្រយោជន៍​ដល់​សុខភាព​ដូច​បាន​រៀបរាប់​ខាងលើនេះ​វា​ទាមទារ​ឲ្យ​មានការ​ ពិសោធន៍​ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ឲ្យ​បាន​ដិតដល់​ថែមទៀត ។​តែ​ទោះជា​យ៉ាងណា គួរ​បរិភោគ​បន្លែ​ម្រៈ​ទៀងទាត់​ក្នុង​បរិមាណសមរម្យ​មួយ វា​អាច​ចូលរួមចំណែក​ជួយ​ឲ្យ​លោក​អ្នកមាន​សុខភាព​ល្អ កម្លាំង​មាំមួន ៕

សម្រក​ទម្ងន់​ប្រហែល​អាច​ជួយ​ប្រឆាំង​ជំងឺ​អញ្ចាញ​ធ្មេញ

ការសិក្សា​ថ្មី​មួយ​បង្ហាញ​ថា ការ​សម្រក​ទម្ងន់​ប្រហែល​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​អញ្ចាញធ្មេញ​បាន​។​
​ ​ការសិក្សា​នេះ​ធ្វើឡើង​ដោយ​ បញ្ចូល​មនុស្ស​ធាត់​លើស​ទម្ងន់ ៣១​នាក់ ដែល​បាន​ធ្វើការ​ព្យាបាល​ជំងឺ​អញ្ចាញធ្មេញ​។ អ្នកជំងឺ​ពាក់កណ្តាល​បាន​ធ្វើ​ការវះកាត់​បញ្ចុះទម្ងន់​ដោយ​ការវះកាត់​ក្រពះ និង​បាន​យក​កោសិកា​ខ្លាញ់​ចេញពី​ពោះ​របស់​ពួកគេ​ផងដែរ​។ អ្នកជំងឺ​ពាក់កណ្តាល​ទៀត​មិនបាន​ធ្វើ​ការវះកាត់​ឬ​វះ​យក​ខ្លាញ់​ចេញពី​ពោះ​ របស់​ពួកគេ​ឡើយ​។​
​ ​អ្នកជំងឺ​ទាំងអស់​បាន​ធ្វើការ​ព្យាបាល​អញ្ចាញធ្មេញ​ដែល​មិន​មាន​ការវះកាត់ និង​បាន​ទទួល​ការណែនាំ​ពី​ការថែទាំ​មាត់​នៅផ្ទះ​។​
​ ​ក្រុម​ទាំង​ពីរ​បាន​បង្ហាញ​ ភាព​ជា​សះស្បើយ​នៃ​សុខភាព​អញ្ចាញធ្មេញ​សរុប ប៉ុន្តែ​ក្រុម​ដែល​បាន​ធ្វើ​ការវះកាត់​បានបង្ហាញ​មាន​ភាព​ជា​សះស្បើយ​ល្អ​ ជាង​ទៅ​លើ​ការ​ហូរឈាម និង​កម្រិត​នៃ​ការ​កកឈាម​។​
​ ​ក្រុម​អ្នកស្រាវជ្រាវ​ និយាយថា នេះ​ប្រហែល​មកពី​ការថយចុះ​នៃ​ការប្រឆាំង​នឹង​អាំង​ស៊ុយ​លីន និង​ការ​រលាក​ទាក់ទង​នឹង​ការ​សម្រក​ទម្ងន់​។​ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

ស្បែកជើងកែងចោទ​ប៉ះពាល់​លើ​សាច់ដុំ​កំភួនជើង


ការសិក្សា​ថ្មី​មួយ​រកឃើញថា ការពាក់​ស្បែកជើងកែងចោទ​ប៉ះពាល់​លើ​សាច់ដុំ​កំភួនជើង​។​
​ ​ក្រុម​អ្នកស្រាវជ្រាវ​ អូស្ត្រាលី​បាន​ប្រៀបធៀប​ស្ត្រី​ដែល​ពាក់​ស្បែកជើងកែងចោទ​យ៉ាងតិច ៤០​ម៉ោង ក្នុង​មួយ​សប្តាហ៍ និង​ក្រុម​ស្ត្រី​ដែល​កម្រ​នឹង​ពាក់​ស្បែកជើងកែងចោទ​។ ស្ត្រី​ដែល​ពាក់​ស្បែកជើងកែងចោទ​មានដំណើរ​ដើរ​ខុស​ពី​អ្នក​ពាក់​ស្បែកជើង​ រាបស្មើ បើ​ទោះជា​នៅ​ពេល​ដែល​ស្ត្រី​ពាក់​ស្បែកជើងកែងចោទ​ដើរ​ជើង​ទទេរ​ក៏ដោយ​។​
​ ​ជា​លទ្ធផល​នៃ​ភាពបត់បែន​ជាប់ ​រហូត​របស់​អ្នក​ពាក់​ស្បែកជើងកែងចោទ​គឺមាន​ម្រាមជើង​ពត់​ចុះ​ក្រោម​នៅ​ពេល​ ដើរ​ទាំង​ពាក់​ឬ​មិន​ពាក់​ស្បែកជើងកែងចោទ​។ សរសៃ​នៅក្នុង​សាច់ដុំ​កំភួនជើង​របស់​ពួកគេ​បាន​រួញ​ខ្លី ហើយ​ពួកគេ​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​សាច់ដុំ​កំភួនជើង​របស់​ពួក​គេ​ ដោយ​មិនដឹង​ខ្លួន​។​
​ ​ក្នុងចំណោម​ស្ត្រី​ដែល​កម្រ​ពាក់​ស្បែកជើងកែងចោទ ការដើរ​របស់​ពួកគេ​ច្រើន​តែ​បត់​និង​សង្កត់​លើ​សរសៃពួរ​។​
​ ​ក្រុម​អ្នកស្រាវជ្រាវ​ និយាយថា ការបត់បែន​និង​សង្កត់​ទៅលើ​សាច់ដុំ​កំភួនជើង​ដែល​រួញ​ខ្លី​ស្រាប់​របស់​ ពួកគេ ធ្វើឱ្យ​អ្នក​ពាក់​ស្បែកជើងកែងចោទ​ប្រើប្រាស់​កម្លាំង​កាន់តែ​ច្រើន​និង​ ប្រហែលជា​ធ្វើឱ្យ​សាច់ដុំ​ឆាប់​អស់កម្លាំង​ទៀតផង​។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

ការ​ញ៉ាំ​អាហារ​នៅក្រៅ​មិន​មានន័យថា​ញ៉ាំ​អាហារ​ដែល​លើស​កាឡូរី​នោះទេ​

អ្នកជំនាញ​និយាយថា ការ​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន អ្នក​ច្រើនតែ​ញ៉ាំ​ច្រើនជាង​មិន​មាន​កាឡូរី​ច្រើនជាង​អាហារ​នៅផ្ទះ ប៉ុន្តែ​ការ​ញ៉ាំ​នោះ​មិនមែន​មានន័យថា​ជា​ប៉ះពាល់​ដល់​សុខភាព​នោះទេ​។​
​ ​ការជ្រើសរើស​អាហារ​ដែល​ត្រឹមត្រូវ​អាចបង្ការ​ប្រ​ជា​ជន​អាមេរិក​ពី​ការបរិភោគ​អាហារ​លើស​កាឡូរី​ជាច្រើន​កា​ឡូរី​។​
​ ​វេជ្ជបណ្ឌិត ជេ​ស៊ីកា បាត​ហ្វីល និយាយថា “​ប្រជាជន​អាមេរិក​ជា​មធ្យម​បរិភោគ​អាហារ​នៅក្រៅ​ជិត ៥០​ភាគរយ​។ តាម​ការអនុវត្ត​តាម​គោលការណ៍​មួយ​ចំនួន អ្នក​អាច​រក្សា​គ្រប់គ្រង​កាឡូរី​នៃ​អាហារ​ទាំងនោះ​បាន​”​។​
​ ​នៅពេល​ដែល​ជ្រើសរើស​ ភោជនីយដ្ឋាន វេជ្ជបណ្ឌិត បាត​ហ្វីល ណែនាំ​ឱ្យ​ជ្រើស​យក​ហាង​ស៊ាំ​ង​វិច​ណា​ដែល​បន្ថែមបន្លែ ព្រោះ​វា​អាច​បន្ថែម​វីតាមីន​និង​សារធាតុចិញ្ចឹម​ទៅ​ក្នុង​អាហារ​ប្រភេទ​នោះ ​។ គាត់​និយាយ​ថា “​ខ្ញុំ​ក៏​ជា​អ្នកគាំទ្រ​ហាង​អាហារ​ដែល​មាន​ស៊ុប​ឬ​ស៊ុប​ហឹរ​កាន់តែ​ជា​ ជម្រើស​ដ៏​ល្អ ជាពិសេស​ស៊ុប​ដែល​សម្បូរ​ទៅដោយ​បន្លែ សាច់ និង​សណ្តែក​។ អ្នក​ត្រូវ​ជៀសវាង​ស៊ុប​ដែល​មានក្រែ​មឬ​ឈីស និង​នំប៉័ង​ឈីស ព្រោះ​វា​អាច​បន្ថែម​ដល់​ទៅ ១.០០០​កា​ឡូរី​”​។​
​ ​ខាងក្រោម​នេះ​គឺ​ជា​ការណែនាំ​របស់​វេជ្ជបណ្ឌិត បាត​ហ្វីល ពី​ជម្រើស​អាហារ​ដើម្បី​ជួយ​ថែរក្សា​សុខភាព​៖
  •   ជ្រើសរើស​អាហារ​អាំង មិនមែនចៀន​៖ ការ​ជ្រើស​អាហារ​ប្រភេទ​អាំង​អាច​ជួយ​កាត់បន្ថយ ២៨០ កា​ឡូរី និង​ខ្លាញ់ ២៧​ក្រាម​។​
  •   មិន​បរិភោគ​អាហារ​ជាតិ​ខ្លាញ់​ខ្ពស់​៖ ឈីស ម៉ា​យ៉ូណេ​ស និង​ទឹក​សាឡា​ដ អាច​ផ្ទុក​ដល់​ទៅ ១០០​កាឡូរី​ក្នុង​មួយ​ចាន​។ ជៀសវាង​ការបរិភោគ​គ្រឿងផ្សំ​ទាំងនេះ​លើកលែងតែ​មាន​ប្រភេទ​ជាតិ​ខ្លាញ់​ទាប​។ ​
  •   កុម្ម៉ង់​អាហារ​ខ្នាត​តូច​៖ ជ្រើសរើស​អាហារ​ខ្នាតតូច ជាជាង​ការ​កុម្ម៉ង់​ខ្នាត​ធំ​។​
  •   ជៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​៖ វា​បន្ថែម​កាឡូរី​កាន់តែ​លឿន និង​មិន​មាន​ផ្តល់​សារជាតិ​ចិញ្ចឹម​អ្វី​នោះទេ​។​
  •   ទុក​ពាក់កណ្តាល​៖ ខ្ចប់​អាហារ​ផ្នែក​នៅ​សល់​ហើយ​ទុក​សម្រាប់​ពេល​ក្រោយ​ដើម្បី​ជួយ​រក្សា​លុយ​និង​កាត់បន្ថយ​កាឡូរី​។​ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

មិន​ត្រូវ​ឱ្យ​កំហុស​តំណាង​ឱ្យ​រឿង​ទាំងមូល​នោះ​ទេ

​នៅពេលដែល​យើង​សួរ​អ្នក​ដែល​ រស់នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​រយៈពេល​យូរ​អំពី​ដៃគូ​របស់​ពួកគេ ពួកគេ​មិន​ដែល​លើក​ឡើង​ច្រើន​ពី​ការ​រអ៊ូរទាំ​នោះទេ​។ វា​មិនមែន​មានន័យថា​ដៃគូ​របស់​ពួកគេ​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​និន្នាការ​របស់​ពួកគេ​មិន​មែន​ផ្អែក​លើ​កំហុស​នោះទេ​។ ការពិតទៅ ដៃគូ​ដែល​រស់នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​រយៈពេល​យូរ មិន​ត្រឹមតែ​ចំណាយ​ភាគច្រើន​គិត​ពី​រឿង​ល្អ​របស់​ដៃគូ​នោះទេ ពួកគេ​ថែមទាំង​ហាក់ដូចជា​មើលឃើញ​ភាព​ពេញចិត្ត​ទោះ​បី​ជា​ដៃគូ​របស់​ពួកគេ​ មាន​កំហុស​ក៏ដោយ​។​
​អ្នកស្រី រ៉ូ​ឌី ក្លៀ​រី (Roddy Cleary) គឺជា​ប្រធាន​ក្រុម​បង្រួបបង្រួម​។ នាង​បាន​ជួយ​ឱ្យ​ដៃគូ​ជាច្រើន​បាន​រស់នៅ​ជាមួយគ្នា ចាប់​តាំងពី​នៅ Vermont អនុញ្ញាតិ​ឱ្យ​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា​មាន​ការទទួលស្គាល់​ស្រប​ច្បាប់ ​ពី​រដ្ឋ​។ ប្តី​របស់​អ្នកស្រី​គឺ​លោក វីល្លៀម ក៏​ជា​សមាជិក​ក្នុង​ក្រុម​នេះដែរ​។​
​អ្នកស្រី រ៉ូ​ឌី និង​លោក វីល្លៀម បាន​ចាត់​ទុក​ខ្លួន​ពួក​គាត់​ថា​ជា​ដៃគូ​ដែល​ស្រឡាញ់​ខ្លាំង​បំផុត​។ ពួកគាត់​បាន​រស់នៅ​ជាមួយ​គ្នា​រយៈពេល ៣៣​ឆ្នាំ មកហើយ ហើយ​ពួកគាត់​គិត​ថា​តួនាទី​របស់​ពួកគាត់​គឺ​ការជួយ​ឱ្យ​ដៃគូ​ផ្សេង​ទៀត​អាច​ រស់នៅ​ជាមួយគ្នា​និង​បង្ហាញ​ពី​ក្តីស្រឡាញ់​របស់​ពួកគេ​។ អ្នកស្រី រ៉ូ​ឌី និយាយថា “​ការបង្រួបបង្រួម​ដៃគូ​ដែល​ស្រឡាញ់​គ្នា​ឱ្យ​បាន​រស់នៅ​ជាមួយគ្នា​ជួយ​ ពង្រឹង​ដល់​សង្គម​។ ភេទ​មិនមែនជា​រឿង​សំខាន់​នោះទេ​”​។​
​ការបកប្រែ​អត្ថន័យ​ក្នុង​ សៀវភៅ​សាសនា​របស់​អ្នកស្រី រ៉ូ​ឌី បាន​ធ្វើឱ្យ​គាត់​ក្លាយ​ជា​សមាជិក​បុព្វ​ជិត​ដែល​យល់ព្រម​ក្នុង​ការចូលរួម​ កម្មវិធី​អបអរ​ការជួយ​ឱ្យ​ដៃគូ​រស់នៅ​ជាមួយគ្នា​បានសម្រេច​។ អ្នកស្រី​បាន​និយាយប្រាប់​អ្នកចូលរួម​ថា “​ការ​ដែល​អាច​ចែករំលែក​នូវ​ក្តី​រីករាយ​របស់​អ្នកដទៃ​គឺ​ដូច​ជា​ការ​រស់នៅ​ លើ​ឋានសួគ៌​យ៉ាង​ដូច្នោះ​ដែរ​”​។​
​“​ខ្ញុំ​បាន​ទទួល​សំបុត្រ​ មួយ​ពី​បុរស​ម្នាក់​ដែល​ធ្លាប់​មិន​អនុញ្ញាតិ​ឱ្យ​កូនស្រី​របស់​គាត់​រៀបកា​ រ​ជាមួយនឹង​ស្ត្រី​ដូចគ្នា​។ សំបុត្រ​នោះ​បាន​សរសេរថា “​ការ​ដាស់តឿន​របស់​អ្នក និង​ភាព​រីករាយ​ក្នុង​ការលើកឡើង​ពី​អារម្មណ៍​របស់​កូនស្រី​របស់​យើង បាន​ធ្វើឱ្យ​យើង​មាន​ភាព​រីករាយ​”​។ ហើយ​ខ្ញុំ​គិតថា នេះ​ប្រហែលជា​លើកទីមួយ​ហើយ​ដែល​គាត់​ឃើញ​ពី​ភាព​ល្អ​របស់​អាពាហ៍ពិពាហ៍​របស់ ​កូនស្រី​គាត់​”​។​
​ដូច្នេះ​ហើយ​អ្នក​គួរ​គិត​ពី​ភាព​វិជ្ជមាន​ជាជាង​ស្វែងរក​និង​គិតតែ​ពី​ភាពអវិជ្ជមាន​។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

Tuesday, April 3, 2012

ការស្រាវជ្រាវ​អះអាងថា​ការផ្លាស់ប្តូរ​តែ​របប​អាហារ​ក៏​អាច​មាន​ប្រយោជន៍​ដល់​អ្នក​ទឹកនោមផ្អែម​

ការសិក្សា ​ថ្មី​មួយ​បង្ហាញ​ថា ការផ្លាស់ប្តូរ​របប​អាហារ​ប្រចាំ​ថ្ងៃ​តែមួយ​មុខ​អាច​ផ្តល់​ប្រយោជន៍​ ដូចគ្នា​ទៅ​នឹង​ទាំង​ការផ្លាស់ប្តូរ​អាហារ​និង​ការ​ហាត់ប្រាណ​ក្នុង​រយៈពេល​ មួយ​ឆ្នាំ​ដំបូង​ក្រោយ​ពេល​មាន​ជំងឺ​ទឹកនោម​ផ្អែម​។​
ក្រុម​អ្នកស្រាវជ្រាវ​អង់គ្លេស​បាន​រកឃើញថា​អ្នកជំងឺ​ដែល​ជំរុញ​ក្នុង​ ការ​សម្រក​ទម្ងន់​ដោយ​បញ្ជាក់​អាហារ​របស់​ពួកគេ​ជាមួយនឹង​អ្នកជំនាញ​ផ្នែក​ អាហារ មាន​ការវិវត្តន៍​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​, សម្រក​ទម្ងន់​, កម្រិត​កូលេ​ស្តេ​រូ​ល​និង triglyceride ដូចនឹង​អ្នក​ដែល​ប្តូរ​ទាំង​របប​អាហារ​និង​កម្រិត​ការ​ហាត់ប្រាណ​ដែរ (​ការដើរ​លឿន​រយៈពេល ៣០ នាទី ៥ ដង​ក្នុង​មួយ​សប្តាហ៍​)​។​
ក្រុម​ទាំង​ពីរ​ទទួល​ការវិវត្តន៍​ប្រហែលជា ១០ ភាគរយ ក្នុង​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​, កម្រិត កូលេ​ស្តេ​រូ​ល​និង triglyceride បើ​ប្រៀបធៀប​នឹង​អ្នកជំងឺ​ដែល​ទទួល​ការថែទាំ​ធម្មតា​។ ក្រុម​ទាំង​ពីរ​ក៏​បញ្ចុះ ទម្ងន់​បាន​ជា​មធ្យម​ប្រហែល ៤ ភាគរយ​ដែរ ក្នុងពេល​ដែល​អ្នកជំងឺ​ដែល​ទទួល​ការថែទាំ​ធម្មតា មានការ​ស្រក​ទម្ងន់​បន្តិចបន្តួច​ឬ​គ្មាន​សស់​។​
ក្រុម​អ្នកជំងឺ​ដែល​ទទួល​ការថែទាំ​ធម្មតា​អាច​នឹង​មាន​ឱកាស​នឹង​ ចាប់ផ្តើម​ប្រើ​ថ្នាំ​ជំងឺ​ទឹកនោម​ផ្អែម​មុននឹង​បញ្ចប់​ការសិក្សា​នេះ ច្រើន​ជាង​អ្នកជំងឺ​ក្នុង​ក្រុម​ទាំង​ពីរ​នោះ ៣ ដង​។​
​អ្នកដឹកនាំ​ការស្រាវជ្រាវ Rob Andrews សាស្ត្រាចារ្យ​នៅ University of Bristol បាន​និយាយ​ក្នុង​អត្ថបទ​ចេញផ្សាយ​របស់ American Diabetes Association ថា "​ការធ្វើ​ឱ្យ​មនុស្ស​ធ្វើ​លំ​ហាត់ប្រាណ​ជា​រឿង​មួយ​ដែល​ពិបាក និង​អាច​ចំណាយ​ច្រើន​។ អ្វី​ដែល​ការសិក្សា​នេះ​ប្រាប់​យើង​គឺ បើសិន​អ្នកមាន​ប្រាក់​បន្តិចបន្តួច អ្នក​គួរតែ​យកចិត្តទុកដាក់​លើ​ការជ្រើសរើស​របប​អាហារ​ឱ្យ​ត្រឹមត្រូវ ក្នុង​មួយ​ឆ្នាំ​ដំបូង"​។​
​ប៉ុន្តែ គាត់​បង្ហាញ​ថា អ្នកចូលរួម​ក្នុង​ការសិក្សា​នេះ​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ ចូលចិត្ត​ការផ្លាស់ប្តូរ​ទាំង​ការ​ហាត់ប្រាណ​និង​របប​អាហារ​។ គាត់​និយាយ​ថា "​ពួកគេ​សម្គាល់​ថា​របប​អាហារ​តែ​ម្យ៉ាង​មាន​ផល​អវិជ្ជមាន"​។ គាត់​បន្ថែមថា មូលហេតុ​មួយ​ដែល​ពួកគេ​អាច​នឹង​មិន​មើលឃើញ​ផលប្រយោជន៍​បន្ថែម​ពី​ការ​ ហាត់ប្រាណ​គឺ “​ដោយសារ​មនុស្ស​យើង​ច្រើន​តែ​មាន​ការផ្លាស់ប្តូរ​។ នោះ​គឺ បើសិន​ពួកគេ​ទៅ​កន្លែង​ហាត់ប្រាណ នោះ​ពួកគេ​នឹង​មាន​អារម្មណ៍​ដូច​ជា​ពួកគេ​អាច​ទទួល​ការព្យាបាល​។ នោះ​អាចជា​មូលហេតុ​ដែល​យើង​មើលមិនឃើញ​ភាពខុសគ្នា​ក្នុងការ​សម្រក​ទម្ងន់​ ចំពោះ​ក្រុម​ផ្លាស់ប្តូរ​របប​អាហារ​និង​ការ​ហាត់ប្រាណ​”​។​
សាស្ត្រាចារ្យ Andrews បាន​ណែនាំ​ថា ការស្រាវជ្រាវ​បន្ទាប់​ទៀត​នឹង​យកចិត្តទុកដាក់​លើ​ការកំណត់​ថា​តើ​ការបញ្ចូល ​ការ​ហាត់ប្រាណ​នៅពេល​បន្ទាប់​អាច​ធ្វើឱ្យ​មាន​លទ្ធផល​ខុស​គ្នា​ច្រើន​ជាង​ មុន​ទេ​។
សាស្ត្រាចារ្យ Andrews និយាយថា "​ការគ្រប់គ្រង​គ្លុយកូស​ក្នុង​ឈាម កាន់តែ​អាក្រក់​ទៅតាម​ពេលវេលា​។ ក្នុង​ដំណាក់កាល​ដំបូង អ្នកជំងឺ​ច្រើន​តែ​មាន​ការវិវត្តន៍​ខ្លាំង ហើយ​បន្ទាប់​មក​វា​នៅ​នឹង​មួយរយៈ​។ ការបន្ថែម​ការ​ហាត់ប្រាណ​នៅពេល​បន្ទាប់​អាច​ផ្តល់​ការកើនឡើង​ក្នុង​ ការគ្រប់គ្រង​"​។​
ការសិក្សា​ទី​ពីរ​ដែល​នឹង​ត្រូវ​ថ្លែង​ក្នុង​សន្និសីទ​បាន​រកឃើញថា ការព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី ២ ឱ្យ​ល្អិតល្អន់​នឹង​ធ្វើឱ្យ​មាន​ការធ្លាក់ចុះ​តិចតួច​នៃ​កត្តា​គ្រោះថ្នាក់​ ជំងឺ​បេះដូង និង​សរសៃឈាម​។
ចំពោះ​ការសិក្សា​នោះ ប្រជាជន​នៅ​ដា​ណឺ​ម៉ាក ហុ​ល្លង់​និង​ច្រក​ភព​អង់គ្លេស​ប្រហែល​កន្លះ​លាន​នាក់ ត្រូវ​បាន​ពិនិត្យ​រក​ជំងឺ​ទឹកនោម​ផ្អែម​។ មនុស្ស ៣០៥៧ នាក់ ដែល​រកឃើញថា​មាន​ជំងឺ​នឹង​បែងចែក​ដើម្បី​ទទួលបាន​ការព្យាបាល​ល្អិតល្អន់ ឬ ការថែទាំ​ធម្មតា​។​
ការព្យាបាល​ល្អិតល្អន់ រួម​មាន​ការផ្លាស់ប្តូរ​របៀប​រស់នៅ (​ឈប់​ជក់បារី​, ទទួលទាន​អាហារ​ល្អ​ជាង​មុន​, ហាត់ប្រាណ​ច្រើនជាង​មុន​), aspirin treatment, និង​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​យ៉ាង​ល្អិតល្អន់​សម្រាប់​សម្ពាធ​ឈាម​, ជាតិ​ស្ករ​ក្នុង​ឈាម និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម​។ អ្នក​ដែល​ទទួល​ការថែទាំ​ធម្មតា​ត្រូវបាន​ណែនាំ​ឱ្យ​ប្រើ​ការណែនាំ​ជាតិ (national guidelines) សម្រាប់​ការណែនាំ​លើ​របៀប​រស់នៅ​និង​ការប្រើ​ថ្នាំ​។​
អ្នកជំងឺ​ក្នុង​ក្រុម​ព្យាបាល​ល្អិតល្អន់ មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៃ​សម្ពាធ​ឈាម និង​កូលេ​ស្តេ​រូល​និង ការធ្លាក់​ចុះ​តិចតួច​នៃ​ទម្ងន់​និង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​ពិនិត្យ​ក្នុង​រយៈពេល ៥ ឆ្នាំ​។ ភាពខុស​គ្នា​ខ្លាំង​បំផុត​គឺ​លើ​ការធ្លាក់ចុះ​នៃ​គ្រោះថ្នាក់​ជំងឺ​ គាំងបេះដូង និង​ភាពខុសគ្នា​តិច​បំផុត​គឺ​ការធ្លាក់ចុះ​នៃ​គ្រោះថ្នាក់​ជំងឺ​សរសៃឈាម​។​
​តាម​ព័ត៌មាន​ចេញផ្សាយ​បានឱ្យដឹងថា មិន​មាន​ភាពខុសគ្នា​ខ្លាំង​នៃ​អត្រា​ជំងឺ​គាំងបេះដូង​, ជំងឺ​សរសៃឈាម​, ការស្លាប់​ដោយ​ជំងឺ​បេះដូង​និង​សរសៃឈាម រវាង​ក្រុម​ទាំង​ពីរ​ទេ​។​ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

អតីតកាល​ពង្រឹង​អនាគត​របស់​អ្នក

ប្រវត្តិ ​ផ្ទាល់ខ្លួន​របស់​អ្នក​មិន​ទាន់​បញ្ចប់​នោះទេ​។ វា​គឺជា​ផ្នែក​មួយ​នៃ​ខ្លួន​អ្នក​ជា​រៀងរាល់ថ្ងៃ​។ អ្នក​កាន់តែ​ពង្រឹង​ប្រវត្តិ​នោះ (​ដោយ​ការគិត និយាយ និង​សរសេរ​ពី​វា) អ្នក​កាន់​តែ​ឃើញ​ច្បាស់​នូវ​សម្រស់​នៃ​ជីវិត​ដែល​អ្នក​បាន​ឆ្លងកាត់​និង​ ភាព​ដែល​អាច​កើតមានឡើង​នៃ​ជីវិត​ដែល​អ្នក​កំពុង​រស់នៅ​។​
​ លោកយាយ ម៉ា​រី បាន​រស់នៅ​ដោយ​ឆ្លងកាត់​ការប្រែប្រួល​នៃ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​ លោកយាយ​មិន​ធ្លាប់​បាន​គិត​សោះ​កាលពី​គាត់​នៅ​ជា​ក្មេងស្រី​ម្នាក់​។ កាល​ពី​វ័យ​កុមារ នៅក្នុង​ជម្រក​របស់​លោកយាយ​មិន​មាន​ប្រព័ន្ធ​ទឹក​នោះទេ​។ នៅពេល​ដែល​លោកយាយ​ធំ​ឡើង គ្រាន់តែ​ការរក​ភ្លើង​ដើម្បី​មើល​នៅ​ពេលយប់​ក៏​ជា​ការងារ​មួយ​ដ៏​ពិបាក​ ទៅហើយ​។ លោកយាយ ម៉ា​រី និយាយថា “​យើង​មាន​ចង្កៀង​ប្រេង​។ យើង​ត្រូវ​ចាក់​ប្រេង តម្រឹម​ប្រឆេះចង្កៀង​ដើម្បី​ប្រើ​វា ហើយ​យើង​ត្រូវ​ជូត​អំ​ផូង​ចង្កៀង​រហូត​ដោយសារ​តែ​ផ្សែង​រុំ​ព័ទ្ធ​វា​”​។​
​ ទោះបីជា​ភាពលំបាក​មិន​ឈប់ឈរ​ បាន​កើតឡើង​ក្នុង​វ័យ​ជំទង់​របស់​លោកយាយ​ក៏ដោយ ប៉ុន្តែ​លោកយាយ ម៉ា​រី ក៏​មាន​សប្បាយរីករាយ​ជាមួយនឹង​ក្រុមគ្រួសារ​ដ៏​ជិតស្និទ្ធ​ដែល​មាន​ឪពុក​ ម្តាយ បងប្អូន​បង្កើត និង​សាច់ញាតិ​ផ្សេងទៀត​។​
​ រហូតដល់​ពេល​លោកយាយ ម៉ា​រី មាន​ក្រុមគ្រួសារ​ខ្លួនឯង ទើប​លោកយាយ​ចាប់ផ្តើម​សរសេរ​ពី​បទពិសោធន៍​នៃ​ការ​ជីវិត​របស់​គាត់​។ លោកយាយ ម៉ា​រី​និយាយថា “​ថ្ងៃមួយ​កូនស្រី​របស់​ខ្ញុំ​បាន​និយាយ​មក​កាន់​ខ្ញុំ​ថា ខ្ញុំ​គួរតែ​សរសរ​រឿង​របស់​ខ្ញុំ​ទុក ដែល​នាង​បានដឹង​ខ្លះៗ​ពី​ឪពុក​ម្តាយ​របស់​ខ្ញុំ​និង​ខ្ញុំ ព្រោះ​ប្រសិនបើ​ខ្ញុំ​មិន​សរសេរ​ទេ ថ្ងៃ​ណា​មួយ​យើង​នឹង​ភ្លេច​វា​អស់​”​។​
​ លោកយាយ បាន​សម្រេចចិត្ត​អង្គុយ​សរសេរ​ជាមួយនឹង​ប៉ិច​និង​ក្រដាស ហើយ​ចាំ​មើល​ថា​គាត់​នឹង​សរសេរ​បាន​អ្វីខ្លះ​។ “​ដំបូង​ខ្ញុំ​គ្រាន់តែ​សរសេរ​ដើម្បី​ឱ្យ​កូន​និង​ចៅ​របស់​ខ្ញុំ​ដឹង​ពី​ ប្រវត្តិ​របស់​ពួកគេ​តែប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ខ្ញុំ​ឃើញ​ថា​ខ្ញុំ​ក៏​កំពុងតែ​ផ្តល់​នូវ​មេរៀន​ ប្រវត្តិសាស្ត្រ​ដល់​ខ្លួន​ខ្ញុំ​ផ្ទាល់​ផងដែរ​។ ពេលខ្លះ អ្នក​នឹង​មិន​ពេញចិត្ត​ជីវិត​ដែល​អ្នក​មាន​សព្វ​ថ្ងៃ​នោះ​ទេ រហូត​ទាល់តែ​អ្នក​វិល​ត្រលប់​ទៅ​មើល​ឱ្យ​ច្បាស់​នូវ​ជីវិត​អតីតកាល​របស់​ អ្នក​ទើប​អ្នកដឹង​ពី​តម្លៃ​នៃ​ជីវិត​បច្ចុប្បន្ន​របស់​អ្នក​”​។  (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

ម្តាយ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​មិន​ប៉ះពាល់​ដល់​ការ​គេង​របស់​ទារក​ទេ

តាម​ការសិក្សា​ស្រាវជ្រាវ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ០២ ខែ​មេសា លើ​គេហទំព័រ Pediatrics បានឱ្យដឹងថា ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​របស់​ម្តាយ​មិន​ប៉ះពាល់​ដល់​ចំនួន​ដង​ នៃ​ការ​ភ្ញាក់​នៅពេល​យប់​របស់​ទារ​ក​អាយុ ៣​ខែ ឡើយ​។​
​វេជ្ជបណ្ឌិត Iná S. Santos នៃ​មហាវិទ្យាល័យ Pelotas ប្រទេសប្រេ​ហ្ស៊ីល និង​អ្នក​រួម​ការងារ​បាន​សម្ភាសន៍​ម្តាយ​របស់​ទារ​កទាំង​ដែល​កើត​នៅ Pelotas ក្នុង​ឆ្នាំ ២០០៤ នៅពេល​សម្រាល និង​ក្រោយ​ពេល​សម្រាល​បី​ខែ​។ ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ត្រូវបាន​កំណត់​ថា​យ៉ាងតិច ៣០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ គំរូ​នៃ​ការ​គេង​របស់​ទារក​នៅ ១៥​ថ្ងៃ​មុន​ត្រូវ​បាន​យក​ពី​គំរូ​តូច (៨៨៥ នៃ ៤.២៣១​នាក់​)​។ ការ​ភ្ញាក់​នៅពេល​យប់​ត្រូវបាន​កំណត់ថា​ជា​ការ​ភ្ញាក់​ដែល​ធ្វើឱ្យ​ឪពុក​ ម្តាយ​ភ្ញាក់​នៅពេល​យប់​។​
​ក្រុម​អ្នកស្រាវជ្រាវ​បាន​ រកឃើញថា ម្តាយ ២០​ភាគរយ​គឺ​ជា​អ្នក​ដែល​ទទួលទាន​កាហ្វេ​អ៊ី​ន​ច្រើន​ក្នុងពេល​មាន​គភ៌ និង ១៤,៣​ភាគរយ ទទួលទាន​កាហ្វេ​អ៊ី​ន​ច្រើន​ក្រោយពេល​សម្រាល​ទារក​បាន​បី​ខែ​។​
​ការ​ភ្ញាក់​ញឹកញាប់​នៅ​ ពេលយប់ (​ច្រើនជាង ៣​ដង​ក្នុង​មួយ​យប់​) គឺ ១៣,៨​ភាគរយ​។ អនុ​បាត​ខ្ពស់​បំផុត​ដែល​បាន​ពី​ទារក​ដែល​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ដែលជា​អ្នក ​ទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ក្នុង​ពេល​មានគភ៌​និង​ក្រោយពេល​សម្រាល​ នៅតែ​មិន​កម្រិត​តិចតួច គឺ​ប្រហែល​ពី ០,៨៦ ទៅ ៣,១៧​ភាគរយ​។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

Thursday, March 29, 2012

ស៊ុប​មាន់​៖ អាហារ​សំរាប់​សុខភាព​រាងកាយ និង​ផ្លូវចិត្ត

ដាក់​សាច់​មាន់​ទៅក្នុង​ឆ្នាំង​ដែល​មាន​ទឹក ដាក់​ខ្ទឹមបារាំង ការ៉ុត គ្រាប់​ម្រេច និង​អំបិល​ចូល​បន្តិច​។ ចំអិន​ទាល់តែ​សាច់​ផុយ​ល្អ ហើយ​ត្រង រួច​ដួស​ខ្លាញ់​ចេញ​។ អ្នក​អាច​អោយ​សាច់មាន់ និង​បន្លែ ដែល​ចំអិន​រួច​នេះ​ទៅ​អ្នកណា ដែល​ឃ្លាន​ញ៉ាំ​បាន​ហើយ​។ បង់​ម្ទេស​មួយ​ផ្លែ រួច​បង់​ខ្ទឹម​កន្លះ​ក្លែប ព្រមទាំង​ក្រូចឆ្មារ​មួយ​ចំណិត​ទៅក្នុង​ទឹក​ស៊ុប​នេះ​។ ញ៉ាំ​ស៊ុប​នេះ​ក្តៅៗ ដោយ​ស៊ុប​នេះ​អាច​ជួយ​ព្យាបាល​ផ្តាសាយ​ធម្មតា​បាន​។​
​តើ​ស៊ុប​នេះ​ជា​អាហារ​ប្រពៃណី​ដែល​លោកយាយ​ចាស់ៗ​ចូលចិត្ត​ហ្អេ៎​? មិនមែន​ដូច្នេះ​ទេ​។ រូបមន្ត​នេះ​គឺ​បង្កើតឡើង​ដោយ ផល្លី​ន អឹម ជែក​សិន ដែល​ជា​គ្រូពេទ្យ​ម្នាក់ និង​ជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សានាយក នៅ​ឯ​មជ្ឃមណ្ឌល​វេជ្ជសាស្ត្រ ហ្គា​ន់​ដឺ​សុន លូ​ធើ​រេ​ន នៅឯ​ទីក្រុង La crosse រដ្ឋ Wisconsin និង​ជា​អ្នក​ដែល​ជឿជាក់​យ៉ាង​មុតមាំ​ទៅលើ​សារប្រយោជន៍​របស់​ស៊ុប​មាន់​ចំពោះ ​សុខភាព​។ គាត់​បាន​និយាយថា “​ស៊ុប​នេះ​ក្តៅៗ​មាន​រសជាតិ​ឆ្ងាញ់ និង ធ្វើអោយ​អ្នក​នឹកឃើញ​ដល់​ម្តាយ​របស់​អ្នក​”​។​
​វេជ្ជបណ្ឌិត​ជែក​សុន បាន​និយាយថា​” យើង​មិន​ត្រូវការ​ក្រុម​អ្នកជំនាញ​ប្រាប់​យើង​ថា​ស៊ុប​មាន់​នេះ អាច​ជួយ​អោយ​ស្រាក​ស្រា​ន​នៅពេលដែល​យើង​ឈឺ​ទេ​។ ជាក់ស្តែង ភស្តុតាង​នានា​បានបង្ហាញ​ថា ស៊ុប​នេះ​គឺ​លើស​ពី​អាហារ​ដែល​ធ្វើអោយ​មាន​អារម្មណ៍ល្អ​ទៅទៀត​។ នៅពេលដែល​យើង​មាន​អាការៈ​តឹង​ច្រមុះ និង​ហៀរ​សំបោរ​ដោយសារ​ផ្តាសាយ​រឺក៍​ការឆ្លង​មេរោគ​ផ្លូវដង្ហើម​ផ្នែក ខាងលើ ស្ទើរតែ​គ្មាន​ថ្មាំ​ណា​មាន​ប្រសិទ្ធិភាព​ដូច​ស៊ុប​មាន់​ទេ​។​
​ដកដង្ហើម​បាន​ស្រួល​
​ការសិក្សា​ពី​មុន​អំពី​ស៊ុប​មាន់​ត្រូវបាន​ធ្វើឡើង​ក្នុង​ឆ្នាំ ១៩៧៨ ដោយ​អ្នកជំនាញ​ផ្នែក​សួត​បី​រូប មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ម៉ោន ស៊ី​ណាយ ទីក្រុង Miami រដ្ឋ Florida​។ ដោយ​បាន​ចាប់អារម្មណ៍​ពី​គុណភាព​ដ៏​ពិសេស​ក្នុងការ​ព្យាបាល​និង​ការ​បញ្ចូល​ គ្នា​នៃ​គ្រឿងផ្សំ​ដែល​មានឱជារស ពួកគាត់​បាន​ឲ្យ​មនុស្ស​១៥​នាក់ សាក​ស៊ុប​មាន់ ទឹ​កក្តៅ និង​ទឹក​ត្រជាក់​។ បន្ទាប់មក ពួក​គាត់​ធ្វើការ វាស់​ស្ទង់​ថា​សំបោរ​និង​ខ្យល់​ហូរ​តាម​ច្រមុះ​មនុស្ស​១៥​នាក់​នោះ​បាន​លឿន​ ប៉ុណ្ណា​។ លទ្ធផល បង្ហាញថា ស៊ុប​មាន់​ជួយ​សំរួល​ដល់​ការ​តឹង​ច្រមុះ​បានល្អ​ជាង​ទឹ​កក្តៅ និង​ទឹក​ត្រជាក់​។​
​អ្នកស្រាវជ្រាវ​គិតថា​ស៊ុប​មាន់​ប្រហែលជា​អាច​ធ្វើអោយ​ស្រាកស្រាន្ត​ នូវ​រោគសញ្ញា ផ្តាសាយ ពីព្រោះ​តែ​កំដៅ​អាច “​បង្កើន​នូវ​ល្បឿន​លំហូរ​របស់​សំ​បោរ​”​។ និយាយ​ម្យ៉ាងទៀត​ថា​គឺ​ធ្វើអោយ​អ្នក​ហូរ​សំបោរ​អាច​កាត់បន្ថយ​ពេលវេលា​ដែល​ មេរោគ​ផ្តាសាយ​ចំណាយ​ពេល​នៅ​ក្នុង​ច្រមុះ​របស់​អ្នក ហើយ​ជួយ​អ្នក​អោយ​សះស្បើយ​យ៉ាង​ឆាប់រហ័ស​។​
        ចុះ​ហេតុអ្វី​បានជា​ទឹក​ក្តៅ​មិន​ជួយ​បំបាត់​ផ្តាសាយ​បានល្អ​ដូច​ស៊ុប​មាន់​ ? អ្នកស្រាវជ្រាវ​និយាយថា អាថិ៍កំបាំង​នៃ​ការ​សះស្បើ​យរបស់​ស៊ុប​មាន់ គឺ​ស្ថិតនៅត្រង់​ក្លិន និង​រសជាតិ​ដ៍​ពិសេស ដែលមាន​ផ្ទុក​នូវ​សារធាតុ​បន្ថែម​ក្នុងការ​បង្កើនល្បឿន​លំហូរ​របស់​សំបោរ​”​ ។ ប៉ុ​នែ្ត​ត្រង់​ថា​សារធាតុ​នេះ​ជា​អ្វី​នោះ​គឺ​នៅតែ​ជា​អាថិ៍កំបាំង​នៅឡើយ​។ ​
​នៅ​ពេល​ថ្មីៗ​នេះ Stephen Rennard ជា​វេជ្ជបណ្ឌិត និង​សាស្ត្រាចារ្យ​នៅ ដេប៉ា​ដេ​ម៉ង់ វេជ្ជសាស្ត្រ​ផ្ទៃក្នុង​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៅ​ទីក្រុង Omaha បាន​ភ្លក្ស ស៊ុប​មាន់ ដែល​បាន​ធ្វើ​ដោយ​ប្រពន្ធ​គាត់​តាម​រូបមន្ត​របស់​លោកយាយ​នាង​។ គាត់​បាន​រកឃើញថា ស៊ុប​នេះ​អាច​កាត់បន្ថយ​នូវ​សកម្មភាព​របស់​ណឺត្រូ​ភី​ល ជា​កោសិកា​ឈាម​ស ដែល​តែងតែ​សំបូរ​នូវ​តំបន់​ដែល​រលាក និង​អាច​បង្ក​រោគសញ្ញា​ផ្តាសាយ ដូច​ជា​ការ​រលាក​ផ្លូវដង្ហើម និង​ការបង្កើត​សំ​បោរ​។​
Irwine Ziment ជា​វេជ្ជបណ្ឌិត និង ជា​អតីត​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ កាលីហ្វ័​រញ៉ា ក្រុង​ឡូ​ស​អែន​ចេ​លឹស បាន​មានប្រសាសន៍ថា អ្នកស្រាវជ្រាវ​ក៏​សង្ស័យ​ផងដែរ​ថា​ផ្នែក​មួយ​នៃ​ឥទ្ធិពល​ក្នុងការ​ ជាសះស្បើយ​ដែល​បាន​ពី​ស៊ុប​មាន់ គឺ​ស្ថិតនៅត្រង់​សាច់​មាន់​ផ្ទាល់​។ សាច់មាន់​ផ្ទុក​នូវ​សារធាតុ​ខនិជ អា​មី​ណូ អាស៊ី​ត ហៅថា ស៊ី​ស្ទេ​អ៊ីន (cystein) ដែល​មាន​លក្ខណៈ​គីមី​ស្រដៀង ទៅ​នឹង​សារធាតុ​ម្យ៉ាង​ហៅថា អា​សេ​ទីល​ស៊ី​ស្ទេ​អ៊ីន (acetylcysteine)​។ គ្រូពេទ្យ​ប្រើប្រាស់ អា​សេ​ទីល​ស៊ី​ស្ទេ​អ៊ីន ដើម្បី​ព្យាបាល​ការ​រលាក​បំពង់ខ្យល់​និង​ការឆ្លង​មេរោគ​នៅ​បំពង់​ដង្ហើម​។ គាត់​កត់សំគាល់ថា​អា​សេ​ទីល​ស៊ី​ស្ទេ​អ៊ីន​មាន​ប្រភព​មក​ពី​ស្លាបមាន់ និង​ស្បែក​មាន់​។​
​នៅ​ពេល​ថ្មី​នេះដែរ Dr. Renard បានធ្វើការ​ស្ទាបស្ទង់​លើ​គ្រូពេទ្យ​មួយ​ក្រុម​របស់​បណ្ឌិតសភា​គ្រូពេទ្យ​ អាមេរិក ហើយ​បាន​រកឃើញថា គ្រូពេទ្យ ៨៧% បាន​ឯកភាព​ថា​ការបង្កើន​សារធាតុ​រាវ​ក្នុង​ច្រមុះ​មាន​សារសំខាន់​ណាស់​ សំរាប់​អ្នក​កើត​ជំងឺ​ផ្តាសាយ​។ ពី​ភាគបី​នៃ​ក្រុម​គ្រូពេទ្យ​បាន​យល់ស្រប​ថា ការ​ញ៉ាំ​ស៊ុប​មាន់​គឺជា​វិធី​មាន​ប្រសិទ្ធិភាព​សំរាប់​បង្កើន​នូវ​សារធាតុ​ រាវ​នេះ​។​
​ប្រការ​គួរ​ចងចាំ​
​ញ៉ាំ​អោយបាន​ញឹកញាប់​៖ បើ​ផ្អែក​តាម​ការសិក្សា​របស់ Miami Beach ប្រសិទ្ធភាព​ក្នុង​ការព្យាបាល របស់​ស៊ុប​មាន់ គឺ​បាន ៣០​នាទី​។ ដូច្នេះ​យល់​ល្អ​យើង​គួរតែ​ធ្វើ​ទុក​ឲ្យ​ច្រើន​ហើយ​រក្សា​នៅ​ជិតៗ ដើម្បី​កំដៅ​ព្រោះ​យើង​ងាយស្រួល​ដាក់​ក្នុង​ពែង​ញ៉ាំ ពេល​មាន​រោគសញ្ញា​ផ្តាសាយ​កើតឡើង​។​
ជ្រើសរើស​នូវ​អ្វី​ដែល​ងាយ​៖ ប្រសិនបើ​អ្នក​អាច​អ្នក​លួងលោម​ឲ្យ​ប្រពន្ធ​រឺ ប្តី ដែល​ចេះ​យល់ចិត្ត ចំអិន​ស៊ុប​ដែល​មាន​ក្លិន​ឈ្ងុយឆ្ងាញ់​នេះ​បាន​រីករាយ​នូវ​ភាព​ស្កប់ស្កល់​ នេះ​ទៅ​។ ប៉ុ​នែ្ត Dr. Ziment និយាយថា មិនមែន​ចាំបាច់​តែ​ទឹក​ស៊ុប​ដែល​ចំអិន​នៅផ្ទះ​ទេ ស៊ុប​មាន់​កំប៉ុង​ក៏​អាច​ជួយ​ក្នុង​ការបំបាត់​ភាព​តឹង​ច្រមុះ​ផងដែរ​។​
បន្ថែម​គ្រឿង​តាម​ការ​ចូល​ចិត្ត​៖  Dr. Ziment និយាយថា បន្ថែម​គ្រឿងទេស​ទៅក្នុង​ស៊ុប​មាន់ដូចជា ខ្ទឹម មួយ​ខ្លែប ម្ទេស​ចិញ្ច្រាំ រឺក៏ ខ្ញី​ហាន់ នឹង​ជួយ បន្ថែម ឥទ្ធិពល ដែល​មិន​អាច​បិទបាំង​បានរ​បស់​ស៊ុប​មាន់​។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

ឧស្សាហ៍​លាងដៃ​ពិតជា​ល្អ​ចំពោះ​សុខភាព​មែនឬ​?

តើ​ការ​លាងដៃ​ពិតជា​អាច​បង្ការ​ជំងឺ​បាន​មែនឬ​?
​ចម្លើយ​គឺ​ពិត​ប្រាកដ​ណាស់​។ ចំណុច​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ​តិច​ណាស់​ដែល​ប្រាកដ​ជាក់ច្បាស់​ដូចជា​ករណី ​នេះ​។ វា​មិន​គួរ​ឱ្យ​ឆ្ងល់​នោះទេ​ថា​ការ​លាងដៃ​អាច​បង្ការ​ជំងឺ​បាន​នោះ​។​
​បញ្ហា​នោះ​គឺ​ធ្វើ​បែប​ណា​ ទើប​មនុស្ស​យើង​ឧស្សាហ៍​លាងដៃ​។ ការសិក្សា​ស្រាវជ្រាវ​មួយ​នៅក្នុង​សារពត៌មាន Annals of Internal Medicine បាន​មើល​ទៅលើ​អត្រា​នៃ​ការលាង​ដៃ​របស់​គ្រូពេទ្យ ហើយ​បាន​រកឃើញថា គ្រូពេទ្យ​លាងដៃ​របស់​ពួក​គេ​តែ ៥៧​ភាគរយ​នៃ​ពេល​ដែល​ពួកគាត់​គួរ​លាង​តែប៉ុណ្ណោះ​។ វា​មាន​អត្រា​ខ្ពស់ជាង​ការសិក្សា​ស្រាវជ្រាវ​ផ្សេង​ទៀត​ដែល​បង្ហាញ​អត្រា​ លាងដៃ​ដែល​ទាប​ជាង ៥០​ភាគរយ​។ ក្នុង​ការសិក្សា​ស្រាវជ្រាវ​នេះ អត្រា​នៃ​ការ​លាងដៃ​មាន​ភាពខុស​គ្នា​ដោយសារ​គ្រូពេទ្យ​ផ្នែក​ឱសថ​ខាងក្នុង​ លាងដៃ​ច្រើន​បំផុត រីឯ​អ្នកជំនាញ​សិក្សា​ពី​អារម្មណ៍​សរីរាង្គ លាងដៃ​តិច​បំផុត​។ និស្សិត​ផ្នែក​វេជ្ជសាស្ត្រ​លាងដៃ​ច្រើនដង​ជាង​សាស្ត្រាចារ្យ ហើយ​គ្រូពេទ្យ​ភេទ​ស្រី​លាងដៃ​ច្រើនដង​ជាង​គ្រូពេទ្យ​ភេទ​ប្រុស​។ វត្តមាន​នៃ​សូលុយស្យុង​លាងដៃ​បាន​កើនឡើង​ដោយសារ​ការ​លាងដៃ​។​
​ដោយសារ​មូលហេតុ​នេះហើយ សូលុយស្យុង​លាងដៃ​ជាតិ​អាល់កុល​ទាំងនោះ​បាន​សាយភាយ​ពេញ​មន្ទីរពេទ្យ​។ ដំណឹង​ល្អ​សម្រាប់​អ្នក​គឺ​វា​មាន​ប្រសិទ្ធភាព​។ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​បាន​និយាយ​នៅក្នុង​សៀវភៅ​ណែនាំ​ពី​ អនាម័យ​ដៃ​ថា “​ផលិតផល​មាន​ជាតិ​អាល់កុល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការលាង​សម្អាត​ដៃ​ឬ ​សម្លាប់​មេរោគ​នៅ​ដៃ​តាម​ស្តង់​សារ​ល្អ​ជាង​ការប្រើ​សាប៊ូ​ឬ​សាប៊ូ​កំចាត់​ មេរោគ​”​។ ប៉ុន្តែ​វា​មិន​សមស្រប​នឹង​ប្រើ​នៅ​ពេល​ដែល​ដៃ​ប្រឡាក់​ដី​ឬ​ក្រោយ​ពេល​ ចេញពី​បង្គន់​នោះទេ​។​
​ក៏ដូចជា​សាប៊ូ​បំបាត់​មេរោគ​ គ្រប់​ប្រភេទ​នោះដែរ វា​មិន​ចាំបាច់​នោះទេ​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ​ត្រដុស​ដៃ​របស់​អ្នកខ្លាំងៗ​នៅពេល​ដែល​អ្នក​ លាងដៃ​ហើយ​បន្ត​រយៈពេល​ពី ១០ ទៅ ១៥​វិនាទី​។ សាប៊ូ​ធម្មតា​និង​សកម្មភាព​ការ​ត្រដុស​នឹង​ជួយ​លាង​សម្អាត​មេរោគ​ឬ​បាក់តេរី ​បាន​យ៉ាង​ល្អ​។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

ជឿ​លើ​ខ្លួនឯង​ជាមុន មុន​នឹង​ឱ្យ​អ្នកដទៃ​ជឿ​អ្នក

​ពេលខ្លះ​យើង​មើល​ទៅ​អ្នកដទៃ​ ដើម្បី​បញ្ចុះបញ្ចូល​ខ្លួន​យើង​ឱ្យ​ជឿ​នូវ​អ្វី​ដែល​យើង​ចង់​ជឿ​។ ប៉ុន្តែ​អ្នក​នៅ​ជុំវិញ​ខ្លួន​យើង​ច្រើន​តែ​តំណាង​នូវ​អារម្មណ៍​របស់​អ្នក​។ ពួកគេ​នឹង​បង្ហាញ​ភាពភ័យខ្លាច​នៅពេល​ដែល​អ្នក​បង្ហាញ​អារម្មណ៍​ភ័យខ្លាច ហើយ​ពួកគេ​នឹង​សម្តែង​ភាព​អង់អាច​នៅពេល​ដែល​អ្នក​បង្ហាញ​ភាព​អង់អាច​។ អ្នក​មិន​អាច​ពឹងផ្អែក​លើ​អ្នក​ដទៃ​ដើម្បី​បញ្ចុះបញ្ចូល​ខ្លួនឯង​នោះ​ទេ ព្រោះ​ពួកគេ​ក៏​ពឹងផ្អែក​លើ​អ្នក​ដើម្បី​បញ្ចុះបញ្ចូល​ខ្លួន​ពួក​គេ​ដែរ​។​
​ផូល កើត​ក្នុង​តំបន់​ដ៏​ក្រីក្រ​មួយ​នៅ​ឡូ​ស​អេន​ជឺ​ឡេស​។ គាត់​ចង​ចាំ​ថ្ងៃបុណ្យ​ការងារ​ដែល​នឹង​មាន​អ្នក​ដែល​ទទួលបាន​ជោគជ័យ​ មួយចំនួន​នឹង​មក​ទស្សនា​សាលា​របស់​គាត់​ហើយ​និយាយ​ប្រាប់​សិស្ស​ក្នុង​សាលា​ បន្តិចបន្តួច​ពីអ្វី​ដែល​ពួកគេ​បាន​ធ្វើ​។ លោក ផូល និយាយថា ការធ្វើ​ទស្សនាការ​ទាំងនោះ​មិន​មាន​ឥទ្ធិពល​លើ​គំនិត​របស់​គាត់​នោះទេ ព្រោះ​គាត់​មិន​អាច​មើលឃើញ​ថា​ខ្លួន​គាត់​អាចឈាន​ទៅ​ដល់​ចំណុចកំពូល​ដូច​គេ​ នោះទេ​។​
​នៅពេល​ដែល​គាត់​ធំ​ដឹងក្តី គាត់​បាន​ឃើញ​ការប្រើ​អំពើរហឹង្សា​ដែល​ឈាន​ទៅ​ដល់​ការសម្លាប់​បងប្អូន​របស់​ គេ​។ លោក ផូល បាន​សម្រេចចិត្ត​ថា​គាត់​គាត់​នឹង​ធ្វើ​ការផ្លាស់ប្តូរ​៖ “​ថ្ងៃនោះ ខ្ញុំ​បាន​ស្បថ​ចំពោះ​ខ្លួនឯង​ថា ខ្ញុំ​នឹង​មិន​បង្ករ​ទុក្ខព្រួយ​ដល់​អ្នកដទៃ​នោះទេ ហើយ​ខ្ញុំ​នឹង​បង្កើត​ភាព​រីករាយ​សម្រាប់​អ្វី​ដែល​ខ្ញុំ​បានធ្វើ​”​។​
​នៅ​អាយុ ១៤​ឆ្នាំ លោក ផូល បាន​ចាកចេញ​ពី​ក្រុម​ក្មេង​ទំនើង​ក្នុងភូមិ ហើយ​ចាប់ផ្តើម​ហ្វឹកហាត់​ក្នុង​ក្រុម​ប៉ូលីស​ក្នុងភូមិ​។ លោក ផូល បកស្រាយ​ពី​ការហ្វឹកហាត់​ដែល​ចាប់ផ្តើម​ពី​ការ​ហាត់ប្រាណ​នៅ​ម៉ោង ៥​ព្រឹក ថា “​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ខ្លួនឯង​”​។ ជា​ចុងក្រោយ គាត់​បាន​ជ្រើស​យក​កីឡាប្រដាល់​ធ្វើជា​កីឡា​ប្រចាំថ្ងៃ​របស់​គាត់ ហើយ​គាត់​បាន​ដាក់​គោលដៅ​ថា​នឹង​ចូល​ប្រកួត​ក្នុង​កីឡា​អូឡាំពិក​។​
​នៅ​ឆ្នាំ ១៩៨៤ លោក ផូល បាន​បង្កើត​ក្រុម​ប្រដាល់​អូឡាំពិក​អាមេរិក ហើយ​បាន​បន្ត​រហូត​ដល់​បាន​ទទួល​មេដៃ​មាស​។ ក្រោយមក​គាត់​ក៏​បាន​ក្លាយទៅជា​ភ្ញៀវកិត្តិយស​ក្នុង​ថ្ងៃបុណ្យ​ការងារ ហើយ​គាត់​ប្រាប់​សិស្ស​ទាំងអស់​ថា អ្វី​ដែល​សំខាន់​បំផុត​ដែល​ពួកគេ​ត្រូវ​រៀន​គឺ​៖ “​អ្នក​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ចង់​ធ្វើ ប៉ុន្តែ​អ្នក​ត្រូវតែ​ជឿជាក់​លើ​ខ្លួនឯង​ជាមុន​សិន​”​។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

របៀប​ទំនាក់ទំនង​តាម​ក្រសែភ្នែក​

អ្នក​ធ្លាប់​បានដឹង​ហើយ​ថា​ ទំនាក់ទំនង​ដោយ​ប្រើ​ក្រសែភ្នែក​មាន​សារៈសំខាន់​ប៉ុណ្ណា​នោះ​។​ នៅ​លោក​ប៉ែក​ខាងលិច​ទំនាក់ទំនង​ដោយ​ប្រើ​ក្រសែភ្នែក​នេះ​មាន​ន័យ​ថា​ ភាព​ស្មោះត្រង់​ ការ​គោរព​ ការ​មាន​ចំណាប់អារម្មណ៍​ ភាព​ឆ្លាត​វៃ​  ការ​មិន​លាក់លៀម​  និង​មាន​ទំនុកចិត្ត​។​ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​វា​គឺជា​ការ​ពិបាក​សម្រាប់​គេ​ក្នុង​ការ​ ទំនាក់ទំនង​ដោយ​ប្រើ​ក្រសែភ្នែក​ដើម្បី​មើលទៅ​ដៃគូ​សន្ទនា​ឲ្យ​បាន​យូរ​ បន្តិច​ដើម្បី​ទំនាក់ទំនង​គ្នា​នោះ​។
ហេតុ​អ្វី​បានជា​វា​ក្លាយទៅជា​ការ​ប្រកួតប្រជែង​ទៅ​វិញ​សូ​ម្បី​តែ​ មនុស្ស​ដែល​ស្គាល់​ពី​ខ្លួនឯង​ច្បាស់​ក៏​ដោយ​នោះ​?​ពីព្រោះ​គឺ​វា​ដូច​គ្នា​ ទៅ​នឹង​សត្វ​ខ្លា​ដែល​សម្លឹង​មើល​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ព្រៃ​អ​ញ្ចឹ​ង ​ដែរ​ ក្រសែភ្នែក​ដ៏​ខ្លាំងក្លា​របស់​វា​បាន​អុជ​បញ្ឆេះ​សភាវគតិ​វាយប្រហារ​មុនគេ​ ។​ប្រសិនបើ​ខ្លា​នោះ​សម្លឹង​មើលទៅ​ទី​ឆ្ងាយ​វា​អាច​នឹង​ត្រូវ​គេ​សង្គ្រប់​ លើ​វា​។​ភាព​ខ្សោយ​ទំនាក់ទំនង​តាម​ក្រសែភ្នែក​គឺ​ដូច​ជា​មនុស្ស​ពិការ​នៅ​ ក្នុង​ព្រៃ​អិ​ញ្ចឹ​ង​ដែរ​។

ខាងក្រោម​នេះ​គឺជា​ចំនុច​ខ្លះៗ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​តាម​រយៈ​ក្រសែភ្នែក​៖
នៅ​ពេល​ដែល​អ្នក​សម្លឹង​នរណា​ម្នាក់​ដោយ​មិន​ដាក់​ភ្នែក​ត្រូវ​ចាប់​ពិពណ៌នា ​ភ្នែក​របស់​គេ​ហើយ​គិត​ពី​ពណ៌​ភ្នែក​នោះ​។​ កុំ​ទាន់​ឈប់​នៅ​ពេល​អ្នកដឹង​ថា​ភ្នែក​គេ​មាន​ពណ៌​ខៀវ​ ឬ​ ពណ៌​ត្នោត​ ពណ៌​ស​ប្រែជា​ពណ៌​ស្រអាប់​។​ វា​មាន​ទៀត​ដូច​ជា​ ពណ៌​ចាំង​ដូច​ត្បូង​  ស្លេក​ ។​ បើ​ពណ៌​ត្នោត​ អាច​ដូច​ជា​ពណ៌​ត្នោត​លាយ​ពណ៌​បៃតង​  ឬ​ ដូច​ពណ៌​ផ្លែ​អាល​ម៉ុ​ន​ ពណ៌​ដូច​ដី​។​ ពណ៌​ប្រផេះ​អាច​ ប្រផេះ​ស្រាល​ឬ​ប្រផេះ​ដិត​។​ពេល​ខ្លះ​អ្នក​ស្គាល់​មនុស្ស​យូរ​ឆ្នាំ​ហើយ​ មិន​ពិពណ៌នា​ពី​ពណ៌​ភ្នែក​គេ​ត្រឹមត្រូវ​នោះ​ទេ​។​ចូរ​សាក​គិតដល់​មិត្ត​មួយ ​ចំនួន​។​តើ​អ្នក​អាច​ពិ​ពណ៌​ពី​ពណ៌​ភ្នែក​របស់​គេ​បាន​ដែរ​ទេ​?​លើក​ទី​២​ ដែល​អ្នក​បាន​ជួប​គេ​ចូរ​សម្លឹង​មើលទៅ​ភ្នែក​មនុស្ស​ម្នាក់​នោះ​ ពិនិត្យ​មើល​ទ្រង់ទ្រាយ​ភ្នែក​របស់​គេ​នោះ​។​តើ​ភ្នែក​ទាំង​គូរ​របស់​គេ​នោះ ​មាន​រាង​មូល​?​ទ្រវែង​ដូច​ពងក្រពើរ​ឬ​ដូច​ផ្លែ​អាល​ម៉ុ​ន​?​តើ​ផ្នែក​ពណ៌​ស ​របស់​ភ្នែកមាន​ច្រើន​ទេ​?​តើ​ពណ៌​ស​នោះ​មាន​របៀប​ម៉េច​?​ ក្រហម​ងាំង​?

ចំណុច​មួយទៀត​សម្រាប់​អ្នក​គឺ​ការ​រាប់​ចំនួន​ព្រិច​ភ្នែក​។​នេះ​គឺជា​វិធី​ មួយទៀត​ដើម្បី​ហ្វឹកហាត់​ខ្លួនឯង​ឲ្យ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​មាន​ អារម្មណ៍​ស្រួល​នៅ​ពេល​ទំនាក់ទំនង​តាម​ក្រសែភ្នែក​។​ លើក​ក្រោយ​ ពេល​អ្នក​ជួប​នរណា​ចូរ​ព្យាយាម​កត់​សម្គាល់ថា​តើ​គាត់​ព្រិច​ភ្នែក​ប៉ុន្មាន ​ដង​។​ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

Thursday, March 22, 2012

អ្នក​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​ជៀសវាង​ពី​ការពុល​អាហារ​?

ករណី​ត្រូវ​រក​គ្រូពេទ្យ​
​ជាមួយ​នឹង​ករណី​ធម្មតា​នៃ​ ការពុល​អាហារ រោគសញ្ញា​ដូចជា រមូល​ពោះ រកកល​ចង់​ក្អួត ក្អួតចង្អោរ រាគ និង​វិលមុខ ច្រើន​តែ​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​មួយ​ឬ​ពីរ​ថ្ងៃ​។ ប៉ុន្តែ​បញ្ហា​ពុល​អាហារ​អាច​ជា​ករណី​គ្រោះថ្នាក់​ចំពោះ​កូន​ក្មេង​និង​ មនុស្ស​ចាស់ ឬ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ឬ​មាន​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​។ អ្នក​ទាំង​នេះ​គួរតែ​ប្រញាប់​ទាក់ទង​គ្រូពេទ្យ​នៅ​ពេល​ដែល​ឃើញ​សញ្ញា​នៃ​ ការពុល​អាហារ​ភ្លាមៗ​។​
​បើទោះបីជា​ជា​អ្នក​មិន​ ស្ថិតក្នុង​ក្រុម​មនុស្ស​ទាំងនេះ​ក៏ដោយ អ្នក​គួរ​ប្រញាប់​រក​ពេទ្យ​ជាបន្ទាន់​ប្រសិនបើ​រោគសញ្ញា​របស់​អ្នក​កើត​ឡើង​ ជាមួយ​នឹង​៖

  •   ពិបាក​ក្នុង​លេប និយាយ ឬ​ដកដង្ហើម​, មាន​ការប្រែប្រួល​នៃ​ការមើលឃើញ សាច់ដុំ​មាន​សភាព​ខ្សោយ​ឬ​មិន​អាច​កម្រើក​បាន ជា​ពិសេស​ប្រសិនបើ​វា​កើត​ឡើង​ក្រោយពេល​ញ៉ាំ​ផ្សិត អាហារ​កំប៉ុង ឬ​ពពួក​ខ្ចៅខ្យង​។​
  •   កម្តៅ​ខ្លួន​លើសពី ៣៨​អង្សា​សេ​
  •   ការ​ក្អួតចង្អោរ​ខ្លាំង មានន័យ​ថា​អ្នក​មិន​អាច​ទប់​បាន​ដែល​សូម្បី​តែ​ទឹក​ក៏​ក្អួត​ចេញ​មក​ដែរ​
  •   រាគ​ខ្លាំង រយៈពេល​មួយ​ឬ​ពីរ​ថ្ងៃ​
  •   ចុកពោះ​មិន​ឈប់ឈរ​
  •   ខ្វះ​ជាតិ​ទឹក ដែល​អ្នក​ស្រេកទឹក​ខ្លាំង មាត់​ស្ងួត ឬ​មិន​សូវ​នោម ហើយ​នៅពេល​ដែល​អ្នក​សង្កត់​លើ​ខ្នង​ដៃ​របស់​អ្នក ស្បែក​នៅ​រក្សា​ស្នាម​សង្កត់​ដដែល​
  •   និង​រាគ​មាន​ឈាម​។​
​មិន​ត្រូវ​ឱ្យ​វា​កើតឡើង​ម្តង​ទៀត​នោះទេ​៖
​អ្នក​មិន​អាច​តែងតែ​បន្ទោស​ អាហារ​ខាងក្រៅ​ដែល​បង្ករ​ឱ្យ​អ្នក​មាន​បញ្ហា​នេះ​បាន​ទេ​។ វេជ្ជបណ្ឌិត រ៉ូ​ដ្រិ​ច និយាយថា ការពិត​ទៅ​ករណី​ពុល​អាហារ​ជាច្រើន​ករណី​ប្រហែល​បណ្តាលមកពី​ការមិន​ យកចិត្តទុកដាក់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួនឯង​។ បើទោះជា​មាន​ចំនួន​នៃ​ការឆ្លង​បាក់តេរី Escherichia coli ធ្លាក់ចុះ ២៥​ភាគរយ និង​បាក់តេរី shigella ធ្លាក់ចុះ​៤១​ភាគរយ​ដោយសារ​កម្មវិធី​សុវត្ថិភាព​អាហារ​របស់​រដ្ឋាភិបាល​ ក៏ដោយ ប៉ុន្តែ​ជំងឺ​ពុល​អាហារ​នៅ​តែ​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្ពស់​។​
​អនុវត្ត​តាម​ការណែនាំ​ខាង​ក្រោម​ដើម្បី​កាត់បន្ថយ​ឱកាស​ក្នុង​ការពុល​អាហារ​៖

  •   លាង​សម្អាត​ដៃ​របស់​អ្នក​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហៗ​ហើយ​នឹង​សាប៊ូ​យ៉ាងតិច ២០​វិនាទី មុន​និង​ក្រោយ​ពេល​រៀបចំ​អាហារ​ដើម្បី​ជៀសវាង​ការចម្លង​បាក់តេរី ដូចជា staphylococcus​។ ករណី​នេះ​មាន​សារសំខាន់​ណាស់​ជាពិសេស​នៅ​មុន​និង​ក្រោយពេល​ប៉ះ​ទៅ​នឹង​សាច់​ ឆៅ​ឬ​ស៊ុត​។ ប្រសិនបើ​អ្នក​មាន​របួស​នៅ​ដៃ អ្នកគួរ​ពាក់​ស្រោមដៃ​។ អ្នក​ត្រូវ​លាង​ស្រោមដៃ​របស់​អ្នក​ឱ្យ​បាន​ញឹកញាប់​ដូចជា​លាងដៃ​ដែរ​។​
  •   ចម្អិន​ឬ​ក្លាស្សេ​សាច់​ឆៅ ព្រោះ​បាក់តេរី​មិន​អាច​លូតលាស់​បានទេ​ក្នុង​កម្តៅ​លើ ៦៦​អង្សា​សេ​និង​ក្រោម ៤​អង្សារ​សេ​។​
  •   មិន​ត្រូវ​ទុក​អាហារ​ក្នុង​សីតុណ្ហភាព​ធម្មតា​យូរ​ជាង​ពីរ​ម៉ោង និង​មិន​ត្រូវ​បរិភោគ​អាហា​រណា​ដែល​អ្នក​សង្ស័យថា​មិន​បាន​ដាក់​ក្លាស្សេ​ យូរ​ជាង​ពីរ​ម៉ោង​។​
  •   អាហារ​ឆៅ​អាច​ជា​កន្លែង​ប្រមូលផ្តុំ​បាក់តេរី​។ អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ឆៅ​មាន​ប្រូតេអ៊ីន ដូចជា ត្រី សត្វ​ស្លាប សាច់​សត្វ ឬ​ស៊ុត​។ អ្នក​មិន​ត្រូវ​ញ៉ាំ​ស៊ុត​ឆៅ ឬ​ស៊ុត​ដែល​មាន​ស្នាម​ប្រេះ ព្រោះ​បាក់តេរី អាច​នឹង​ជ្រៀតចូល​តាម​ស្នាម​នោះបាន​។​
  •   ទិញ​អាហារ​សមុទ្រ​ពី​អ្នក​លក់​ដែល​អ្នក​អាច​ទុកចិត្តបាន ដើម្បី​ធានា​ថា​វា​ត្រូវ​បាន​រក្សាទុក​យ៉ាង​ត្រឹមត្រូវ​។​
  •   ចម្អិន​សាច់​រហូតដល់​កន្លែង​ដែល​មាន​សាច់​ក្រាស់​បំផុត​មាន​កម្តៅ ៧១​អង្សា​សេ និង​សាច់​ពណ៌​ផ្កាឈូក​បាត់អស់​, សាច់​មាន់​ដែល​មាន​ឆ្អឹង ត្រូវ​ចម្អិន​ឱ្យបាន​ដល់​កម្តៅ ៧៧​អង្សា​សេ និង​ចម្អិន​សាច់​ត្រី​ឱ្យ​ស្បែក​របស់​វាប​កបាន​ងាយស្រួល​។ ការ​ចម្អិន​ឱ្យបាន​ត្រឹមត្រូវ​គឺជា​វិធី​តែមួយគត់​ដែល​អាច​ធានាបាន​ថា​ បាក់តេរី​ត្រូវបាន​សម្លាប់​អស់​។​
  •   មិន​ត្រូវ​ភ្លក់​រសជាតិ​អាហារ​មុនពេល​ចម្អិន​នោះទេ ជាពិសេស សាច់ជ្រូក ត្រី និង​ស៊ុត​។​
  •   មិន​ត្រូវ​ឱ្យ​ជាតិ​ទឹក​នៅ​ជាប់​នឹង​សាច់​ឆៅ ធ្លាក់​លើ​អាហារ​ផ្សេង​ទៀត​នោះ​ទេ ព្រោះ​វា​អាច​ចម្លង​បាក់តេរី​ទៅ​អាហារ​ផ្សេងទៀត​។​
  •   ប្រើ​ជ្រុញ​និង​សំភារៈ​ផ្សេង​ទៀត​ផ្សេងៗ​គ្នា​នៅ​ពេល​អ្នក​ប្រើ​ជា​មួយ​សាច់ ​ឆៅ ហើយ​សម្លាប់​មេរោគ​ដោយ​ប្រើ​ទឹក​ក្តៅ​លាង​ក្រោយពេល​ប្រើ ដើម្បី​កាត់បន្ថយ​ការឆ្លង​មេរោគ​។​
  •   លាង​សម្អាត​ផ្លែឈើ​និង​បន្លែ​ឱ្យបាន​ស្អាត​ល្អ​។ ចិត​សម្បក​របស់​វា​ចេញ​និង​បេះ​ស្លឹក​ខាង​ក្រៅ​ចេញ​ចំពោះ​បន្លែ​មាន​ស្លឹក​។​
  •   លាង​សម្អាត​សម្រាប់​គាស់​កំប៉ុង​និង​ជូត​គម្រប​ខាងលើ​ឱ្យ​ស្អាត​ដើម្បី​ បង្ការ​បាក់តេរី​ពី​ការ​លាក់ខ្លួន​នៅ​ទីនោះ​។ គ្រប់​កន្លែង​ដែល​ប៉ះ​ជាមួយ​នឹង​អាហារ​ត្រូវ​លាង​សម្អាត​ឱ្យបាន​ស្អាត​។​
  •   ឧស្សាហ៍​ប្តូរ​ប៉ុង​លាងចាន និង​ប្រើ​ក្រដាស់​ដើម្បី​ជូត​តុ​។​
  •   ដាក់​សាច់​ដែល​កក​ឱ្យ​រលាយ​ក្នុង​ទូ​ទឹក​ក ឬ​រំលាយ​វា​ក្នុង​ម៉ាស៊ីនកម្តៅ​និង​ចម្អិន​វា​ភ្លាម​ក្រោយពេល​វា​រលាយ​។ បាក់តេរី​អាច​លូតលាស់​នៅ​ផ្ទៃ​ខាងលើ នៅពេល​ដែល​ផ្នែក​ខាងក្នុង​នៅ​កក​នៅឡើយ​។ ប្រសិនបើ​អ្នក​ប្រើ​ម៉ាស៊ីនកម្តៅ​ដើម្បី​ឱ្យ​វា​រលាយ អ្នក​ត្រូវ​ធ្វើ​តាម​ការណែនាំ និង​ទុកចន្លោះ​យ៉ាងតិច ៥​សង់ទីម៉ែត្រ ជុំវិញ​សាច់​នោះ​ដើម្បី​ឱ្យមាន​ខ្យល់​ជុំវិញ​។​
  •   ទុក​អាហារ​ដែល​សល់​ក្នុង​ទូរ​ទឹកកក​ភ្លាមៗ បើទោះជា​វា​នៅក្តៅ​ក៏ដោយ​។ ប្រសិនបើ​អាហារ​ច្រើនពេក អ្នក​អាច​បែងចែក​វា​ជា​ប្រអប់​តូចៗ​ដើម្បី​ឱ្យ​ឆាប់​ត្រជាក់​។​
  •   អ្នក​មិន​ត្រូវ​បេះ​ឬ​បរិភោគ​ផ្សិតព្រៃ​នោះទេ​។ ផ្សិតព្រៃ​ខ្លះ​មាន​ជាតិពុល​ដែល​វាយប្រហារ​ប្រព័ទ្ធ​ប្រសាទ​របស់អ្នក និង​អាច​ធ្វើឱ្យ​ស្លាប់​។​
  •   មិន​ត្រូវ​ភ្លក់​អាហារ​កំប៉ុង​ខ្ចប់​ដោយ​ខ្លួនឯង​មុន​ពេល​ដាំ​ឱ្យ​ពុះ​ រយៈពេល ២០​នាទី​នោះ​ទេ​។ ប្រសិនបើ​ខ្ចប់​មិន​បាន​ត្រឹមត្រូវ អាហារ​អាច​នឹង​មាន​បាក់តេរី​ដែល​អាច​ផលិត​ជាតិពុល​ដ៏​សាហាវ​។​
  •   មិន​ត្រូវ​ភ្លក់​អាហារ​ណា​ដែល​មាន​ក្លិន​និង​មើល​ទៅ​មិន​ស្រួល​នោះទេ​។ ជៀសវាង​ការប្រើ​អាហារ​កំប៉ុង​ដែល​ប្រេះ​ឬ​ប៉ោង កំប៉ុង​ឬ​គម្រប​កំពិត ទឹកថ្លា​ដែល​ក្លាយទៅជា​រាង​ដូច​ទឹកដោះគោ ឬ​កំប៉ុង​ណា​ដែល​បើក​មក​ភ្លាម​ហៀរ​ទឹក​ឬ​មាន​ក្លិន​។ វា​អាច​នឹង​មាន​ផ្ទុក​បាក់តេរី​ដែល​អាច​បង្ករ​ឱ្យមាន​គ្រោះថ្នាក់​។ អ្នក​ត្រូវ​បោះ​វា​ចោល​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​កុំឱ្យ​សត្វ​ទៅ​ប៉ះពាល់​ នឹង​វា​។​

​គួរ​ធ្វើ​យ៉ាងណា​ពេល​ពុល​អាហារ​?
​ពត៌មាន​ជាច្រើន​ដែល​ចេញផ្សាយ ​ដើម្បី​រំឭក​អ្នក​ពី​បាក់តេរី campylobacter ដែល​មាន​នៅក្នុង​សាច់​, បាក់តេរី Escherichia coli ដែល​មាន​នៅក្នុង​ទឹក​ផ្លែ​ឈើ​ដែល​មិន​បាន​ធ្វើការ​សម្លាប់​មេរោគ និង​បាក់តេរី salmonella ដែល​មាន​នៅក្នុង​ស៊ុត វា​ធ្វើឱ្យ​យើង​ពិបាក​នឹង​គិតថា​មាន​អាហារ​មួយ​មុខ​ណា​ដែល​មាន​សុវត្ថិភាព​ ណាស់​។​
​សាច់សត្វ​ឬ​បក្សី ឆៅ​ឬ​ចម្អិន​មិន​ឆ្អិន ផ្លែឈើ​និង​បន្លែ​ដែល​លាង​សម្អាត​មិនបាន​ត្រឹមត្រូវ និង​អាហារ​មួយចំនួនទៀត អាច​បង្ករ​ឱ្យ​មាន​ការពុល​អាហារ​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​។ បើទោះជា​មាន​ការណែនាំ​ពី​សុវត្ថិភាព​អាហារ និង​ការចុះពិនិត្យ​តាម​ភោជនីយដ្ឋាន​និង​រោងចក្រ​ផលិត​អាហារ​ក៏ដោយ ប៉ុន្តែ​ក្រុម​អ្នក​ស្រាវជ្រាវ​របស់​រដ្ឋាភិបាល បាន​ធ្វើ​ការប៉ាន់ស្មាន​ថា ប្រជាជន​អាមេរិក​មាន​បញ្ហា​ពុល​អាហារ​ប្រហែលជា ៧៦​លាន​នាក់ ជា​រៀងរាល់ឆ្នាំ ដែល​ធ្វើឱ្យ​មនុស្ស ៣២៥.០០០​នាក់ ចូល​មន្ទីរពេទ្យ និង​សម្លាប់​ប្រជាជន​អាមេរិក ៥.០០០​នាក់​។​
​សូម្បី​តែ​ក្នុងករណី​មិន​ ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នក ក៏​អាច​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួល ដូចជា វិលមុខ ចង់​ក្អួត រាគ ក្អួត រមូល​ពោះ ឈឺក្បាល និង​ក្តៅខ្លួន ផងដែរ​។​
​បាក់តេរី​ពុល​អាច​ចូលទៅ​ក្នុង​អាហារ​តាម​វិធី​ជាច្រើន ដែល​ជា​ទូទៅ​គឺ​មក​ពី​ការ​ចម្អិន​និង​វិធី​ធ្វើ​មិនល្អ​គ្រប់គ្រាន់​។​
​ក្នុងករណី​ណា​ក៏​ដោយ នៅពេល​ដែល​បាក់តេរី​ទាំងនេះ​ចូល​ក្នុង​ខ្លួន​របស់​អ្នក វា​នឹង​ចាប់ផ្តើម​វាយប្រហារ​លើ​ពោះវៀន​របស់​អ្នក​។ ក្នុង​រយៈពេល​ប្រហែលជា​មួយ​ថ្ងៃ អ្នក​នឹង​មាន​អារម្មណ៍​មិន​ស្រួលខ្លួន ព្រោះ​រាង្គ​កាយរ​បស់​អ្នក​ព្យាយាម​ទប់ទល់​នឹង​ការវាយប្រហារ​នោះ​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នកជំនាញ​ណែនាំ​ដើម្បី​ជួយ​រាង្គ​កាយរ​បស់​ អ្នក​ប្រឆាំង​នឹង​ករណី​ពុល​អាហារ​ទាំងនោះ​៖
​ញ៉ាំ​ទឹក​ឱ្យ​ច្រើន​៖ បាក់តេរី​ធ្វើឱ្យ​បំពង់​ពោះវៀន​របស់​អ្នក​រលាក​ឬ​រោល និង​បង្ករ​ឱ្យ​បាត់បង់​ជាតិ​ទឹក​ជាច្រើន​ពី​ការ​រាគ ក្អួត ឬ​ទាំង​រាគ​និង​ក្អួត​។ អ្នក​ត្រូវ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ដើម្បី​ជៀសវាង​ការខ្វះ​ជាតិ​ទឹក​។ ទឹក​ធម្មតា​គឺ​ជា​ជម្រើស​ដ៏​ល្អ បន្ទាប់មក​គឺ​ទឹក​ផ្លែឈើ​ថ្លា ដូចជា ទឹក​ផ្លែ​ប៉​ម ទឹក​ស៊ុប ឬ​ទឹក​សាច់​និង​បន្លែ​ស្ងោរ​។​
  ​វេជ្ជបណ្ឌិត វិន​សិន ហ្គា​រ៉ា​ហ្គូ​ស៊ី (Vincent F. Garagusi) និយាយថា អ្នក​ក៏​អាច​ញ៉ាំ​ភេសជ្ជៈ​បានដែរ ប្រសិនបើ​វា​គ្មាន​ជាតិ​ព​ពុះ​។ បើ​មិន​ដូច្នេះ​ទេ ជាតិ​កាបូន​អាច​ធ្វើឱ្យ​ក្រពះ​របស់​អ្នក​រលាក​។ គាត់​ណែនាំ​ឱ្យ​បំបាត់​ពពុះ​នៅក្នុង​ពពួក​ភេសជ្ជៈ​ទាំងនោះ​ដោយ​ការចាក់​វា​ ចុះ​ឡើង​ពី​កែវ​មួយ​ទៅ​កែវ​មួយទៀត ព្រោះ​វា​ជា​វិធី​ដែល​បំបាត់​ពពុះ​បាន​លឿន​។​
ញ៉ាំ​តិចៗ​និង​យឺតៗ​៖ វេជ្ជបណ្ឌិត ហ្គា​រ៉ា​ហ្គូ​ស៊ី និយាយថា ការព្យាយាម​ញ៉ាំ​ទឹក​ច្រើន​ពេក​ក្នុងពេល​តែមួយ​អាច​ធ្វើឱ្យ​អ្នក​កាន់តែ​ងាយ​ក្អួត​។​
បន្ថែម​ជាតិ​អេឡិចត្រូលីត​៖ ការ​ក្អួត​និង​រាគ អាច​ធ្វើឱ្យ​អ្នក​បាត់បង់​ជាតិ​អេឡិចត្រូឡិច​ដែល​សំខាន់ ដែល​មាន​ដូចជា ប៉ូ​តា​ស្យូម សូ​ដ្យូ​ម និង​គ្លុយកូស​។ អ្នកជំនាញ​ណែនាំ​ថា អ្នក​អាច​រក​ផលិតផល​ដែល​មាន​ស្រាប់​ដូចជា Gatorade​។ ឬ​អ្នក​អាច​សាកល្បង​រូបមន្ត​លាយ​ដោយ​ខ្លួនឯង​៖ ទឹក​ផ្លែឈើ​ចម្រុះ (​សម្រាប់​ប៉ូ​តា​ស្យូម​) ជាម​យ​យ​នឹង​ទឹកឃ្មុំ​ឬ​ទឹកសេរ៉ូ​ពោត កន្លះ​ស្លាបព្រា​កាហ្វេ (​សម្រាប់​គ្លុយកូស​) និង​អំបិល​បន្តិច (​សម្រាប់​សូ​ដ្យូ​ម​)​។​
ហាម​ប្រើ​ថ្នាំបន្សាប​អាស៊ីត​៖ វា​អាច​កាត់បន្ថយ​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​របស់​អ្នក​និង​បំបាក់​ការ​ទប់ទល់ ​ប្រឆាំង​នឹង​បាក់តេរី​។ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំបន្សាប​អាស៊ី​ត វា​អាច​នឹង​បណ្តាល​ឱ្យ​បាក់តេរី​មានឱកាស​កើតឡើង​កាន់តែ​ច្រើន​និង​កាន់តែ​ លឿន​។​
​កុំ​ប៉ះពាល់​នឹង​ដំណើរការ​របស់​វា​៖ វេជ្ជបណ្ឌិត ដេ​ញ៉ែល រ៉ូ​ដ្រិ​ច (Daniel Rodrigue) ពន្យល់ថា រាង្គ​កាយរ​បស់​អ្នក​កំពុង​តែ​ព្យាយាម​លាងស​ម្អាត​ជាតិពុល​ក្នុង​ខ្លួន​។ ក្នុង​ករណី​ខ្លះ ការប្រើ​ថ្នាំ​បំបាត់​ការ​រាគ អាច​ប៉ះពាល់​ទៅនឹង​សមត្ថភាព​រាង្គ​កាយរ​បស់​អ្នក​ក្នុង​ការប្រឆាំង​នឹង​ ការឆ្លង​។ ដូច្នេះ​អ្នក​មិន​គួរប្រើ​វា​ទេ ដោយ​ទុក​ឱ្យ​ធម្មជាតិ​ជា​អ្នក​ព្យាបាល​។ ប្រសិនបើ​អ្នក​ត្រូវ​ការប្រើ​ថ្នាំ​អ្វី​មួយ​នោះ អ្នក​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជាមុនសិន​។​
​ចាប់ផ្តើម​ដោយ​អាហារ​ងាយស្រួល​រំលាយ​៖ ជា​ទូទៅ​ក្នុង​រយៈពេល​ពី​ប៉ុន្មាន​ម៉ោង​ទៅ​មួយ​ក្រោយពេល​ការ​រាគ​និង​ក្អួត​ របស់​អ្នក​បាន​បាត់ អ្នក​អាច​ញ៉ាំ​អាហារ​បាន​ធម្មតា​វិញ​ហើយ​។ ប៉ុន្តែ​អ្នក​ត្រូវ​ញ៉ាំ​តាម​សម្រួល​។ ក្រពះ​របស់​អ្នក​ត្រូវ​បាន​វាយប្រហារ វា​មាន​សភាព​ចុះខ្សោយ​និង​រលាក​។ អ្នកជំនាញ​ណែនាំ​ឱ្យ​អ្នក​ចាប់ផ្តើម​ញ៉ាំ​អាហារ​ដែល​ក្រពះ​ងាយស្រួល​រំលាយ​។ ជៀសវាង​អាហារ​មាន​រសជាតិ​ហឹរ សម្បូរ​ជាតិ​សរសៃ មាន​ជាតិ​អាស៊ី​ត សម្បូរ​ខ្លាញ់ ផ្អែម​ពេក ឬ​អាហារ​ផលិត​ពី​ទឹកដោះគោ ដែល​អាច​ធ្វើឱ្យ​ក្រពះ​រលាក​កាន់តែខ្លាំង​។ សាកល្បង​ការ​ញ៉ាំ​បែប​នេះ​រយៈពេល​មួយ​ឬ​ពីរ​ថ្ងៃ​។ បន្ទាប់​មក​អ្នក​អាច​បរិភោគ​តាម​ធម្មតា​វិញ​ហើយ​។​ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

អាហារ​សម្បូរ​ខ្លាញ់​បង្កើន​ការ​រលាក​ដល់​អ្នកជំងឺ​ទឹកនោម​ផ្អែម

ការសិក្សា​ថ្មី​មួយ​និយាយ​ថា អាហារ​សម្បូរ​ខ្លាញ់​បង្កើន​ការ​រលាក​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ​។​
​ការ​រលាក​មាន​ទាក់ទង​ជាមួយនឹង​បញ្ហា​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ទឹកនោម​ផ្អែម ដូចជា ជំងឺ​បេះដូង​។​
​ ការសិក្សា​បាន​មើល​លើ​មនុស្ស ៥៤​នាក់ ដែល​ធាត់​លើស​ទម្ងន់ ១៥​នាក់​, មាន​បញ្ហា​កម្រិត​គ្លុយកូស (​ដំណាក់កាល​មុន​ជំងឺ​ទឹកនោម​ផ្អែម​) ១២​នាក់​, អ្នកជំងឺ​ទឹកនោមផ្អែម ១៨​នាក់ និង​អ្នកមាន​សុខភាព​ល្អ​និង​មិន​ធាត់​លើស​ទម្ងន់ ៩​នាក់ ដែល​បាន​បរិភោគ​អាហារ​សម្បូរ​ខ្លាញ់​ក្រោយ​ពេល​អត់​អាហារ​មួយ​យប់​។​
​ ក្រុម​អ្នកស្រាវជ្រាវ​បាន​ ប្រៀបធៀប​កម្រិត​នៃ endotoxins ក្នុង​ឈាម​របស់​អ្នកចូលរួម​មុន​និង​ក្រោយ​ពេល​បរិភោគ​អាហារ​។ Endotoxins គឺជា​បំណែក​បាក់តេរី​ដែល​ចូល​ទៅក្នុង​លំហូរ​ឈាម​តាម​ពោះវៀន និង​មាន​ទាក់ទង​នឹង​ការ​រលាក​និង​ជំងឺ​បេះដូង​។​
​ អ្នកចូលរួម​ទាំងអស់​សុទ្ធតែ​ មាន​កម្រិត endotoxin កើន​ឡើង​ក្រោយ​ពេល​បរិភោគ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ ប៉ុន្តែ​កម្រិត endotoxin របស់​អ្នកមាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ​វិញ​មាន​ការកើនឡើង​ខ្ពស់​ជាង ​អ្នក​មាន​សុខភាព​ល្អ​និង​មិន​ធាត់​។ ការសិក្សា​នេះ​ត្រូវបាន​គេ​រៀបចំ​ដើម្បី​ថ្លែង​ក្នុង​ការប្រជុំ​ប្រចាំឆ្នាំ ​របស់​សមាគមន៍​ផ្នែក​ក្រពេញ​បញ្ចេញ​ក្នុង​នៅ​ថ្ងៃ​អង្គារ៍​នៅ​ប្រទេស​ អង់គ្លេស​។​
​ បើទោះបីជា​ការស្រាវជ្រាវ​មិន ​បាន​បង្ហាញ​ពី​មូលហេតុ​និង​លទ្ធផល ប៉ុន្តែ​វា​អាច​ពន្យល់​បាន​ថា​ភាពធាត់​និង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ អាច​បង្ករ​ឱ្យមាន​ការបំផ្លាញ​ដោយ​ការ​រលាក​ក្នុង​សរសៃឈាម​និង​ជាលិកា​ ផ្សេងទៀត និង​ជួយ​អ្នកវិទ្យាសាស្ត្រ​ក្នុង​ការបង្កើត​វិធីសាស្ត្រ​ថ្មី​ដើម្បី​បង្ការ ​ការបំផ្លាញ​នេះ​។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

វិធី​ទប់ទល់​នឹង​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង​

ការ ​មាន​ជំងឺ​ផ្តាសាយ​គឺ​ដូចជា​ការប្រលង​ជ្រើសរើស​ចម្លើយ​យ៉ាង​ដូច្នោះ​ ដែរ ព្រោះ​ជំងឺ​ផ្តាសាយ​មាន​បី​ប្រភេទ​ធំៗ​គឺ A B និង C​។ ប៉ុន្តែ​ក្នុង​ប្រភេទ​ទាំង​បី​នេះ មេរោគ​ទាំងនេះ​មាន​សមត្ថភាព​ដែល​មិន​អាច​កំណត់​បាន​ក្នុង​ការប្រែប្រួល​ទៅ​ ជា​ទម្រង់​ផ្សេងៗ​ជាច្រើន​។​
​ ដោយសារ​តែ​ជំងឺ​ផ្តាសាយ​គឺជា ​ការឆ្លង​មេរោគ ដូច្នេះ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច​មិន​មាន​ឥទ្ធិពល​ក្នុង​ការបំបាត់​វា​នោះ​ ទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ទៅ​រក​គ្រូពេទ្យ​ក្នុង​រយៈពេល ៤៨​ម៉ោង​ដំបូង​ពេល​មាន​រោគសញ្ញា​ផ្តាសាយ ថ្នាំ​ដែល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឱ្យ​ដូចជា zanamivir (Relenza) ឬ oseltamivir (Tamiflu) អាច​ជួយ​អ្នក​ឱ្យ​ជាសះស្បើយ​លឿន​។​
​ ប្រព័ន្ធ​ភាពស៊ាំ​និង​ប្រភេទ ​នៃ​មេរោគ​ក្នុង​មួយ​ឆ្នាំៗ​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការកំណត់​ថា​តើ​ អ្នកណា​ដែល​ត្រូវ​រងគ្រោះ​ដោយសារ​ជំងឺ​ផ្តាសាយ​។ ប៉ុន្តែ​ការការពារ​ខ្លួន​ដែល​ល្អ​បំផុត​នៅតែ​ជា​ការបង្ការ​។ ខាងក្រោម​នេះ​គឺជា​ការ​ណែនាំ​ដែល​អ្នក​អាច​ប្រើ​ដើម្បី​កាត់បន្ថយ​ទៅ​នឹង​ ការឆ្លង​មេរោគ​ជំងឺ​ផ្តាសាយ​៖
​ចាក់​ថ្នាំ​បង្ការ​៖ អ្នកវិទ្យាសាស្ត្រ​បង្កើត​វ៉ាក់ស៊ាំង​ប្រឆាំង​ទៅ​នឹង​ប្រភេទ​មេរោគ​ជំងឺ​ ផ្តាសាយ​ថ្មីៗ​ជា​រៀងរាល់ឆ្នាំ​។ ដូច្នេះ​ហើយ​អ្វី​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ខ្លួនឯងបាន​ ដើម្បី​ការពារ​ពី​ជំងឺ​ផ្តាសាយ​គឺ​ត្រូវ​ចាក់​វ៉ាក់ស៊ាំង​នៅ​ខែ​តុលាឬ​មុន​ ខែតុលា ប្រសិនបើ​អ្នក​ងាយ​នឹង​មាន​ជំងឺ​ផ្តាសាយ​។ វេជ្ជបណ្ឌិត ស៊ូ​សាន​នី ហ្គា​វេ​នតា (Suzanne Gaventa) ណែនាំ​ជាពិសេស​ចំពោះ​អ្នក​ធ្វើការ​នៅ​កន្លែង​ថែទាំ​កុមារ​ឬ​មនុស្ស​ចាស់​ឱ្យ ​ចាក់​ថ្នាំ​វ៉ាក់សាំង និង​អ្នក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ ដូច​ជា​ជំងឺ​បេះដូង ឬ​ក្រលៀន ជំងឺ​ហឺត ឬ​បញ្ហា​សួត ឬ​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ អ្នក​ដែល​មាន​អាយុ​យ៉ាងតិច ៦៥​ឆ្នាំ និង​បុគ្គលិក​ផ្នែក​វេជ្ជសាស្ត្រ​ភាគច្រើន​។ អ្នក​ដែល​នៅក្នុង​ក្រុម​ផ្សេងទៀត ដូចជា ស្ត្រី​មេផ្ទះ អ្នក​មាន​សុខភាព​ល្អ​ដែល​មាន​អាយុ​ពី ៥០ ទៅ ៦៤​ឆ្នាំ និង​អ្នក​ដទៃ​ទៀត​ដែល​មាន​បំណង​ចង់​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការឆ្លង​ជំងឺ​ ផ្តាសាយ គួរតែ​ចាប់ផ្តើម​ចាក់​វ៉ាក់ស៊ាំង​នៅ​ខែវិចិ្ឆកា​។​
​ ក្នុងករណី​ដែល​វ៉ាក់ស៊ាំង​ មិន​អាចបង្ការ​ជំងឺ​នេះ​ទាំងស្រុង វា​ក៏​អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ជំងឺ​បានដែរ​។ អ្នក​មិន​ត្រូវ​រងចាំ​ឱ្យ​មាន​ការឆ្លង​ជំងឺ​ផ្តាសាយ​សាយភាយ​ច្រើន​ហើយ​ទើប​ រក​ចាក់​ស៊ាំ​ង​នោះទេ ព្រោះ​វ៉ាក់ស៊ាំង​នេះ​ត្រូវការពេល ២​សប្តាហ៍ ដើម្បី​បញ្ចេញ​ឥទ្ធិពល​របស់​វា​។ ជាពិសេស អ្នក​ដាច់ខាត​ហាម​ចាក់​វ៉ាក់ស៊ាំង​នេះ​ប្រសិនបើ​អ្នក​មាន​ប្រតិកម្ម​ ជាមួយនឹង​ស៊ុត ព្រោះ​វា​ផលិត​ឡើង​ពី​ស៊ុត​។​
គេចចេញ​ពី​កន្លែង​មាន​មនុស្ស​ច្រើន​៖ វេជ្ជបណ្ឌិត ថូ​ម៉ាស ហ្គូ​សែល (Thomas Gossel) និយាយថា ដោយសារ​តែ​មេរោគ​ជំងឺ​ផ្តាសាយ​ស្រួល​នឹង​សាយភាយ ដូច្នេះ​អ្នក​ត្រូវ​គេចចេញ​ពី​រោងកុន ផ្សារ និង​កន្លែង​ផ្សេងៗ​ទៀត​ដែល​មាន​មនុស្ស​ច្រើន ក្នុងពេល​ដែល​ជំងឺ​ផ្តាសាយ​កំពុង​រាតត្បាត​។ ហើយ​អ្នក​ត្រូវ​ព្យាយាម​នៅ​ឱ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​កំពុង​ក្អក​ឬ​កណ្តា​ស់​ ។​
​ផ្តាសាយ​បណ្តាលមកពី​ភាព​ត្រជាក់​៖ ការ​ត្រូវ​នឹង​អាកាសធាតុ​ត្រជាក់​និង​សើ​មយូរ បង្កើន​ឱកាស​នៃ​ការឆ្លង​មេរោគ​។​
បោះបង់​ចោល​ទម្លាប់​មិន​ល្អ​៖ ការជក់បារី​និង​ទទួលទាន​គ្រឿង​ស្រវឹង​ក៏​អាច​កាត់បន្ថយ​សមត្ថភាព​របស់​អ្នក​ ក្នុង​ការប្រឆាំង​នឹង​ជំងឺ​ផងដែរ​។ វេជ្ជបណ្ឌិត ហ្គូ​សែល និយាយថា ជាពិសេស​គឺ​ការជក់បារី ព្រោះ​វា​អាច​ធ្វើឱ្យ​បំពង់ខ្យល់​មាន​របួស ដែល​ធ្វើឱ្យ​អ្នក​កាន់តែ​ងាយ​ឆ្លង​មេរោគ​ជំងឺ​ផ្តាសាយ​។​
គ្រោះថ្នាក់​នៃ​ការ​ថើប​៖ ការ ​ ថើប​គឺជា​វិធី​ចម្លង​មេរោគ​ផ្តាសាយ​បានល្អ​បំផុត​។ គ្រាន់តែ​ការ​គេង​ក្នុង​បន្ទប់​ជាមួយ​គ្នា​ក៏​អាច​បង្ករ​ជា​បញ្ហា​បានដែរ ដូច្នេះ​ប្រសិនបើ​អាច អ្នក​គួរ​ប្តូរ​ទៅ​គេង​បន្ទប់​ផ្សេង​មួយ​រយៈ​។​
រក្សា​កម្លាំង​៖ អ្នក​មិន​ត្រូវ​ធ្វើ​អ្វី​ឱ្យ​អស់កម្លាំង​ឬ​ថមថយ​កម្លាំង​នោះ​ទេ​។​ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

មិន​ទាន់​យឺត​ពេល​ទេ​ អ្នក​អាច​ក្លាយជា​អ្នកមាន​

ពេល ​ខ្លះ​វា​ងាយស្រួល​ណាស់​នឹង​ជឿ​ថា​ វិធី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ជីវិត​គឺជា​អ្វី​ដែល​យើង​ត្រូវ​តែ​ សប្បាយចិត្ត​ជាមួយ​។​ ឬ​ក៏​អាច​និយាយ​ថា​ខ្ញុំ​គួរតែ​ចាប់ផ្ដើម​រៀន​ពី​វា​តាំងពី​ខ្ញុំ​នៅ​អាយុ​ ២០​ឆ្នាំ​ វា​មិន​ទាន់​យឺត​ពេល​ទេ​ឥឡូវនេះ​។​ ប៉ុន្តែ​យើង​អាច​កែប្រែ​អ្វី​ដែល​យើង​ចង់បាន​ វា​មិនយឺត​ពេល​ទេ​ក្នុង​ការ​ដែល​អ្នក​ចង់​ក្លាយជា​អ្នកមាន​នោះ​។​
អ្នក​ ណា​ក៍​អាច​ក្លាយជា​អ្នក​មានបាន​ដែរ​  គ្មាន​ព្រំដែន​កំណត់​កត្តា​អាយុ​ ភេទ​ ឬ​ក៏​ពេលវេលា​ឡើយ​។​ អ្វី​ដែល​ ចាំបាច់​នោះ​គឺថា​ការ​សម្រេចចិត្ត​ក្លាយជា​អ្នកមាន​ហើយ​ត្រៀមខ្លួន​ដើម្បី​ ក្លាយជា​អ្នកមាន​នឹង​កើតឡើង​។​ ជាក់ស្ដែង​បើសិនជា​អ្នក​ចង់បាន​លើស​ពី​អ្វី​ដែល​អ្នក​ទទួល​បាន​ អ្នក​ត្រូវ​តែ​ព្យាយាម​ធ្វើ​អ្វីៗ​បន្ថែម​ទៀត​។​ មិន​ ថា​អ្នក​បាន​ដើរ​ផ្លូវ​មួយ​ពិតប្រាកដ​នោះ​យូរ​ប៉ុណ្ណា​ទេ​  ដូច​ជា​ភាព​ក្រីក្រ​  ខ្វះ​ការ​ទទួល​បាន​ជោគជ័យ​  ឬអ្វី​ក៏​ដោយ​ វា​មិន​ចាំបាច់​ផ្លាស់​ប្ដូរ​ផ្លូវ​ដើរ​ច្រើន​ពេក​នោះ​ទេ​។​ការ​ជ្រើសរើស​ ផ្លូវ​ដើរ​អាច​កើតឡើង​មិន​ថា​រយៈពេល​យូរ​ប៉ុណ្ណា​ដែល​អ្នក​ចាក​ចេញពី​វា​នោះ ​ទេ​ ហើយ​ក៏​គ្មាន​រឿង​ដែល​ថា​យឺត​ពេល​ដែរ​។​ វាស្រ​ដៀង​គ្នា​តិចតួច​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ទៅ​សមុទ្រ​ដែរ​។​   អ្នក​ប្រហែលជា​ត្រូវការ​ឈប់​ច្រើន​កន្លែង​ ប៉ុន្តែ​អ្នក​មិន​ចាំបាច់​ចំណាយពេល​ច្រើន​ដើម្បី​ផ្លាស់​ប្ដូរ​ទិស​ដៅ​ទេ​។​ ដើម្បី​ទទួល​បានទ្រព្យ​សម្បត្តិ​អ្នក​ត្រូវ​តែ​ធ្វើ​អ្វីៗ​បន្ថែម​ទៀត​ឲ្យ​ បាន​ច្រើន​។​តែ​បើសិនជា​អ្នក​គិត​ថា​វា​យឺត​ពេល​ហើយ​ វា​ប្រាកដជា​យឺត​ពេល​ដូចដែល​គិត​។​ អាថ៌​កំបាំង​នោះ​គឺថា​អ្នក​មិន​ត្រូវ​គិត​ថា​ហួសពេល​នោះ​ទេ​ បើសិនជា​អ្នក​គិត​ដូច្នេះ​អ្នក​នឹង​បោះបង់​វា​យ៉ាង​ងាយ​ ហើយ​ពេល​នោះ​អ្នក​ប្រាកដជា​យឺត​ពេល​។​ បើសិនជា​អ្នក​គិត​ថា​មាន​ឧបសគ្គ​ ដូច​ជា​អាយុ​ ភេទ​ ជាតិ​សាសន៍​ សមត្ថភាព​ នោះ​អ្នក​កំពុង​តែ​បិទផ្លូវ​ឲ្យ​ខ្លួនឯង​ហើយ​។​                 
វា​មិន​ទាន់​ហួសពេល​ទេ​ចាប់ផ្ដើម​ពី​ឥឡូវនេះ​ទៅ​ ដើម្បី​ជោគជ័យ​ ដើម្បី​ក្លាយជា​អ្នកមាន​ ដើម្បី​អ្វីៗ​ដែល​អ្នក​ប៉ងប្រាថ្នា​។ ​(ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

Wednesday, March 21, 2012

វិធីសាស្ត្រ​ទប់ទល់​នឹង​សក់​ស្ងួត

 ការថែរក្សា​សក់​របស់​អ្នកមាន​សារសំខាន់​ដូចគ្នា​ទៅ​នឹង​ការថែរក្សា​ស្បែក ​យ៉ាង​ដូច្នោះ​ដែរ​។ វា​ទាំងពីរ​នេះ​ត្រូវការ​សារធាតុ​សំណើម​គ្រប់គ្រាន់​ព្រោះ​នៅពេល​ដែល​វា​ ស្ងួត បញ្ហា​នឹង​ចាប់ផ្តើម​កើតឡើង​។ នៅពេល​ដែល​សក់​របស់​អ្នក​ស្ងួត វា​ងាយ​នឹង​បែក​ឬ​ដាច់ និង​មិន​អាច​គ្រប់គ្រង​បាន​។ ដូច្នេះ​ហើយ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ចូរ​អាន​នូវ​ការណែនាំ​ខាងក្រោម​ដែល​នឹង​ប្រាប់​អ្នក​ពី​វិធីសាស្ត្រ​ដែល​ អ្នក​អាច​បង្ការ​សក់​ពី​ភាព​ស្ងួត​។​
១. ប្រើ​សាប៊ូ​ប្រភេទ​ស្រាល​
​សាប៊ូ​ដែល​មាន​លក់​លើ​ ទីផ្សារ​ភាគច្រើន​គឺ​សុទ្ធតែ​ផ្សំ​ឡើង​ពី​សារធាតុ​ខ្លាំងពេក​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​ជ្រើសរើស​សាប៊ូ​ប្រភេទ​ស្រាល​បំផុត​តាម​ដែល​ អ្នក​អាចធ្វើ​បាន​ដែល​វា​នឹង​មិន​បំបាត់​ប្រេង​ធម្មជាតិ​នៅ​គល់​និង​ឫស​សក់​ របស់​អ្នក​។ ប្រសិនបើ​អាច ចូរ​ជ្រើសរើស​សាប៊ូ​ផ្សំ​ពី​រុក្ខជាតិ​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ទាប​។​
២. ផលប្រយោជន៍​ពី​សាប៊ូ​បន្ទន់​
​ជំនួស​នឹង​ការ​កក់សក់​ រាល់ថ្ងៃ អ្នកជំនាញ​អះអាងថា​វា​មាន​សារប្រយោជន៍​ជាង​ក្នុង​ការប្រើប្រាស់​សាប៊ូ​ បន្ទន់​សក់​។ ប៉ុន្តែ​អ្នក​ត្រូវ​ចង​ចាំ​ថា អ្នក​មិន​ត្រូវ​ចាក់​សាប៊ូ​ទៅលើ​ស្បែកក្បាល​ផ្ទាល់​នោះ​ទេ​។​
៣. ឈប់​ប្រើ​ម៉ាស៊ីន​ផ្លុំ​សក់​
​ចូរ​បញ្ឈប់​ការប្រើ​ម៉ាស៊ីន​ ផ្លុំ​សក់ លុះត្រាតែ​អ្នក​ត្រូវ​ការប្រើ​វា​ជា​ចាំបាច់​។ ចូរ​ទុកឱ្យ​សក់​របស់​អ្នក​ស្ងួត​តាម​ធម្មជាតិ ឬ​សម្ងួត​វា​ដោយ​ជូត​ថ្ន​មៗ​ជាមួយនឹង​កន្សែង​។ ចូរ​ចងចាំ​ថា ការ​ត្រដុស​ឬ​កកិត​នៃ​សក់​គឺជា​មូលហេតុ​ចម្បង​នៃ​បញ្ហា​សក់​ជ្រុះ​។​
៤. ព្យាបាល​សក់​ជាប្រចាំ​
​អ្នក​គួរ​ទៅ​ហាង​ថែ​សក់​យូរៗ ​ម្តង ហើយ​ចំណាយ​ប្រាក់​ទៅ​លើ​ការព្យាបាល​ដែល​ផ្តល់​សារធាតុ​សំណើម​ដល់​សក់​របស់​ អ្នក​បាន​ល្អ​។ អ្នក​អាច​ធ្វើការ​អប់​សក់ ឬ​ចំហុយ​សក់​។​
៥. កាត់បន្ថយ​ការ​ពាក់មួក​ឬ​ចង​សក់​
​ក្រៅ​ពី​ការ​ត្រដុស​សក់​របស់ ​អ្នក​ជាមួយនឹង​កន្សែង ការ​ពាក់មួក​ឬ​ចង​សក់​ក៏​អាច​បង្ករ​ឱ្យ​មាន​ការ​កកិត​បានដែ​រ​។ ដូច្នេះ​ប្រសិនបើ​អាច ចូរ​អ្នក​កាត់បន្ថយ​ការ​ពាក់មួក​និង​ការចង​សក់​។

មធ្យោបាយ​ ១០​យ៉ាង​ដើម្បី​ពង្រឹង​ដល់​សុខភាព​របស់​អ្នក​

នៅ​ពេល​ដែល​ចង់បាន​សុខភាព​ល្អ​ វា​គ្មាន​អ្វី​ជា​អាថ៌​កំបាំង​ធំដុំ​នោះ​ទេ​។​ នេះ​គឺជា​រឿងរ៉ាវ​ទាំង​ ១០​ដែល​អ្នក​អាច​ធ្វើ​បាន​នៅ​ថ្ងៃនេះ​ដើម្បី​ពង្រឹង​ដល់​សុខភាព​របស់​អ្នក​។ ​
១,​ ពិនិត្យ​ទៅ​លើ​ទម្ងន់​របស់​អ្នក
មាន​ស្ត្រី​ម្នាក់​ក្នុង​ចំនោម​ ៣​នាក់​ ហើយ​បុរស​បួន​នាក់​ក្នុង​ចំនោម​ ១០​នាក់​នៅ​ប្រទេស​អង់គ្លេស​មាន​បញ្ហា​ធាត់​ខ្លាំង​។​ ការ​ដែល​ធាត់​ជ្រុល​ធ្វើ​អោយ​មាន​សេចក្តីស្លាប់​មុន​អាយុ​រហូត​ដល់​ ៩០០០​នាក់​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​ជា​មធ្យម​វា​កាត់​បន្ថយ​អាយុជីវិត​របស់​មនុស្ស​រហូត​ដល់​ ៩​ឆ្នាំ​ដែរ​។​ ចូរ​ប្រើ​វិធី​គិត​លេខ​លើ​សមាមាត្រ​ BMI​ ដើម្បី​ជា​ជំនួយ​ប្រសិនបើ​អ្នកមាន​ទម្ងន់​ដែល​មាន​សុខភាព​ ឬ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូច​ជា​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ ជំងឺ​បេះដូង​ និង​ជំងឺមហារីក​។​

២,​ កាត់​បន្ថយ​ការ​ផឹកស្រា
មនុស្ស​ភាគច្រើន​មិន​ទាន់​ដឹងខ្លួន​ថា​ ការ​ផឹកស្រា​ច្រើន​អាច​ធ្វើ​អោយ​អ្នក​ប្រឈម​ទៅ​នឹង​បញ្ហា​សុខភាព​ដ៏​វែង​ ឆ្ងាយ​បាន​ដូច​ជា​ ជំងឺមហារីក​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ និង​ជំងឺ​គាំងបេះដូង​។​ ឧទាហរណ៍​ មនុស្ស​ប្រុស​ដែល​ផឹកស្រា​បៀរ​ច្រើន​ជាង​បី​ ទៅ​បួន​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​ទំនងជា​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ​រហូត​ដល់​បី​ដង​។​

៣,​ កាត់​បន្ថយ​ការ​ទទួលទាន​ប្រៃ​ និង​ខ្លាញ់
ការ​ដែល​សម្បូរ​ជាតិ​ប្រៃ​ និង​ខ្លាញ់​ក្នុង​របប​អាហារ​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​អោយ​មាន​ ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​ ជំងឺ​បេះដូង​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ និង​ជំងឺ​ទឹកនោមផ្អែម​។​ ការ​ដែល​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ច្រើន​ពេក​អាច​ធ្វើ​អោយ​សម្ពាធ​ ឈាម​ឡើង​ខ្ពស់​ និង​ទំនងជា​វិ​វ​ឌ្ឈ​ន៍​ទៅ​ជា​ជំងឺ​បេះដូង​ ឬ​ដាច់​សរសៃឈាម​ខួរក្បាល​។​

៤,​ ហាត់ប្រាណ​ជា​ទៀងទាត់
យើង​មានការ​ហាត់ប្រាណ​ច្រើន​ជាង​ការ​សម្រក​ទម្ងន់​។​ ទោះបីជា​អ្នកជា​មនុស្ស​ដែល​មាឌ​ស្អាត​ហើយ​ក៏​ដោយ​ ក៏​អ្នក​នឹង​នៅ​តែ​ទទួល​បាន​អត្ថប្រយោជន៍​ដល់​សុខភាព​ពី​ការ​ហាត់ប្រាណ​ដែរ​ ។​ ទោះបីជា​ការ​ធ្វើ​សកម្មភាព​រា​ង្គ​កាយ​តិចតួច​ក៏​ដោយ​ក៏​អាច​កាត់​បន្ថយ​ការ ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ដូច​ជា​ ជំងឺ​សរសៃឈាម​បេះដូង​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ រហូត​ដល់​ ៥០%​។​ ការ​ដែល​ហាត់ប្រាណ​ជា​ទៀងទាត់​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ស្លាប់​មុន​ អាយុ​បាន​ពី​ ២០​ ទៅ​៣០%​។​

៥,​ ចូរ​ទទួលទាន​ផ្លែ​ឈើ​ និង​បន្លែ​អោយ​បាន​ច្រើន
សម្រាប់​របប​អាហារ​ដែល​មាន​តុល្យភាព​ និង​ប្រកបដោយ​សុខភាព​បាន​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ឈើ​ និង​បន្លែ​អោយ​បាន​ប្រាំ​មុខ​ក្នុង​មួយ​ថ្ងៃ​។​ ការ​ស្រាវជ្រាវ​បង្ហាញ​អោយ​ដឹង​ថា​ ការ​ទទួលទាន​ផ្លែ​ឈើ​ និង​បន្លែ​យ៉ាងតិច​បំផុត​ ៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​បញ្ហា​សុខភាព​ ធ្ងន់ធ្ងរ​ជា​ច្រើន​ដូច​ជា​ ជំងឺ​បេះដូង​ ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ និង​ការ​ធាត់​ជ្រុល​។​

៦,​ ត្រួតពិនិត្យ​លើ​ភាព​ស្ត្រេ​ស
ស្ត្រេ​ស​ដោយសារ​តែ​ការងារ​គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែ​ធ្វើ​អោយ​មាន​ ជំងឺ​។​ បញ្ហា​ផ្លូវចិត្ត​រួម​ទាំង​ស្ត្រេ​ស​គឺជា​មូលហេតុ​មួយ​ដែល​ធ្វើ​អោយ​មនុស្ស​ ម្នាក់​ក្នុង​ចំនោម​ ៥​នាក់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​ ប្រសិនបើ​ពួក​គេ​មិន​បាន​ទៅ​ពិគ្រោះ​ជំងឺ​ទេ​ ស្ត្រេ​ស​អាច​ធ្វើ​អោយ​មាន​បញ្ហា​ដល់​សុខភាព​កាន់តែ​ច្រើន​ដូច​ជា​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ ថប់​អារម្មណ៍​ និង​បាក់ទឹកចិត្ត​។​

៧,​ ពង្រឹង​ដល់​ការ​ដេក​របស់​អ្នក
មនុស្ស​សឹងតែ​គ្រប់​គ្នា​សុទ្ធតែ​មាន​បញ្ហា​លើ​ការ​ដេក​ដោយសារ​តែ​រឿងហេតុ​ មួយ​ចំនួន​ក្នុង​ជីវិត​របស់​ពួក​គេ​។​ វា​ត្រូវ​បាន​គេ​យល់​ថា​ ជនជាតិ​អង់គ្លេស​បី​ភាគ​នឹង​មាន​បញ្ហា​ដេក​មិន​លក់​នៅ​ថ្ងៃ​មុខ​។​ មនុស្ស​វ័យ​ជំទង់​ដែល​មាន​សុខភាព​ល្អ​ភាគច្រើន​ ការ​ដេក​របស់​ពួក​គេ​ជា​មធ្យម​ប្រមាណ​ ៧​ ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​។​ ប្រសិនបើ​អ្នក​មិន​បាន​ដេក​គ្រប់គ្រាន់​ទេ​ វា​អាច​ប៉ះពាល់​ទំនាក់ទំនង​ ការ​ធ្វើ​ការងារ​ និ​អាច​ពន្យា​ពេល​ដល់​ការ​ជា​សះស្បើយ​ពី​ជំងឺ​ផង​ដែរ​។​

៨,​ ឈប់​ជក់បារី​ អត្ថប្រយោជន៍​ចំពោះ​សុខភាព​ពី​ការ​ឈប់​ជក់បារី​គឺ​កើត​មាន​ភ្លាមៗ​តែ​ម្តង​។ ​ រយៈពេល​ ២០​ម៉ោង​ក្រោយ​ពី​ឈប់​ជក់បារី​ សម្ពាធ​ឈាម​ និង​ជីពចរ​របស់​អ្នក​វិល​មក​រក​ធម្មតា​វិញ​។​ រយៈពេល​ ២៤​ម៉ោង​ក្រោយ​ សួត​របស់​អ្នក​ចាប់ផ្តើម​ស្អាត​ល្អ​ឡើង​វិញ​។​ រយៈពេល​ ៣​ថ្ងៃក្រោយ​ អ្នក​អាច​ដកដង្ហើម​បាន​កាន់តែ​ស្រួល​ និង​មាន​អារម្មណ៍​ថា​មាន​កម្លាំង​ជាង​មុន​។​ ចូរ​រក្សា​ធ្វើ​វារ​ហូត​ និង​ធ្វើ​អោយ​បាន​ច្រើន​ឆ្នាំ​ដើម្បី​ជា​ប្រយោជន៍​ដល់​ជិ​វិត​របស់​អ្នក​។​ ការ​ស្រាវជ្រាវ​បង្ហាញ​អោយ​ឃើញ​ថា​ បុរស​ដែល​ឈប់​ជក់បារី​នៅ​អាយុ​ ៣០​ឆ្នាំ​ អាច​កើន​អាយុ​បាន​ ១០​ឆ្នាំ​ទៀត​។​
៩,​ ធ្វើតេស្ត​មើល​សុខភាព​ផ្លូវភេទ
មនុស្ស​ជា​ច្រើន​មិន​បាន​កត់សម្គាល់​ឃើញ​មាន​រោគ​សញ្ញា​អ្វី​ទេ​នៅ​ពេល​ពួក​ គេ​មាន​ជំងឺឆ្លង​តាម​ការ​រួម​ភេទ​ដូច​ជា​ Chlamydia​ ឬ​ជំងឺ​ប្រមេះទឹកបាយ​រួច​។​ ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ​ ជំងឺ​ Chlamydia​ អាច​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​របស់​មនុស្ស​ស្រី​។​ អ្នក​មិន​អាច​ប្រាប់​ដោយ​គ្រាន់តែ​មើល​ពី​សម្បក​ក្រៅ​នោះ​ទេ​ ដូច្នេះ​វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​ត្រូវ​ទៅ​ទទួល​ការ​ពិនិត្យ​ប្រសិនបើ​ អ្នក​ធ្លាប់​រួម​ភេទ​ដោយ​មិន​បានការ​ពារ​។​ ការ​ទទួល​បាន​នូវ​ការ​ធ្វើតេស្ត​ និង​ព្យាបាល​ជំងឺឆ្លង​តាម​ការ​រួម​ភេទ​គឺ​វា​ងាយស្រួល​ជាង​អ្នក​គិត​ទៅ​ទៀត​ ហើយ​ភាគច្រើន​អាច​ព្យាបាល​អោយ​ជា​សះស្បើយ​បាន​។​

១០,​ ពិនិត្យ​រក​មើល​ដុំ​សាច់​អ្វីមួយ
មនុស្ស​ម្នាក់​ក្នុង​ចំនោម​ ៣​នាក់​ក្នុង​ប្រទេស​អង់គ្លេស​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​ថា​មាន​ ជំងឺមហារីក​នៅ​ពេលវេលា​ណាមួយ​ក្នុង​ជីវិត​របស់​ពួក​គេ​។​ ជំងឺមហារីក​តែងតែ​ប៉ះពាល់​ទៅ​លើ​មនុស្ស​វ័យចាស់​ ប៉ុន្តែ​វា​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់​។​ ការ​ស្វែងរក​ជំងឺ​ឃើញ​ជំងឺមហារីក​ទាន់​ពេល​មាន​ន័យ​ថា​ ការ​ព្យាបាល​ទំនងជា​ទទួល​បាន​នូវ​ជោគជ័យ​ច្រើន​។​ ពេល​ខ្លះ​ ការ​សម្គាល់​ឃើញ​នូវ​ការ​ប្រែប្រួល​តិចតួច​ ដូច​ជា​មាន​ដុំ​អ្វីមួយ​ ការ​ប្រែប្រួល​ទៅ​លើ​ប្រជ្រុយ​ ឬ​ស្រក​ទម្ងន់​ដោយ​មិនដឹង​ហេតុផល​ អាច​ធ្វើ​អោយ​មាន​ភាព​ខុស​គ្នា​ដ៏​ធំ​មួយ​ទៅ​លើ​សុខភាព​របស់​អ្នក​។​

Monday, March 19, 2012

ពេលណា​គួរ​ផ្លាស់​ខ្នើយ​,​ពូក...​?

 របស់របរ​ប្រើប្រាស់​ជាប្រចាំ​ក្នុង​គេហដ្ឋាន ដូចជា​អេ​ប៉ុង​ដុស​ខ្លួន, ច្រាស​ដុសធ្មេញ, ប្រអប់​ដាក់​បាយ​... មើលទៅ​ឃើញ​ស្អាត​ជានិច្ច តែ​វា​អាចជា​ប្រភព​ចម្លងជំងឺ ប្រសិន​ប្រើ​យូរ​ហួស​កាលកំណត់ ។​
​    ​អេ​ប៉ុង​ដុស​ខ្លួន
​     ​៣​ខែ​គួរ​ផ្លាស់​ម្តង ។ ជំនាញការ​រោគ​សើ​ស្បែក​(​ញូវយ៉ក​) បណ្ឌិត Ami Neuberger ឱ្យដឹងថា អេ​ប៉ុង​ដុស​ខ្លួន ប្រើប្រាស់​យូរនឹង​ជាប់​ស្បែក​ងាប់​ជាច្រើន​នៅលើ​នោះ​, ដូច្នេះ​នឹង​អំណោយផល​ឱ្យ​បាក់តេរី​កកើត​ដុះដាល​។ ចូរ​បោក​ឱ្យ​ស្អាត​មួយ​សប្តាហ៍​ម្តង​និង​ប្តូរ​ថ្មី​ក្នុង​រយៈពេល​បី​ ខែម្តង។​
​    ​ច្រាស​ដុសធ្មេញ
​     ​៣-៤​ខែ​ប្តូរ​ម្តង ។ សមាគម​ទន្តសាស្ត្រ​អាមេរិក​ទូន្មាន​ថា ច្រាស​ដុសធ្មេញ​ក្រោយពេល​ប្រើប្រាស់​ត្រូវ​លាងឱ្យបាន​ស្អាត ដាក់​បញ្ឈរ​ហាល​ឱ្យ​ស្ងួត​។ ពេល​ឃើញ​ច្រាស​សឹក​នោះ ត្រូវ​ប្តូរ​ភ្លាម​ជាបន្ទាន់ ។​
​    ​ប្រអប់​ដាក់​បាយ
​     ​បើ​មាន​របក ឬ​រលាត់​នោះ ត្រូវ​ចោល​ភ្លាម​។ សាស្ត្រាចារ្យ Patricia Hunt  នៅ​ផ្នែក​ជីវសាស្ត្រ​ម៉ូលេគុល នៃ​មហាវិទ្យាល័យ​រដ្ឋ​វ៉ាស៊ីនតោន ឱ្យដឹងថា របស់របរ​ជ័រ ប្រសិន​ត្រូវ​របក​រលាត់​នោះ ងាយ​ប្រមូលផ្តុំ​បាក់តេរី​, ល្អ​បំផុត គួរ​លាង​វា​ដោយ​ដៃ ។​
​    ​​ក្រណាត់​ជូត
​     ​៣០​ថ្ងៃ​ប្តូរ​ម្តង ។ បណ្ឌិត Charles gba នៅ​មហាវិទ្យាល័យ​អា​រី​ហ្សូ​ណា ឱ្យដឹងថា ក្រណាត់​ជូត​ងាយ​ប្រមូលផ្តុំ​បាក់តេរី ដូច្នេះ​មួយ​សប្តាហ៍​ត្រូវ​បោក​ដោយ​សារជាតិ​សម្លាប់​មេរោគ​ម្តង ឬ ដាក់ចូល​ក្នុង​ម៉ា​យ​ក្រូ​វ៉េវ​សម្លាប់​មេរោគ​ក្នុង​រយៈពេល​៣០​វិនាទី ។​
​   
​    ពូកៈ​
​     ​៨-១០​ឆ្នាំ​ផ្លាស់​ម្តង ។ ជំនាញការ​ខាង​ព្យាបាល​ដោយ​ចលនា ជនជាតិ​អាមេរិក គឺ​បណ្ឌិត Michael- Xiao Feile ឱ្យដឹងថា ពូក​គេង​ប្រសិន​ប្រើ​យូរពេក រ៉ឺ​ស័​រ​នឹង​បាត់​ភាពយឺត ហេតុនេះ​ត្រូវ​ប្តូរ​ដើម្បី​បន្ថយ​ការឈឺចាប់​សរីរាង្គ ។​
​  ​  ខ្នើយ
​     ​រាល់​សប្តាហ៍​ត្រូវ​ប្តូរ ឬ​បោក ។ បណ្ឌិត Neuberger ឱ្យដឹងថា ខ្នើយ​ងាយ​ត្រូវ​ប្រឡាក់​ទឹកមាត់​, ញើស​, អង្គែ លើ​ក្បាល​និង​ធូលី ដូច្នេះ​ត្រូវ​ប្តូរ​បោកគក់​រៀងរាល់​សប្ដាហ៍ ។​
​  ​​  ត្រក​ទៅ​ផ្សារ
​     ​ក្រោយពេល​ប្រើប្រាស់​រួច ត្រូវ​សម្អាត​ភ្លាម ។ ត្រក​ដាក់​ម្ហូប​ងាយ​ឆ្លង​បាក់តេរី និង​សារជាតិ​កខ្វក់​នៅលើ​បន្លែ និង​សាច់ ប្រសិន​សម្អាត​ទាន់ពេល នោះ​អាច​កម្ចាត់​បាក់តេរី​បាន​ដល់​ទៅ​៩៩,៩​ភាគរយ៕
ដកស្រង់ចេញពីគេហ័ទំព័រ(រស្មីកម្ពុជា)

បង្ការ​មហារីក​តាម​វ័យ​

បុរស​រក្សា​បាន​សុខភាព​ល្អ មានលទ្ធភាព​ប្រឆាំង​តប​ជំងឺ​តម្កាត់​ល្អ​ជាង ។  ចូរ​ស្វែង យល់​អាថ៌កំបាំង​បង្ការ​មហារីក​មួយចំនួន​ខាងក្រោម​នេះ ​របស់​អ្នកជំនាញការ​នៅ​មជ្ឈមណ្ឌល​បង្ការ​មហារីក MD Anderson មហាវិទ្យាល័យតិច​សាស ។​
​   ​អាយុ​២០​ឆ្នាំ​ : ចៀសវាង​ស្រា និង HPV
​     ​ផ្លូវភេទ​, ចាក់​បង្ការ​និង HPV: សឹងតែ​ទាំងអស់​នៃ​បុរស​មាន​សកម្មភាពផ្លូវភេទ​ សុទ្ធតែ​អាច​ឆ្លង​វីរុស HPV ។ ជំងឺឆ្លង​តាម​ផ្លូវភេទ​នេះ​ ធ្វើឱ្យ​កើន​លទ្ធភាពកើត​មហារីក​លិង្គ​ គូទ និង​មហារីក​ក្បាល​ និង​ក ។ បុរស​នៅ​អាយុ​២០​ឆ្នាំ  អាច​ការពារ​ខ្លួនឯង​ផុត​ពី​ជំងឺ​នេះ​ដោយ​វិធី​ចាក់​វ៉ាក់សាំង HPV ។​    ​
​     ​បុរស​ក៏​ជា​មុខសញ្ញា ​តែងតែ​ផឹក​ស្រា​ច្រើន​ជាង ​ប្រៀប​នឹង​ស្ត្រី ។ ការស្រាវជ្រាវ​បង្ហាញថា ស្រា​អាចធ្វើឱ្យ​កើន​គ្រោះថ្នាក់​មហារីក អាស្រ័យ​ហេតុនេះ​ គួរ​កំហិត​ការ​ផឹកស្រា​ និង​ពពួក​ភេសជ្ជៈ​មាន​អាល់កុល ។​
​    ​អាយុ​៣០​ឆ្នាំ ​: ហ្វឹកហាត់​សាច់ដុំ និង​បន្ថយ​ស្ត្រេ​ស
​     ​បុរស​ស្ទើរតែ​ទាំងអស់​ សុទ្ធតែ​មិន​រក្សា​បាន​ភាពហាប់​ណែន​របស់​សាច់ដុំ ក្រោយ​វ័យ​៣០ ។ ហ្វឹកហាត់​ជាប្រចាំ ជួយ​ឱ្យ​សាច់ដុំ​ហាប់​ណែន បង្កើន​ដង់ស៊ីតេ​ឆ្អឹង ជួយ​សរីរាង្គ​ដុតបំផ្លាញ​កា​ឡូរីលឿន​ជាង​ និង​ជួយ​ឱ្យ​បុរស​រក្សា​ទម្ងន់​ខ្លួន​សម​ស្រប ​ដើម្បី​បង្ការ​ចៀសវាង​ជំងឺទាំងឡាយ​ ដូចជា​មហារីក ។​
​    ​លៃ​ទុក​ពេលវេលា​សម្រាក​ ៖ បុរស​អាច​ត្រូវ​ស្ត្រេ​ស​ ដោយសារ​ត្រូវរែកពុន​ភារកិច្ច​ក្នុង​គ្រួសារ​ និង​ការងារ​។ ស្ត្រេ​ស​យូរថ្ងៃ​ បង្ក​ឥទ្ធិពល​ដល់សរីរាង្គ​ និង​បន្ថយ​លទ្ធភាព​ប្រឆាំង​តប​ជំងឺ​តម្កាត់ ​រួមមាន​ទាំង​មហារីក ។ ចូរបន្ថយ​ស្ត្រេ​ស ​ដោយ​វិធី​អនុវត្តលំ​ហាត់​ដកដង្ហើម​ ឬ ​សកម្មភាព​បន្ធូរ​អារម្មណ៍​ផ្សេងៗ ដូចជា​ម៉ាស្សា ឬ yoga ។​
​    ​អាយុ​៤០ : គ្រប់គ្រង​ទម្ងន់​
ចៀសវាង​ឡើង​ទម្ងន់ សកម្មភាព​បំប្លែង​តែង​ថយចុះ​តាម​វ័យ ។ រឿងនេះ គឺត្រឹមត្រូវ ​ជា​ពិសេស​ចំពោះ​បុរស​ក្រោយ​វ័យ​៤០​ឆ្នាំ ។ ជ្រើសរើស​នូវ​អាហារ​មានផលប្រយោជន៍​សម្រាប់​សុខភាព​ និង​ធ្វើ​ចលនា​រាល់ថ្ងៃ ​អាច​ជួយ​បុរស​កែប្រែ​ឱ្យប្រសើរ​សមត្ថភាព​បំប្លែង ទប់ស្កាត់​ការឡើង​ទម្ងន់​ នាំ​ដល់​ការបន្ថយ​គ្រោះថ្នាក់មហារីក ។​
​    ​អាយុ​ពី​៥០​ឆ្នាំ​ឡើងទៅ :
រៀបចំ​ផែនការ​ពិនិត្យ​សុខភាព : មហារីក​តែង​ឧស្សាហ៍​ជួបប្រទះ​ នៅបុរស​វ័យ​៥០​ឆ្នាំ​ឡើង ។ នេះ​ជា​មូលហេតុ ដែល​ភាគច្រើន​នៃ​កម្មវិធី​ពិនិត្យ​ជ្រើស​សម្រាំង​មហារីក​ តែង​ចាប់ផ្តើម​នៅ​វ័យ​នេះ ។​ បើរកឃើញ​ និង​ព្យាបាល​មហារីក​ទាន់​ពេល​ ជា​វិធី​ដ៏​ល្អ​បំផុត​មួយ ​ដើម្បីឱ្យ​ជំងឺ​នេះ​បរាជ័យ ។​
​   ​ត្រួតពិនិត្យ​សុខភាព​រាល់​ឆ្នាំ :
​     ​ការត្រួតពិនិត្យ​សុខភាព​រាល់​ឆ្នាំ​ ចាំបាច់​មិន​ថា​អ្នក​មាន​អាយុ​ ២០, ៤០ ឬ​ ៦០​ឆ្នាំ ។ ជាមួយនឹង​ការជួយ​របស់​វេជ្ជបណ្ឌិត អ្នក​អាច​បង្កើត​ផែនការ​ថែទាំ និង​ធានា​សុខភាព​ឱ្យ​ខ្លួនឯង ៕

ស្ពៃ​ក្តោប ការពារ​មហារីក​សួត

ទស្សនា​វ​ដ្តី​សុខភាព​របស់​អង់គ្លេស បានឲ្យដឹងថា អ្នក​ស្រាវជ្រាវ​នៃ​ការិយាល័យ​ស្រាវជ្រាវ​ជំងឺមហារីក អន្តរជាតិ នៅ​ទីក្រុង​លី​យ៉ុង ប្រទេស​បារាំង បាន​រកឃើញ​ក្នុង​ការសិក្សា ​ទៅលើ​អ្នក​ជំងឺមហារីក​សួត ចំនួន ២.១៤១ នាក់ ប្រៀបធៀប​ជាមួយនឹង​អ្នក​ដែល​មាន​សុខភាព​ល្អ ចំនួន ២.១៦៨ នាក់ ថា អ្នក​ដែល​ចូលចិត្ត​ទទួលទាន​បន្លែ ដូចជា ស្ពៃ​ក្តោប ប្រូក​ខូលី និង​មើម​ស្ពៃ​ខ្លះ អាច​រួចផុត​ពី​មហារីក​សួត​បាន ។ ទោះជា​នៅ​មិន​អាច​ដឹង​ពី​មូលហេតុ​បាន ប៉ុន្តែ​ពួក​បន្លែ​ទាំងនេះ មាន​សារធាតុ​ដែល​មាន​គុណសម្បត្តិ​ការពារ​សួត ពី​ជំងឺ​មហារីក​ក្នុង​បរិមាណ​ច្រើន ។​
​អ្នកស្រាវជ្រាវ​ជឿជាក់ថា អាច​បណ្តាលឲ្យ​មក​ពី​ហ្សែ​ន ២ យ៉ាង ក្នុង​រាងកាយ ជា​មូលហេតុ ។ ហ្សែ​ន​ទាំង ២ នឹង​បង្កើត​អង់​ហ្ស៊ី​មក​ម្ចាត់​សារធាតុ​គីមី ពី​បន្លែ​ទាំងនោះ ។ តែ​អ្នក​ដែល​មាន​ហ្សែ​ន​ទាំង ២ លែង​ដំណើរការ​ប៉ុណ្ណោះ ទើប​អាច​ទទួលបាន​គុណប្រយោជន៍​ពី​បន្លែ ក្នុង​ការបង្ការ​ជំងឺមហារីក​ខ្ពស់​បំផុត​ដល់​ទៅ ៧២ ភាគរយ ។ ចំណែក​អ្នក​ដែល​មាន​ហ្សែ​ន​ណាមួយ​នៅ​ដំណើរការ នឹង​បានទទួល​គុណប្រយោជន៍​ពី​បន្លែ ត្រឹមតែ ៣៣ ទៅ ៣៧ ប៉ុណ្ណោះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រៅពី​ស្ពៃក្តោប អ្នក​ក៏​គួរ​ទទួល​ទាន​បន្លែ​ដទៃ​ផងដែរ ព្រោះ​បន្លែ​គ្រប់​ប្រភេទ សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះសុខ​ភាពដូចគ្នា ៕

ស្វែង​យល់​ពី​របៀប​ដែល​អ្នកមានៗ​គិត​អំពី​ទ្រព្យសម្បត្តិ​

មាន ​តេស្ដ​សាមញ្ញ​មួយ​ដើម្បី​ស្ទាបស្ទង់​ថា​តើ​អ្នក​ណា​ម្នាក់​នឹង​ក្លាយជា​ អ្នកមាន​ឬ​ក៏​អ្នក​ណា​ដែល​បាន​ក្លាយជា​អ្នកមាន​រួច​ហើយ​។​អ្វី​ដែល​អ្នក​ ត្រូវ​តែ​ធ្វើ​គឺ​សម្លឹង​មើល​អ្នកមាន​ម្នាក់​អាន​កាសែត​ដែល​គេ​ចូល​ចិត្ត​:
•​    ​ត្រូវ​សម្គាល់ថា​ទំព័រ​ណា​ដែល​គាត់​អាន​
•​    ​ត្រូវ​កត់​សម្គាល់ថា​តើ​ផ្នែក​ណាមួយ​នៃ​កាសែត​ដែល​គាត់​អាន​
•​    ​ត្រូវ​កត់​សម្គាល់ថា​ផ្នែក​ណា​ដែល​គាត់​មិន​អាន​
•​    ​ត្រូវ​កត់​សម្គាល់ថា​ផ្នែក​ណា​ដែល​គាត់​អាន​តាម​លំដាប់លំដោយ​
នេះ​គឺជា​តេស្ដ​មួយ​សម្រាប់​អ្នក​ដែរ​។​សូម​មើល​ផ្នែក​ខាងលើ​ហើយ​ធ្វើការ​ចង ​ចាំ​ថា​តើ​ចំណុច​មួយ​ណា​ដែល​អ្នក​បាន​កត់សម្គាល់​។​អ្នកមាន​គឺជា​មនុស្ស​ ដែល​ជ្រើសរើស​យក​ភាព​មាន​បានជា​ជាង​មនុស្ស​មួយ​ចំនួន​ដែល​ឈ្នះ​ឆ្នោត​ឬ​ទទួល ​កេរ្តិ៍​មរតក​ឬ​រៀប​ការ​ជាមួយ​មនុស្ស​ម្នាក់​ដោយ​សម្លឹង​ឃើញ​ ទ្រព្យសម្បត្តិ​។​  យើង​តែងតែ​៖
•​    ​ជ្រើសរើស​ទំព័រ​ណា​ដែល​ចង់​អាន​ខ្លាំង​បំផុត​
•​    ​ជ្រើសរើស​យក​ផ្នែក​ណា​ដែល​អ្នក​ចង់​ដឹង​ខ្លាំង​
•​    ​រំលង​ទំព័រ​ដែល​ឥត​បានការ​
•​    ​អាន​ទំព័រ​ដែល​និយាយ​ពី​ឬ​ ពី​ការ​រកស៊ី​មុនគេ​
បើសិនជា​អ្នក​ស្លន់ស្លោរ​អំពី​ការ​ក្លាយជា​អ្នកមាន​  អ្នក​ត្រូវ​តែ​រៀន​ស្វែង​យល់​ពី​របៀប​ដែល​អ្នកមានៗ​គិត​។​ នេះ​មាន​ន័យ​ថា​ស្វែង​យល់​ពី​ “​ភាព​ផ្ទុយ​គ្នា​”​ ទោះបីជា​រយៈពេល​ខ្លី​ក៏​ដោយ​។​ អ្នក​ត្រូវ​តែ​ដឹង​ភាសា​ផ្សេងៗ​  និង​ភាសា​ដែល​គេ​រស់នៅ​ របៀប​ដែល​គេ​ធ្វើការ​និង​លំហែ​អារម្មណ៍​ របៀប​ដែល​គេ​វិនិយោគ​និង​សន្សំ​។​ និយាយ​ដោយ​សង្ខេប​អ្នក​ត្រូវ​តែ​សិក្សា​ស្វែង​យល់​ពី​លុយ​បើសិនជា​អ្នក​ចង់​ បង្កើន​ភាព​រុងរឿង​។​ ព្យាយាម​និយាយ​ជាមួយ​អ្នកមានៗ​ សួរ​សំនួរ​ អភិវឌ្ឍ​នូវ​ម​ហិ​ច្ឆិ​តា​ដើម្បី​យល់​ដឹង​។​ អាន​អត្ថបទ​ ឬ​ ឯកសារ​ណា​ឬ​បទ​សំភាសន៍​ដែល​និយាយ​អំពី​អ្នកមានៗ​ និង​ជីវប្រវត្តិ​ ដែល​អាច​បំពេញ​ចំណេះដឹង​។​
អ្នក​ក៏​ប្រហែល​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​សៀវភៅ​ដែល​និយាយ​ពី​ការ​ ជ្រើសរើស​ពីមុខ​ជំនួញ​និង​ហិរញ្ញវត្ថុ​។​ខ្ញុំ​មិន​ផ្ដល់​ជា​មតិយោបល់​ទេ​ ដោយសារ​តែ​ខ្ញុំ​មិនដឹង​ថា​អ្នក​អាន​តាម​វិធី​ណា​នោះ​ទេ​ចូរ​រក​សៀវភៅ​មួយ​ ណា​ដែល​សាក​សម​នឹង​អ្នក​។​អ្នក​ក៏​អាច​ស្វែងរក​ឯកសារ​ផ្សេងៗ​តាម​អ៊ី​ន​ធឺ​ ណេ​ត​បាន​ដែរ​ដើម្បី​ទទួល​បាន​ពី​ព​ត៌​មាន​ទីផ្សារ​ហិរញ្ញវត្ថុ​។​តើ​ធ្វើ​ យ៉ាងដូចម្ដេច​បើ​ទាំង​អស់នេះ​មាន​អារម្មណ៍​ថា​ដូច​ជា​ធ្ងន់​ធរ​ពេក​នោះ​?​ យើង​នៅ​តែ​អាច​ក្លាយជា​អ្នកមាន​ហើយ​យើង​ក៏​សប្បាយ​រីករាយ​ដែរ​។​រុងរឿង​ហើយ​ ថែម​ទាំង​សប្បាយ​ស្ដាប់​មើលទៅ​ល្អ​ណាស់​។​ខ្ញុំ​គិត​ថា​យើង​គួរតែ​ស្រឡាញ់​ លុយ​ឲ្យ​ខ្លាំង​បើសិនជា​យើង​ចង់បាន​ច្រើន​យើង​ត្រូវ​តែ​រស់រៀន​ ដកដង្ហើម​ និង​គេង​ដើម្បី​លុយ​។​ យើង​ត្រូវ​តែ​ខិតខំ​រៀន​អំពី​ទ្រព្យសម្បត្តិ​បើសិនជា​យើង​ចង់​ក្លាយ​   ជា​អ្នកមាន​។​ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

ផលប្រយោជន៍​នៃ​ការ​គេង​ចំពោះ​សម្រស់

បច្ចុប្បន្ន ​ការ​គេង​មិន​គ្រប់គ្រាន់​គឺជា​បញ្ហា​ទូទៅ​មួយ ដោយសារ​តែ​ប្រភេទ​នៃ​របៀប​រស់នៅ​ដែល​មនុស្ស​យើង​មាន​សព្វថ្ងៃ​។ ប៉ុន្តែ អ្នក​គួរ​ដឹងថា ការ​គេង​មិន​គ្រប់គ្រាន់​អាច​បង្ករ​ឱ្យមាន​បញ្ហា​ជាច្រើន​ដល់​សុខភាព​។ ដើម្បី​បង្ការ​ដំណើរ​ទៅ​រក​បញ្ហា​ផ្លូវកា​យ​និង​ផ្លូវចិត្ត​ដែល​យើង​ គ្រប់គ្នា​មិន​ចង់បាន យើង​ត្រូវតែ​បំបាត់​ពេលវេលា​ដែល​យើង​គេង​មិន​គ្រប់​គ្រាប់​ហើយ​ឱ្យ​រាង្គ​ កាយរ​បស់​យើង​មានកម្លាំង​គ្រប់គ្រាន់​ឡើងវិញ​។ ប៉ុន្តែ​មនុស្ស​យើង​មួយចំនួន​គិតថា ការ​គេង​ដែល​ចាំបាច់​សម្រាប់​សម្រស់​គឺ​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម ដូច្នេះ​ខាងក្រោម​នេះ​គឺជា​ការបង្ហាញ​ពី​ផលប្រយោជន៍​ដែល​អ្នក​នឹង​ទទួលបាន​ ពី​ការ​គេង​៖
១. ការ​គេង​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ភ្លឺ​ចែងចាំង​ព្រោះ​វា​គឺជា​ពេលវេលា​ល្អ​ បំផុត​សម្រាប់​កោសិកា​ស្បែក​របស់​អ្នក​ជួសជុល​ខ្លួន​វា​ដោយ​ធម្មជាតិ​។ ការពិតទៅ វា​នឹង​ជួយ​ការពារ​ស្បែក​របស់​អ្នក​មិន​ឱ្យ​ស្ងួត​និង​របក​។​
២. ដំណើរ​ទៅ​រក​ភាព​ចាស់​ត្រូវបាន​កាត់បន្ថយ ព្រោះ​រាង្គ​កាយ​អាចព្យាបាល​និង​ជួសជុល​ខ្លួន​វា​ឡើងវិញ​ដោយ​ខ្លួនឯង​ នៅពេលដែល​យើង​កំពុង​គេង​។ នៅពេល​ដែល​អ្នក​គេង​បាន​គ្រប់គ្រាន់ អ្នក​នឹង​មាន​ស្នាម​ជ្រួញ​តិចជាង​អ្នក​ដែល​គេង​មិនបាន​គ្រប់គ្រាន់​។​
៣. នៅពេល​ដែល​អ្នក​មើល​មុខ​ខ្លួន​ឯង​នៅ​ក្នុង​កញ្ចក់ ហើយ​សម្គាល់​ឃើញថា​ភ្នែក​របស់​អ្នកមាន​ថ្នក់ ហើម ឬ រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក អ្នក​គួរ​ដឹង​ថា​អ្វី​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ​គេង​។ ការ​គេង​អាចជួយ​ភ្នែក​របស់​អ្នក​បាន​ល្អ​ជាង​ការប្រើ​ត្រសក់​បិត​លើ​ភ្នែក​ ទៅ​ទៀត​។​
៤. បន្ថែម​ពីលើ​នេះ​ទៀត ការ​គេង​អាចជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក និង​បង្ការ​ការចាប់ផ្តើម​នៃ​ជំងឺ​មួយចំនួន ដូចជា​ជំងឺលើសឈាម​។​
៥. ខួរក្បាល​ប្រើពេល​គេង​ដើម្បី​រៀបចំ​គ្រប់​ពត៌មាន​ទាំងអស់​ដែល​អ្នក​ទទួល​ នៅពេល​ដែល​អ្នក​មិន​គេង​។ ផលប្រយោជន៍​មួយទៀត​គឺ ការ​គេង​ផ្តល់​ជា​កម្លាំង​បន្ថែម​ដល់​ការចងចាំ​របស់​អ្នក​។​
៦. ការ​គេង​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ការរំលាយ​អាហារ​របស់​អ្នក​។ ជា​លទ្ធផល វា​ជួយ​ឱ្យមាន​កោសិការ​ស្រួប​យក​សារជាតិ​ខនិជ​និង​សារធាតុចិញ្ចឹម​បាន​យ៉ាង​ ល្អ​។​
៧. តាម​ការសិក្សា​មួយ​ចំនួន​បានឱ្យដឹងថា ការ​គេង​និង​ទម្ងន់​មាន​ទំនាក់ទំនង​បញ្ច្រាស់​គ្នា​។ អ្នកជំនាញ​អះអាងថា ពេលវេលា​នៃ​ការ​ភ្ញាក់​ដឹង​ខ្លួន​កាន់តែ​ច្រើន ឱកាស​ដែល​អ្នក​បរិភោគ​កាន់តែច្រើន​។ ហើយ​នៅពេល​ដែល​អ្នក​បរិភោគ​ច្រើនពេក អ្នកនឹង​ឡើង​ទម្ងន់​។ ដូច្នេះ​បើ​អ្នក​ចង់​ថែរក្សា​ទម្ងន់ ចូរ​ព្យាយាម​គេង​ឱ្យបាន​គ្រប់គ្រាន់​ជា​រៀងរាល់ថ្ងៃ​។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

យុទ្ធសាស្ត្រ​សម្រាប់​ស្បែក​ស្អាត​គ្មាន​មុន

ការ ​មាន​ស្បែក​ស្អាត​និង​ភ្លឺរលោង​គួរតែ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ ចង់បាន​។ មុខ​ដ៏​គួរ​ឱ្យ​ចូល​ចិត្ត​ដែល​គ្មាន​មុន​ធ្វើឱ្យ​អ្នក​មាន​ភាព​ជឿជាក់​និង​ ជំនឿ​ចិត្ត​លើ​ខ្លួន​ឯ​។ អ្នក​នឹង​អាច​ចូលរួម​ក្នុង​សង្គម​និង​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ដោយ​មិន​មាន​ ការព្រួយបារម្ភ និង​ភាព​ខ្លាច​ខ្មាស់​គេ​។ ដូច្នេះ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ស្បែក ខាង​នេះ​គឺ​ជា​ការណែនាំ​ពី​យុទ្ធសាស្ត្រ​ខ្លះៗ​ដែល​អាច​ជួយ​អ្នក​បាន​។​
  • ​បរិភោគ​ល្អ​៖ ជំនួស​ទៅនឹង​ការ​បរិភោគ​អាហារ​ឥតប្រយោជន៍ អ្នក​ជួរ​ជ្រើសរើស​អាហារ​ដែល​សម្បូរ​សារធាតុចិញ្ចឹម​និង​ល្អ​ដល់​សុខភាព​ របស់​អ្នក ដូច​ជា​ផ្លែ​ឈើ​និង​បន្លែ ដែល​សម្បូរ​ទៅដោយ​វីតាមីន​។​
  • ​សម្រាក​៖ ចូរ​គេចចេញ​ពី​ស្ត្រេ​ស និង​គេង​ដោយ​គ្មាន​ការរំខាន​ឱ្យបាន ៨​ម៉ោង​រៀងរាល់ថ្ងៃ​។ ពេល​ដែល​អ្នក​គេង រាង្គ​កាយរ​បស់​អ្នក​មាន​កម្លាំង​ឡើងវិញ ហើយ​កោសិកា​ស្បែក​នឹង​ជួសជុល​ខ្លួន​វា​ដោយ​ស្វ័យប្រវត្តិ​។​
  • ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​៖ អ្នកជំនាញ​វេជ្ជសាស្ត្រ​និយាយថា យើង​គួរ​ទទួល​ទាន​ទឹក​ឱ្យបាន​ប្រហែល​ពីរ​លីត្រ​ក្នុង​មួយថ្ងៃ​។ ទឹក​មាន​សារសំខាន់​ណាស់​ចំពោះ​ប្រព័ន្ធ​រាង្គ​កាយរ​បស់​យើង ព្រោះ​វា​ជួយ​លាង​សម្អាត​ជាតិពុល​ដែល​បាន​ចូល​ក្នុង​ខ្លួន​របស់​យើង​។​
  • ​ហាម​ញ៉ិច​មុន​៖ ការ​បំបែក​ឬ​ញ៉ិច​មុន នឹង​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ជាង​មុន​។ ការធ្វើ​បែប​នេះ​នឹង​ធ្វើ​បាក់តេរី​សាយភាយ​ទៅ​កន្លែង​ផ្សេងទៀត​នៅ​លើ​មុខ​ របស់​អ្នក ហើយ​វា​ក៏បង្ករ​ឱ្យ​មាន​ស្នាម​លើ​មុខ​របស់​អ្នក​ផងដែរ​។​
  • ​រក្សា​មុខ​ឱ្យ​ស្អាត​៖ លាង​សម្អាត​មុខ​របស់​អ្នក​រៀងរាល់​មុនពេល​ចូល​គេង ជា​ពិសេស​ប្រសិនបើ​អ្នក​បាន​ប្រើ​គ្រឿងសម្អាង​។ បើ​មិន​ដូច្នោះ​ទេ ធូលី​ដី និង​គ្រឿងសម្អាង នឹង​បិត​រន្ធ​ញើស​របស់​អ្នក ដែល​បង្ករ​ឱ្យមាន​បញ្ហា​ស្បែក​។​
  • ​ប្រើ​វីតាមីន E៖ ដើម្បី​មាន​ស្បែក​ស្អាត​ល្អ យើង​ត្រូវតែ​យកចិត្តទុកដាក់​លើ​កោសិកា​ស្បែក​របស់​យើង​។ ប៉ុន្តែ​ដោយសារ​តែ​យើង​មិន​បាន​បរិភោគ​វីតាមីន​និង​សារធាតុ​ខនិជ​ គ្រប់គ្រាន់ អ្នក​គួរតែ​ប្រើ​វីតាមីន E បន្ថែម​។ វា​នឹង​ជួយ​ទ្រទ្រង់​ការលូតលាស់​និង​ការជួសជុល​កោសិកា​ស្បែក​ក្នុង​រាង្គ​ កាយ​។​
  • ​សារធាតុ​សំណើម​៖ បញ្ហា​ស្បែក​ច្រើន​តែ​ចាប់ផ្តើម​ជាមួយនឹង​ស្បែក​ស្ងួត​និង​របក​។ ដូច្នេះ​អ្នក​គួរ​លាបឡេ​លើ​រាង្គ​កាយរ​បស់​អ្នក ហើយ​ប្រើ​ផលិតផល​សារធាតុ​សំណើ​ម​លើ​មុខ​ឬ​ក្រែម​សម្រាប់ប្រើ​ពេល​យប់​ដើម្បី ​រក្សាស្បែក​របស់​អ្នក​ឱ្យ​មាន​សំណើម​ល្អ។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

Thursday, March 15, 2012

ផលប្រយោជន៍ច្រើនយ៉ាងរបស់​ប៉េងប៉ោះ​

ប៉េងប៉ោះ​ពុំ​ត្រឹម​តែមាន​ឥទ្ធិពល​ចំពោះ​រូ​បស​ម្ជ​ស្សប៉ុ​ណ្ណោះ​ទេ តែ​នៅ​ជំនួយ​សរីរាង្គ​ប្រឆាំង​តប​ជំងឺ​តម្កាត់​ជាច្រើន ។​
​   ​១-​ជំនួយ​រំលាយ​អាហារ​
​     ​ដោយសារ​សម្បូរ rutin, beta- Carotene, វីតាមីន B និង​ជាពិសេស​បរិមាណ​វីតាមីន P ច្រើន​បំផុត​ក្នុង​បណ្តា​បន្លែ​, ហេតុនេះ​ប៉េងប៉ោះ​មាន​ឥទ្ធិពល​ការពារ​សរសៃ​ឈាម​, បន្ថយ​សម្ពាធ​ឈាម​, ជំនួយ​រំលាយ​អាហារ ។​
​    ​២-​ការពារ​សរសៃឈាម​បេះដូង​
​     ​សារជាតិ lycopene ក្នុង​ប៉េងប៉ោះ​ផ្ទុក​ពពួក​វីតាមីន​និង​សារជាតិ​រ៉ែ មាន​ឥទ្ធិពល​ការពារ​សរសៃ​ឈាម​, ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​របស់​ជំងឺ​សរសៃឈាម​បេះដូង ។​
​    ​៣-​បង្ការ​មហារីក​
​     ​សារជាតិ lycopene នៅមាន​លទ្ធភាព​អុកស៊ីតកម្ម​ពិសេស​អាច​កម្ចាត់​ពពួក​ម៉ូលេគុល​សេរី​, ការពារ​កោសិកាទប់ស្កាត់​ដំណើរការ​ប្រែប្រួល​របស់​ជំងឺមហារីក ។ ប៉េងប៉ោះ​ពុំ​ត្រឹម​តែមាន​ឥទ្ធិពល​បង្ការ បញ្ចៀស​ជំងឺមហារីកក្រពេញ​ប្រូ​ស្តា​ត​ប៉ុណ្ណោះ​ទេ តែ​នៅ​អាចធ្វើឱ្យ​ថយចុះ​ការ​ប្រឈម​កើត​ជំងឺមហារីក​មួយចំនួន​ទៀត ដូចជា​មហារីក​ក្រពេញ​លំពែង មហារីក​ពោះវៀន មហារីក​បំពង់ក មហារីក​ដោះ​... ។​
​  ​៤-​ប្រឆាំង​ជរាភាព​
​     ​វីតាមីន C ក្នុង​ប៉េងប៉ោះ​មាន​ឥទ្ធិពល​បំបាត់​ភាព​ស្រេក​, ជំនួយ​រំលាយ​អាហារ​, ធ្វើឱ្យ​ត្រជាក់​ឈាម, សម្រួល​ថ្លើម , បញ្ចុះ​សម្ពាធ​ឈាម ។ អាស្រ័យ​ហេតុ​នោះ ប៉េងប៉ោះ​ជា​អាហារ​ជំនួយការ​ព្យាបាល​យ៉ាង​ល្អ​សម្រាប់​អ្នកមាន​ជំងឺលើសឈាម ឬ​ជំងឺ​តម្រងនោម ។ ទទួលទាន​ប៉េងប៉ោះ​ច្រើន​មាន​ឥទ្ធិពល​ប្រឆាំង​ជរាភាព​, ជួយ​ឱ្យ​ស្បែក​ស​ដូច​ធម្មជាតិ ។​
​    ​៥-​ល្អ​សម្រាប់​អ្នក​រលាក​តម្រងនោម​
ក្នុង​ប៉េងប៉ោះ​នៅមាន​សារជាតិ​ទឹក​ច្រើន សម្រួល​ដល់​ការ​បត់ជើងតូច ហេតុនេះ​ក៏​សមស្រប​សម្រាប់​អ្នក រលាក​តម្រងនោម​ទទួលទាន ៕

វិធី​ ១០​យ៉ាង​ប្រឆាំង​នឹង​ការ​ដេក​មិន​លក់​

ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ងាយៗ​អាច​ធ្វើ​អោយ​ពិភព​នៃ​ដំណេក​របស់​អ្នកមាន​លក្ខណៈ​ប្រសើរ​ឡើង​បាន​។​
ចូរ​ធ្វើ​ទៅ​តាម​មធ្យោបាយ​ទាំង​ ១០​យ៉ាង​ខាងក្រោម​នេះ​ដើម្បី​ជា​ជំនួយ​ដល់​អ្នក​ក្នុង​ការ​សម្រាក​នៅ​ពេល​យប់​បាន​កាន់តែ​ស្រួល​។
១,​ កំណត់​ពេលវេលា​អោយ​ទៀងទាត់
ការ​ចូល​ដេក​ និង​ការ​ក្រោក​ពី​ដេក​ធ្វើ​យ៉ាងណា​ក៏​អោយ​ត្រូវ​តែ​ស្ថិត​ក្នុង​ពេលវេលា​មួយ ​ដូច​គ្នា​ទាំង​ អស់​ជា​រៀងរាល់ថ្ងៃ​ទើប​ធ្វើ​អោយ​រា​ង្គ​កាយ​របស់​អ្នក​ទទួលទានដំណេក​បាន​ ល្អ​ជាង​មុន​។​ ចូរ​ជ្រើសរើស​ពេលវេលា​មួយ​ដែល​អ្នក​ទំនងជា​មាន​អារម្មណ៍​ងងុយដេក​ខ្លាំង​ បំផុត​។

២,​ បង្កើត​នូវ​ម​ជ្ឍ​ដ្ឋា​ន​ដែល​ធ្វើ​អោយ​ដេក​លក់​ស្រួល​មួយ
បន្ទប់ដេក​របស់​អ្នក​គួរតែ​ជា​កន្លែង​សម្រាប់​សម្រាក​ និង​ដេក​។​ ចូរ​ធ្វើ​យ៉ាងណា​អោយ​បន្ទប់​នោះ​មាន​លក្ខណៈ​ស្ងៀមស្ងាត់​ និង​ងងឹត​តាមតែ​អាច​ធ្វើ​បាន​។​ វា​មិន​អោយ​ក្តៅ​ពេក​ ក៏​មិន​ត្រជាក់​ពេក​ដែរ​។​ ចំពោះ​អាកាសធាតុ​ ពន្លឺ​ និង​សម្លេក​គួរតែ​មានការ​គ្រប់គ្រង​ ដូច្នេះ​មជ្ឈដ្ឋាន​បន្ទប់ដេក​របស់​អ្នក​នឹង​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ចង់​ ដេក​ហើយ​។
៣,​ ចូរ​ប្រាកដ​ថា​ បន្ទប់ដេក​របស់​អ្នកមាន​ផា​សុខភាព
វា​មានការ​ពិបាក​ក្នុង​ការ​ដែល​ដេក​លក់​អោយ​បាន​ស្រួល​ខ្លាំង​ណាស់​ជាមួយនឹង ​ពូក​ដែល​ទន់​ពេក​ ឬ​រឹង​ពេក​ ឬ​គ្រែ​ដែល​តូច​ពេក​ ឬ​ចាស់​ពេក​។​
៤,​ ហាត់ប្រាណ​ជា​ទៀងទាត់​
ការ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​ជា​ទៀងទាត់​ដូច​ជា​ការ​ហែល​ទឹក​ ការ​ដើរ​ សុទ្ធតែ​អាច​ជួយ​បំបាត់​នូវ​ភាព​តានតឹង​ដែល​ផ្តុំ​គ្នា​ពេញ​មួយ​ថ្ងៃ​បាន​។​ ប៉ុន្តែ​មិន​ត្រូវ​ហាត់​អោយ​ខ្លាំង​ពេក​ដែល​គៀក​នឹង​ម៉ោង​ដេក​ទេ​ព្រោះ​វា​ ប្រហែលជា​អាច​ធ្វើ​អោយ​អ្នក​ភ្ញាក់​បាន​។
៥,​ កុំ​សូវ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន
ចូរ​កាត់​បន្ថយ​សារធាតុ​ភ្ញោ​ច​ដូច​ជា​ កាហ្វេ​អ៊ី​ន​ក្នុង​តែ​ ឬ​កាហ្វេ​ ជា​ពិសេស​ការ​ទទួលទាន​នៅ​ពេល​ល្ងាច​។​ វា​សុទ្ធតែ​រំខាន​ដល់​ដំណើរការ​នៃ​ការ​ងងុយដេក​ ហើយ​វា​រា​រាំ​អ្នក​មិន​អោយ​ដេក​លក់​ស្កប់ស្កល​ទេ​។​ ឥទ្ធិពល​នៃ​សារធាតុ​កាហ្វេ​អ៊ី​ន​អាច​មាន​រយៈពេល​យូរ​រហូត​ដល់​ ២៤​ម៉ោង​ឯណោះ​ ដូច្នេះ​ឱកាស​ដែល​វា​ប៉ះពាល់​ដល់​ការ​ដេក​គឺជា​រឿង​សំខាន់​។​ ចូរ​ទទួលទាន​ទឹក​ក្តៅ​ ទឹកដោះគោ​ឬ​តែ​ឬ​ស​ឈើ​ជំនួស​វិញ​ទៅ​។
៦,​ មិន​ត្រូវ​បណ្តោយ​ធ្វើ​ទៅ​តាម​ចិត្ត​ចង់​ច្រើន​ហួសហេតុ​ពេក​ទេ
ការ​ទទួលទាន​អាហារ​ ឬ​ស្រា​ច្រើន​ពេក​ជា​ពិសេស​នៅ​ពេល​យប់​ អាច​រំខាន​ដល់​ដំណេក​របស់​អ្នក​បាន​។​ ជាតិ​ស្រា​ប្រហែលជា​ជួយ​អោយ​អ្នក​ងងុយដេក​ភ្លាមៗ​ ប៉ុន្តែ​វា​នឹង​រំខាន​អ្នក​មិន​អោយ​ដេក​លក់​នៅ​ពេល​យប់​។
៧,​ មិន​ត្រូវ​ជក់បារី
វា​គឺជា​ទម្លាប​ដ៏​អាក្រក់​មួយ​សម្រាប់​ការ​ដេក​។​ អ្នក​ជក់បារី​ប្រើ​ពេលវេលា​យូរ​ជាង​សម្រាប់​ការ​ងងុយដេក​ ពួក​គេ​អាច​ភ្ញាក់ពីដេក​ច្រើន​ដង​ ហើយ​តែងតែ​មានការ​រំខាន​ដល់​ការ​ដេក​ជា​ញឹ​ង​ញាប់​។
៨,​ ព្យាយាម​បន្ធូរ​អារម្មណ៍​មុន​ពេល​ចូល​ដេក
ចូរ​ងូតទឹក​ក្តៅ​ឧ​ណ្ឌៗ​ ស្តាប់​តន្ត្រី​លឺ​តិចៗ​ ដើម្បី​បន្ធូរ​អារម្មណ៍​នៅ​ក្នុង​ចិត្ត​ និង​រា​ង្គ​កាយ​។​ គ្រូពេទ្យ​ប្រហែលជា​អាច​ណែ​នាម​អោយ​អ្នក​ប្រើ​ CD​ ដើម្បី​បន្ធូរ​អារម្មណ៍​បាន​។

៩,​ សរសេរ​ចេញ​អោយ​អស់​អំពី​ការ​ព្រួយបារម្ភ​របស់​អ្នក
ចូរ​ដោះស្រាយ​នូវ​ការ​ព្រួយបារម្ភ​ ឬ​បន្ទុក​ការងារ​ដ៏​ធ្ងន់ធ្ងរ​តាម​រយៈ​បង្កើត​ជាតា​រាង​ជា​ច្រើន​ដើម្បី​ ផ្តើម​ពិនិត្យ​លើ​វា​សារ​ជា​ថ្មី​នៅ​ថ្ងៃស្អែក​។​ ប្រសិនបើ​អ្នកមាន​និន្នាការ​ដេក​នៅ​លើ​គ្រែ​សម្រាប់​គិត​អំពី​រឿង​ដែល​ ត្រូវធ្វើ​នៅ​ថ្ងៃស្អែក​ ចូរ​កំណត់​ពេលវេលា​អោយ​ហើយ​មុន​ពេល​ចូល​ដេក​ដើម្បី​រំលឹក​សារ​ជា​ថ្មី​ និង​បង្កើត​ជា​គម្រោង​នៅ​ថ្ងៃ​បន្ទាប់​។​ គោលបំណង​គឺថា​ ចូរ​ចៀសវាង​ធ្វើ​អ្វីៗ​ទាំងអស់​នៅ​ពេល​អ្នក​ចូល​ដេក​ និង​កំពុង​តែ​ដេក​។
១០,​ មិន​ត្រូវ​ព្រួយបារម្ភ​ក្នុង​ពេលដេក​
ប្រសិនបើ ​អ្នក​មិន​អាច​ដេក​លក់​បាន​ទេ​ ចូរ​មិន​ត្រូវ​ដេក​ទាំង​ខ្លួនឯង​នៅ​ចិត្ត​មិន​ស្ងប់​ឡើយ​។​ ចូរ​ក្រោក​ឡើង​ ហើយ​ធ្វើ​អ្វីមួយ​ដែល​អ្នក​អាច​បន្ធូរ​នូ​ភាព​តានតឹង​បាន​រហូត​ដល់​អ្នកមាន​ អារម្មណ៍​ថា​ងងុយ​ ដេក​ម្តងទៀត​ ចាំ​វិល​មក​ដេក​វិញ​។ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)

លុយ​ ការងារ​ និង​ សុខភាព​

អ្នក​អាច​រក​លុយ​បាន​ច្រើន​ អ្នក​អាច​សប្បាយ​នឹង​ការងារ​ អ្នក​អាច​គេង​លក់​ស្រួល​បាន​ដោយ​ គ្មាន​ការ​រំខាន​។​មាន​មនុស្ស​ជា​ច្រើន​ដែល​មាន​ចំនុច​ណាមួយ​ក្នុង​ចំណុច​ ខាងក្រោម​នេះ​  ឬ​ក៏​ផ្សេង​ពី​នេះ​ អ្នកខ្លះ​មាន​ចំណុច​ទាំង​អស់នេះ​
-​    ​ការ​រក​លុយ​បាន​ដោយ​ប្រកាន់​នូវ​ភាព​ឃោរឃៅ​ ការ​បោកប្រាស​ គ្មាន​សីលធម៌​  និង​ លោភលន់​
-​    ​ដើម្បី​បាន​លុយ​តិចតួច​គេ​ត្រូវ​តែ​ក្បត់​អារម្មណ៍​ និង​ក្បត់​គោលការណ៍​ខ្លួនឯង​
-​    ​ការ​ក្លាយជា​អ្នកមាន​មាន​ន័យ​ថា​នៅ​ទី​បញ្ចប់​នឹង​មាន​ជំងឺ​បេះដូង​ គេង​មិន​លក់​  និង​ជំងឺស្ត្រេស​ផ្សេងៗ​ទៀត​។​
- ​    ​ដើម្បី​ក្លាយជា​អ្នកមាន​ត្រូវ​តែ​ក្លាយជា​មនុស្ស​ម្នាក់​ដែល​ល្អ​តែ​សំបក​ ក្រៅ​តែ​ខាងក្នុង​អាក្រក់​   ជា​មនុស្ស​ម្នាក់​ដែល​បោះបង់​គ្រួសារ​  គ្មាន​សីលធម៌​ សុភមង្គល​  និង​អ្វីៗ​ទាំងអស់​ត្រូវ​បំផ្លាញ​ដោយសារ​តែ​លុយ​។​
វា​អាច​នឹង​ដូច្នេះ​។​ បើសិនជា​វា​ដូច្នោះ​ នោះ​អ្នករក​លុយ​ដោយ​ដើរ​ផ្លូវខុស​។​ អ្នកដឹង​ទេ​លុយ​អាច​រកបាន​ដោយ​សេរី​និង​មិន​ចំពោះ​នរណា​ម្នាក់​ទេ​មិន​ ចាំបាច់​ប្រឹងប្រែង​ខ្លាំង​ពេក​ឬ​ក៏​ផ្លាស់​ប្ដូរ​ខ្លួនឯង​ខ្លាំង​ពេក​នោះ​ ដែរ​។​ អ្នក​អាច​រក​លុយ​ អ្នក​អាច​សប្បាយ​នឹង​ការងារ​ អ្នក​អាច​គេង​លក់​ស្រួល​ នៅ​ពេល​យប់​ដោយ​គ្មាន​នរណា​ម្នាក់​មក​រំខាន​ គឺ​គ្រាន់តែ​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ថា​អ្វី​ដែល​នឹង​ត្រូវធ្វើ​ មិន​ថា​ជា​អ្វី​ទេ​ បន្ទាប់​មក​ត្រូវ​តាម​ឲ្យ​ជាប់​។​ ត្រូវ​ចាំ​ថា​ប្រសិនបើ​អ្នក​មិន​បាន​គេង​ឬ​ក៏​មាន​អ្វីមួយ​ មក​បញ្ឈប់​អ្នក​មិន​ឲ្យ​សប្បាយចិត្ត​ជាមួយនឹង​ការងារ​ បន្ទាប់​មក​អ្នក​ចាំបាច់​ត្រូវ​និយាយ​ជាមួយ​ ខ្លួនឯង​ ឲ្យ​បាន​ម៉ត់ចត់​។​
ចំពោះ​ខ្ញុំ​ត្រូវការ​ភាព​ញញឹម​ដែល​ចេញពី​ចិត្ត​ទោះបីជា​ខ្ញុំ​ត្រូវ​បាត់​ បង់លុយ​តិចតួច​ក្ដី​។​ ខ្ញុំ​ចង់​គេង​លក់​នៅ​ពេល​យប់​ សប្បាយ​រីករាយ​ជាមួយនឹង​ការងារ​ ហើយ​ខ្ញុំ​អាច​រក​លុយ​ បាន​ដោយ​ស្រួល​។​ប៉ុន្តែ​ខ្ញុំ​មិន​បណ្ដោយ​ឲ្យ​សីលធម៌​ខ្ញុំ​ធ្លាក់​ចុះ​នោះ ​ទេ​។​ ខ្ញុំ​នឹង​មិន​ព្រួយ​បារ​ម្ម​ណ៍​ពី​ការងារ​ឬ​លុយ​នៅ​ពេល​ដែល​ខ្ញុំ​ចូល​គេង​ ខ្ញុំ​មិន​ឲ្យ​លុយ​មក​បញ្ឈប់​ភាព​សប្បាយ​រីករាយ​នោះ​ទេ​ឬ​ខ្ញុំ​ត្រូវ​តែ​ សប្បាយ​។​ខ្ញុំ​ហ៊ាន​ស្បត់​វា​ពិតជា​អាច​ទៅ​រួច​សូម​ជឿ​ខ្ញុំ​ទៅ​។​ខ្ញុំ​ បាន​ស្គាល់​និង​សង្កេត​មើល​អ្នកមានៗ​ជា​ច្រើន​សម​ល្មម​ដែល​ខ្ញុំ​អាច​ដឹង​ពី ​ការ​ពិត​ទាំងនេះ​–​ដើម្បី​រក​លុយ​និង​ចិញ្ចឹមជីវិត​ ដើម្បី​មាន​សីលធម៌​និង​ក្លាយជា​អ្នកមាន​ ដើម្បី​រក​លុយ​ បាន​ច្រើន​និង​ក្លាយជា​មនុស្ស​ល្អ​ម្នាក់​យ៉ាង​ពិតប្រាកដ​។​វា​អាច​ទៅ​រួច​ គ្រាន់តែ​ពេល​ខ្លះ​វា​ហាក់ដូចជា​មិន​អាច​ទៅ​រួច​ក៏​ពិតមែន​។​គ្រប់​ផ្នែក​ ទាំង​អស់ចង់​បង្ហាញ​ថា​អាថ៌​កំបាំង​លុយ​មិនសូវ​ល្អ​ឬ​សំខាន់​នោះ​ទេ​។​ (ដកស្រង់ចេញពីគេហ័ទំព័រសុខភាពhttp://health.com.kh)