១. ដោយចំហុយបន្លែជំនួសឱ្យស្ងោរ
ការស្ងោរបន្លែវានិងធ្វើឱ្យសារជាតិអង់ស៊ីដេន នៅក្នុងបន្លែបាត់បង់ស្ទើរតែ៨០ភាគរយ ក៏ប៉ុន្តែការចំហុយវាបាត់បង់ត្រឹមតែពី២០-៣០ភាគរយតែប៉ុណ្ណោះ ហើយថែមទាំងក្សាបានវីតាមីនសេទុកទៀតផង។
២. វីតាមីនរួម
កាត់បន្ថយកំរឹតតប់ប្រមល់នឹងអាការៈកើតជំងឺគ្រុនផ្ដាសាយបានដោយការទទួលទានវីតាមីនរួមប្រភេទប៊ីអូទីកដែលអាចទិញបាននៅឱសថស្ថានទូទៅ។
៣. ទទួលដំណេកឱ្យបានគ្រាប់គ្រាន់
មនុស្សដែលទទួលទានដំណេកបានគ្រប់គ្រាន់ឬប្រមាណពី៧ទៅ៨ម៉ោងក្នុងមួយថ្ងៃនិងមានប្រព័ន្ធការពារល្អហើយរីងមាំជាមនុស្សដែលអត់ងងុយឬគេងមិនសូវលក់។
៤. សំអាតតុបំពេញការងារ
មេរោគភាគច្រើន ច្រើននៅលើតុការងារ ម៉ៅកុំព្យូទ័រ និងលើទូរស័ព្ទដៃរបស់លោកអ្នក ដូច្នេះតួរតែសំអាតតុ និងកុំព្យូរទ័រដោយទឹកថ្នាំសំអាតបែបអង់ទីប៊ីយូទីក និងគួរមានទឹកថ្នាំលាងដៃភ្ជាប់ទុកនៅក្នុងតុទៀតផង។
៥. ពន្លឺថ្ងៃបង្កើតប្រព័ន្ធការពារ
ទោះបីថាប្រព័ន្ធការពារស្រុកយើងមានកំដៅថ្ងៃខ្លាំងស្រាប់ទៅហើយក្ដីក៏ប៉ុន្តែប្រសិនបើយើងមិនត្រូវកំដៅសោះនោះ ក៏មានផលអាក្រក់បានដូចគ្នា គឺបង្កើតអាការៈស្រងូតស្រងាត់ ងងុយដេក បាត់បង់ថាមពលការងារក្នុងការសិក្សា។ ចំណែកឯការទទួលទានដំណេកនិងទទួលទានអាហារកើនច្រើនខុសប្រក្រតីអារម្មណ៍សិចចុះខ្សោយនិងមានស្មារតីខ្លី។ ដូច្នេះកុំភ្លេចនាំខ្លួនឯងទៅស្រូបយកខ្យល់អាកាលបរិសុទ្ធនិងកំដៅថ្ងៃផងដែរ។
៦. បន្ធូរអារម្មណ៍ដោយការបណ្ដែតខ្លួននៅក្នុងទឹក
ការបណ្ដែតខ្លួននៅក្នុងទឹកដោយចលនាដេកអណ្ដែតផ្ងារពោះឡើងលើដោយឱ្យទឹកជាអ្នកទ្រទំងន់រាងកាយរបស់យើងនោះ គឺការបន្ធូរបន្ថយបានទាំងសាច់ដុំនិងធ្វើឱ្យកើតមានភាពស្រស់ស្រាយទៀតផង។
៧. ធ្វើចិត្ត
ការធ្វើចិត្តខ្លួនឯងឬការរអ៊ូរទាំជាញឹកញាប់ថា រាងកាយយើងរឹងមាំប្រព័ន្ធការពារយើងមាំទាំរហូតដល់ចិត្តនាក់ជឿជាក់និងមានទំនុកចិត្តវាជួយឱ្យចិត្តរបស់នាក់បានរឹងមាំ និងមិនទន់ខ្សោយនៅពេលមានរោគគានៅពេលមកយាយី។
៨. ដើរកំសាន្តក្នុងហាងដើម្បីឱ្យរឹងប៉ឹង
ការធ្វើដំណើរកំសាន្ដមួយម្ដងកាលទោះជិតក្ដីឆ្ងាយក្ដី បើបានលីរបស់ទៅជាមួយក្នុងពេលជាមួយគ្នានោះ អាចចាត់ទុកបានថាជាការហាត់ប្រាណនិងបង្កើនអត្រាដកដង្ហើមដ៏ល្អមួយបាន។ ជាពិសេសប្រសិនបើធ្វើដំណើរ៤៥នាទី៥ដងក្នុងមួយសប្ដាហ៍ឬយ៉ាងហោចណាស់ឱ្យដើរបានពាក់កណ្ដាលម៉ោងក្នុងសំរាកថ្ងៃត្រង់។
៩. រក្សាទុកច្រាសដុសធ្មេញឱ្យបានល្អ
អ្នកគូររក្សាទុកច្រាសនៅក្នុងកែវដែលឃ្លាតពីមនុស្សក្នុងគ្រួសារនិងមានខ្យល់អាកាសៈចេញចូលបានល្អព្រោះមេរោគវាអាចលោតចេញពីច្រាសមួយកាន់ច្រាសមួយទៀតបាន។
១០.ឈប់ជក់បារី
បារីគឺមេនាំហេតុដ៏ចំបងនៃមេរោគសព្វសារពើទាំងរោគមហារីកសួតមហារីកបំពង់ខ្យល់ ព្រមទាំងការបន្ថយប្រព័ន្ធការពាររាងកាយរបស់ខ្លួនឯងទៀតផង។ ក្នុងនោះប្រសិនបើកើតរោគផ្ដាសាយគឺកើតញឹកញាប់បំផុតជាងអ្នកដទៃក្អក ឈឺករ៉ាំរៃ និងបាត់បង់បុគ្គលិកភាពព្រោះមានក្លិនមាត់មិនល្អ៕
Make snow
Thursday, September 5, 2013
ការទទួលទានស្រាល្មមអាចកាត់បន្ថយអត្រាកើតជំងឺរលាកសន្លាក់ឆ្អឹង
យោងតាមការសិក្សាថ្មីមួយបានឱ្យដឹងថា ការទទួលទានស្រាល្មមកាត់បន្ថយអាត្រាជំងឺសន្លាក់ឆ្អឹងនិងការវិរត្តន៍របស់ជំងឺនេះ។
ក្រុមអ្នកស្រាវជ្រាវស្វីសបានតាមដានមនុស្សពេញវ័យ២៩០០នាក់ ដែលមានជំងឺ រលាកសន្លាក់ឆ្អឹងនិងការវិវត្តន៍របស់ជំងឺរលាកសន្លាក់ឆ្អឹង ហើយបានរកឃើញថា អ្នកទទួលទានស្រាតិចតួច បើប្រៀបធៀបជាមួយជាមួយអ្នកដែលមិនទទួលទានស្រាសោះ។
ប៉ុន្តែចំពោះអ្នកដែលទទួលទានស្រាច្រើនពេកមានការវិវត្តន៍ជំងឺឆ្អឹងខ្លាំងទៅវិញ។
លទ្ធផលដែលបានរាយការណ៍នៅក្នុងទិនានុប្បវត្តិឈ្មោះArthritis and Rheumatism គឺផ្អែកទៅលើភស្ដុតាងដែលបានមកពីការឆ្លុះកាំរស្មីអិច(X-ray) អំពីការខូចសន្លាក់ឆ្អឹងរបស់អ្នកជំងឺនិងការវិវត្តន៍របស់វារយៈពេលជាមធ្យម៤ឆ្នាំ។
ការសិក្សានេះដែលបានធ្វើឱ្យសកលវិទ្យាល័យUniversity Hospital of Geneva ធ្វើឡើងដំណាកគ្នានឹងការស្រាវជ្រាវលើសត្វពាហនៈកាលពីលើកមុន ដែលលើកឡើងថា ស្រាអាចជួយទប់ស្កាត់ជំងឺរលាកសន្លាក់ដោយកាត់បន្ថការហើមរលាក។
វេជ្ជបណ្ឌិត ហ្វីន បាននិយាយថាចាំបាច់ត្រូវធ្វើការសិក្សាបន្ថែមទៀតដើម្បីបញ្ជាក់ថាតើការទទួលទានស្រាល្មមដោយខ្លួនឯងអាចកាត់បន្ថយការវិវត្តន៍របស់ជំងឺសន្លាក់ឆ្អឹងមែនឬយ៉ាងណា។
ការសិក្សានេះក៏បានរកឃើញផងដែរថា ទំនាក់ទំនងរវាងការទទួលទានស្រានិងការវិវត្តន៍របស់ជំងឺសន្លាក់ឆ្អឹងនៅក្នុងចំណោមបុរស គឺច្បាប់ជាងស្រី្ដ។
វេជ្ជបណ្ឌិត ហ្វីន បាននិយាយថា គេមិនរំពឹងថា មានភាពខុសគ្នាដោយសារភេទនោះទេ ប៉ុន្តែលទ្ធភាពមួយនៅពីក្រោយវាអាចជាភាពខុសគ្នាទូទៅនូវបរិមាណស្រារវាងបុរសនិងស្រ្ដី។
បុរសប្រហែល២៧ភាគរយ នៅក្នុងការសិក្សានេះបាននិយាយថាពួកគេទទួលទានស្រាមួយកែវក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងស្រីមានតែ១៤ភាគរយប៉ុណ្ណោះ។
ការរកឃើញនេះ ក៏ស្នើឱ្យអ្នកដែលមានជំងឺរលាកសន្លាក់ឆ្អឹង ដែលទទួលទានស្រាល្មមនោះ មិនគួរត្រូវបានលើកទឹកចិត្តឱ្យឈប់ទេ៕

ការអង្គុយស្ងៀមមួយកន្លែងអាចធ្វើឱ្យកើតជំងឺលើសឈាមទឹកនោមផ្អែមនិងប្រព័ន្ធរំលាយអាហារស្ពឹកស្រពន់
អ្នកប្រហែលជាចេញទៅរកកន្លែងហាត់ប្រាណទៅរកកន្លែងហាត់ប្រាណនៅពេលអាហារថ្ងៃត្រង់ ឬក៏ទៅរត់ហាត់ប្រាណនៅពេលអ្នកទៅដល់ផ្ទះ។ ប៉ុន្តែកិច្ចប្រឹងប្រែងបែបនេះនឹងមានប្រសិទ្ធភាពតិចតួចប្រសិនបើអ្នកចំណាយពេលវេលានៅសល់របស់អ្នកធ្វើអ្វីដែលអ្នកប្រហែលជាធ្វើនៅពេលឥឡូវនេះ គឺការអង្គុយស្ងៀមមួយកន្លែងនោះ។
នៅក្នុងការសិក្សាថ្មីៗជាច្រើនទៅលើប្រធានបទនេះ ក្រុមអ្នកឯកទេសព្រមានថា យើងគួរដឹងអំពីកៅអីអាចបង្កើតអត្រាកើតជំងឺលើសឈាម ប្រព័ន្ធរំលាយអាហារស្ពឹកស្រពន់និងឡើងទំម្ងន់។
ដោយជាមធ្យមមនុស្សម្នាក់អង្គុយជិត៩ម៉ោងក្នុងមួយថ្ងៃនៅក្នុងការិយាល័យនៅផ្ទះឬនៅក្នុងរថយន្ដ បើទោះបីជាមានការហាត់ប្រាណរាល់ថ្ងៃក៏ដោយក៏មិនទំនងជាទប់ស្កាត់អត្រាគ្រោះថ្នាក់ដោយសារតែការអង្គុយយូនៅកន្លែងនេះដែរ។
យោងតាមក្រុមអ្នកវិទ្យាសាស្ត្រស៊ុយអែតដែលត្រូវបានដកស្រង់សម្ដីនៅក្នុងទិនានុប្បវត្តិអង់គ្លេសឈ្មោះ Spors Medicine នាពេលថ្មីៗនេះបានបានឱ្យដឹងថា ការអង្គុយរយៈពេលយូរគួរ មានការព្រមានអំពីសុខភាពជាសាធារណៈ។
ខណៈដែលការប្រឈរពាក់ព័ន្ធនិងសាច់ដុំនៅត្រង់ខ្នងស្មា និងជើងនោះការអង្គុយស្ងៀមមួយកន្លែងមិនបានផ្ដល់បានផ្ដល់ជាសកម្មភាពវិជ្ជមានដល់រាងកាយទេហើយផ្ទុយទៅវិញបង្ខំឱ្យរាងកាយស្ថិតនៅក្នុងលក្ខណៈអសកម្ម៕

បញ្ចេញខាងក្រៅក៏មានឱកាសមានគភ៌ដែរ
បើនរណាម្នាក់គិតថា
ការរួមភេទហើយជិតឈានដល់ចំណុចកំពូលភាគីបុរសមានការដកបញ្ចេញមកខាងក្រៅ
អាចទប់ស្កាត់មិនឱ្យស្រ្ដីមានគភ៌បាននោះ
ជាការយល់ខុសទាំងស្រុងហើយ។
ឆ្លងតាមការស្រោវជ្រាវបង្ហាញ
ថាការរួមភេទមួយបែបនេះ
អត្រាមានគភ៌ក៏មានច្រើនផងដែរ។
ក្រុមអ្នកស្រាវជ្រាវបញ្ជាក់ថាការដែលបុរសបញ្ចេញខាងក្រៅ
ហើយស្រ្ដីមានគភ៌
ព្រោះខណៈពេលដែលស៊កបញ្ចូលមានទឹករំអិលលេចជ្រាបចេញមកមុន
ក្នុងនោះដោយមានទឹកកាមនៅលាយឡំជាមួយផង។
បើករណីមានទឹកកាមមានត្រឹមតែមួយអាចធ្វើការហែលឆ្លងកាត់ទៅលាយផ្សំជាមួយស៊ុតរបស់ស្រ្ដី
នោះឱកាសមានគភ៌នឹងកើតមានពិតប្រាកដ។
ក្រៅពីនេះ
បុរសជាច្រើនតែងយល់ច្រឡំថាខ្លួនឯងដកទាន់
ប៉ុន្ដែអារម្មណកំពុងត្រូវការ
ធ្វើឱ្យលេចចេញទឹកកាមមកមុនយើងមិនដឹងខ្លួន
ដូច្នេះឱកាសមានគភ៌ខ្ពស់ណាស់។
ទោះបីជាយ៉ាងណា
ការប្រើវិធីបញ្ចេញទឹកកាមមកផ្នែកខាងក្រៅរបស់បុរសក្នុងពេលរួមភេទ
ក៏ជាវិធីមួយការពារស្រ្ដីមិនឱ្យស្រ្ដីមានគភ៌យ៉ាងមានប្រសិទ្ធភាពចំពោះក្រុមមនុស្សខ្លះផងដែរ។
ប៉ុន្តែសម្រាប់ការការពារកាមរោគ
វិធីនេះមិនអាចធ្វើបានសោះឡើយ
ដោយសារថា
ក្នុងទឹករំអិលដែលបញ្ចេញក្នុងពេលរួមភេទអាចមានមេរោគ
ឬវីរុស HIV មកលាយឡំបានគ្រប់ពេល។
លាងដៃយ៉ាងដូចចម្ដេចឱ្យបានស្អាតបំផុត
ក្នុងខណៈពេលនេះ មានរោគថ្មីៗកើតឡើងជាបន្តបន្ទាប់ ធ្វើឱ្យយើងត្រូវប្រយ័ត្នក្នុងរឿងការធ្វើសម្អាតទាំងអាហារដែលទទួលទាន-ដៃដែលប៉ះកាន់អាហារដើម្បីការពារឆ្លងមេរោគ។
នេះជាការបង្ហាញលាងដៃដោយសាប៊ូ៦ដំណាក់កាល ដោយប្រើពេលយ៉ាងតិច៤០ទៅ៦០វិនាទី មុនទទួលទានអាហារត្រៀមចម្អិនអាហារក្រោយបន្ទោបង់ចាប់កាន់វត្ថុកខ្វក់ និងចាប់កាន់ចិញ្ជឹម ពិសេសសត្វស្លាប។
៦វិធីនៃការលាងដៃឱ្យស្អាតទាំងនេះមានដូចជាៈ
ដំណាក់កាលទី១៖ ដុសសាប៊ូសបាតដៃនិងច្រវែបម្រាមដៃផ្នែកបាតដៃទៅមកៗឱ្យបាន៥ដង ហើយពិសេសដុតសម្អិតសម្អាងត្រង់ចន្លោះម្រាមនីមួយៗ
ដំណាក់កាលទី២៖ ដុសសាប៊ូខ្នងដៃ និងច្រវែបម្រាមខ្នងដៃទាំង៥ ដោយដុសឱ្យជ្រះល្អតាមចន្លោះម្រាមនីមួយៗ។
ដំណាក់កាលទី៣៖ ដុសសាប៊ូម្រាមនិងគន្លាក់ម្រាមផ្នែកខ្នងដៃម្ខាងៗឱ្យបាន៥ដង។
ដំណាក់កាលទី៤៖ ដុសសាប៊ូម្រាមមេដៃម្ខាងៗឱ្យបាន៥ដង។
ដំណាក់កាលទី៥៖ ដុសសាប៊ូចុងម្រាម និងក្រចកដោយដុសដេញទៅបាតដៃម្ខាងៗដុសទៅមកៗឱ្យបាន៥ដង។
ដំណាក់កាលទី៦៖ ដុសសាប៊ូជុំវិញដៃឱ្យបានស្អាត ល្អ ដោយម្ខាងៗឱ្យបាន៥ដង៕

បន្លែ៦មុខជួយការពារក្រពះរបស់អ្នក
ក្រពះរបស់អ្នកអាចត្រូវគំរាមកំហែងដោយកត្ដាជាច្រើន ដូចជារបៀបរស់នៅមិនត្រូវ ហួសកម្លាំង គេងមិនលក់... អ្នកមានដឹងធ្វើយ៉ាងណាដើម្បីការពារក្រពះរបស់អ្នកឱ្យបានល្អប្រសើរដែរឫទេ?
មនុស្សមួយចំនួនចង់កែប្រែឱ្យប្រសើសមត្ថកិច្ចក្រពះដោយវិធីប្រើថ្នាំ។ តែការពិតពពួកបន្លែខាងក្រោមនេះអាចការពារក្រពះរបស់អ្នកយ៉ាងប្រសិទ្ធភាព។
ការ៉ុត ការ៉ុតសម្បូរ Carotene ។ Carotene អាចត្រូវបានបំប្លែងទៅជា វីតាមីនA ក្នុងសរីរាង្គមនុស្ស។ អ្នកអាចទទួលទានការ៉ុតដើម្បីជំនួយដល់ផាលនិងថ្លើម បង្កើនសម្ថតកិច្ចផ្លូវពោះវៀននិងក្រពះ ការពារភ្នែក និងបង្កើនអង្គបដិបក្ខចំពោះជំងឺផ្សេងៗ។
ស្ពៃក្ដោប ស្ពៃក្ដោបផ្ទុកយ៉ាងច្រើននូវវីតាមីនU។ វីតាមីន K1 និង U អាចប្រឆាំងការរលាកក្រពះការពារស្រោមរំអិល និងធ្វើឱ្យថយចុះគ្រោះថ្នាក់កើតជំងឺក្រពះ ។ អ្នកជំងឺរលាយក្រពះ និងពោះវៀនអាចបន្ថយជំងឺដោយវិធីទទួលទានទឹកស្ពៃក្ដោប។ គេក៏អាចបន្ថែមទឹកឃ្មុំ និងទឹកផ្លែឈើដើម្បីជួយឱ្យស្នាមរលាកឆាប់សះ។
បន្លែពួយឡេង ពួយឡេងសម្បូរសែលុយឡូស។ ការស្រូបយកសែលុយឡូសគ្រប់គ្រាន់អាចជំរុញជាតិរំអិលក្រពះ និងជួយដល់ការបន្ទាបង់បានស្រួល ។ ប្រសិនអ្នកទទួលទានពួយឡេងជាប្រចាំ នោះថ្លើមពោះវៀន និងក្រពះរបស់អ្នកអាចត្រូវបានការពារល្អ។ ក្រៅពីនេះ ទទួលទានពុយឡេងអាចជំរុញការបញ្ចេញចោលរបស់ក្រពេញលំពែង និងកែប្រែឱ្យប្រសើរប្រព័ន្ធរំលាយអាហារ។
ដំឡូងបារាំង ដំឡូងបារាំងសម្បូរជាតិម្សៅ។ ក្រោយពេលទទួលទានចូលក្នុងសរីរាង្គវាអាចត្រូវបានបំប្លែងយ៉ាងឆាប់ទៅជាគ្លុយកូស។ វាអាចការពារក្រពះរបស់អ្នកនិងជំរុញជាតិរំអិលក្រពះ និងពោះវៀន។
ដំឡូងជ្វា ដំឡូងជ្វាផ្ទុកយ៉ាងច្រើននូវ ប្រូតេអ៊ីន, ស្ករ, វីតាមីន, ជាតិខ្លាញ់, កាល់ស្យូម, អំបិល, ដែក … ។ ទទួលទានដំឡូងជ្វាក្នុងបរិមាណសមលម្មអាចជួយអ្នកចិញ្ចិមថែទាំផាល, ក្រពះ, តម្រងនោម និងស្បែក។
ល្ពៅ ល្ពៅជ្វាPectin។ Pectin មានប្រសិទ្ធអាចស្រូបយកពពួកបាក់តេរីនិងសារជាតិពុល ដូចជាលោហធាតុធ្ងន់ដើម្បីសម្អាតសរីរាង្គអ្នក។ ទន្ទឹមនោះPectin អាចការពារក្រពះរបស់អ្នក និងបន្ថយការរលាកក្រពះ៕

Thursday, August 29, 2013
ប្រេងផ្កាឈូករ័ត្នមានអាស៊ីដ ខ្លាញ់ល្អចំពោះសុខភាព
អាស៊ីដខ្លាញ់ចាត់ទុកថា ជាសារជាតិអាហារដែលចាំបាច់មួយប្រភេទដែល រាងកាយត្រូវការ ដែលប្រភេទខ្លះមានដូចជា អូមេហ្គា៣ និងអូមេហ្គា៦ រាងកាយមិនអាចបង្កើតឡើងបាន។ ដូច្នេះចាំបាច់គួរស្វែងរកទទួលទាន ក៏ប៉ុន្តែមនុស្សភាគច្រើនយល់ថា ការទទួលទានអាហារមានជាតិខ្លាញ់ និងជះផលអាក្រក់ដល់រាងកាយ។
ការពិតខ្លាញ់ទាំងប្រភេទល្អនិងប្រភេទអាក្រក់ដែលគួរជ្រើសរើសទទួលទាន ហើយថែមទាំងត្រូវមានបរិមាណសមល្មមទៅតាមតំរូវការនៃរាងកាយ។
បច្ចុប្បន្នគេបានរកឃើញជំរើសថ្មីនៃការទទួលទានខ្លាញ់ប្រភេទថ្មីដែលកើតចេញពីការផ្សែផ្សំរវាងប្រេងកាណូឡាជាមួយនិងប្រេងផ្កាឈូករ័ត្ន ដោយប្រេងប្រភេទទាំងពីនេះត្រូវបានគេទទួលស្គាល់ពីក្រុមអ្នកស្រឡាញ់សុខភាពថា ជាប្រភេទប្រេងមានគុណសម្បតិ្តល្អចំពោះសុខភាព។
ចំណែកវិធីផ្សែផ្សំគឺគេប្រើប្រេងកាណូឡា៤ភាគជាមួយនឹងប្រេងផ្កាឈូករ័ត្ន១ភាគ។ តាមការឆ្លងកាត់ស្រាវជ្រាវរូចគេរកឃើញថា មានតុល្យភាពគ្នាជាមួយនឹងតំរូវការរាងកាយ ហើយមានអូមេហ្គា៣និង៦ក្នុងបរិមាណតុល្យទៅតាមតំរូវការរាយកាយ។ ចំណែកមួយនេះនៅមានអាស៊ីដខ្លាញ់មិនរលាយ និងអាស៊ីដខ្លាញ់ត្រាំកំរិតទាបមិនធ្វើឱ្យកំរិតកូឡេស្ដូរ៉ូលប្រភេទមិនល្អ(LDL)កើនឡើងទៀតផង។
ក្រៅពីនេះ Blende Oil ដែលកើតចេញពីការផ្សំនៃប្រេងកាណូឡានិងប្រេងផ្កាឈូករ័ត្នក្នុងចំណែកដូចបានពោលមកខាងលើក៏នៅមានអូមេហ្គា៩ និងវីតាមីនE យ៉ាងខ្ពស់មានកំរិតពុះខ្ពស់រហូតដល់២៣០អង្សា អាចនាំមកចំអិលអាហារបានជាច្រើនប្រភេទ ហើយមិនបង្កគ្រោះថ្នាក់ដល់រាងកាយទៀតផង៕

អាហារ៦យ៉ាងជួយដុតកម្ចោចសារជាតិខ្លាញ់
សំរាប់អ្នកចូលចិត្តទទួលទានច្រើនតែខ្លាចរោគធាត់តាមយាយីរាងកាយនោះពេលនេះមិនចាំបាច់ព្រួយបារម្ភតទៅទៀតឡើយ
ព្រោះក្នុងនោះមានអាហារ៦ប្រភេទដែលជួយដុតកម្លោចខ្លាញ់នៅក្នុង
រាយកាយ បើទទួលទានកាន់តែច្រើនកាន់តែមានប្រយោជន៍។
កាហ្វេ កាហ្វេអ៊ីនវាជួយភ្ញោចអង្គស៊ីមដែលមានតួនាទីដុតកម្លោចសារជាតិខ្លាញ់ ដូច្នេះគួរទទួលទានការហ្វេរាល់ថ្ងៃ ក៏ប៉ុន្តែហាមទទួលទានច្រើន ដោយគ្រាន់តែពេលព្រឹក១កែវ ក្រោយអាហារថ្ងៃត្រង់១កែវក៏គ្រប់គ្រាន់ដែរ។
តែបៃតង គេឃើញមានការអះអាងថា ការទទួលទានតែបៃតងរៀងរាល់ថ្ងៃក្នុងបរិមាណ១ថ្ងៃ៤កៃវវាអាចជួយភ្ញោចការដុតកម្លោចសារជាតិខ្លាញ់បាននិងមានផលល្អដល់សុខភាពទៀតផង។
សារាយនិងតែសារាយ អាហារទាំង២មុខនេះវាមានគុណភាពដូច អាស៊ីតអេសប៉ារ៉ាជីនគឺជួយបណ្ដេញជាតិទឹកនិងវត្ថុស្មោគគ្រោកចេញពីរាងកាយ។ ចំណែកការដុតកម្លោចសារជាតិខ្លាញ់វិញកំពុងស្ថិតនៅជាចំណុចជជែកគ្នានៅឡើយថា វាអាចដុតកម្លោចបានពិតឬអត់។
ស្រាក្រហម ប្រសិនបើទទួលទានក្នុងបរិមាណតិច សារជាតិខ្លះនៅក្នុងស្រាក្រហមអាចជួយរារាំងការស្រូបជាតិខ្លាញ់បាន ក៏ប៉ុន្តែមិនគួរទទួលទានច្រើនពេកនោះទេ ព្រោះស្រាក្រហមក្នុងបរិមាណកន្លះកែវក្នុងអាចផ្ដល់ថាមពលបានរហូតទៅ៧២កាឡូរី។
ទំពាំងបារាំង អាស៊ីតអេសប៉ារ៉ាជីននៅក្នុងទំពាំងបាយជួរវាជួយធ្វើឱ្យស្គមបានក៏ប៉ុន្តែអាស៊ីតនេះវាគ្រាន់តែជួយបណ្ដេញជាតិទឹកចេញតែប៉ុណ្ណោះ ពុំមានចំណែកពាក់ព័ន្ធជាមួយនឹងការដុតកម្លោចសារជាតិនខ្លាញ់ណាមួយនោះទេ។
ម្ទេស នៅក្នុងម្ទេសមានជាតិហឹរក្ដៅដែលគេស្គាល់ឈ្មោះថា ខេបស៊ីស៊ីន សារជាតិនេះជួយបង្កើនកំដៅក្នុងរាងកាយ និងជួយដុតកម្លោចខ្លាញ់។ ហេតុដូច្នេះអ្នកណាក៏ចូលចិត្តទទួលទានហឹរអាចប្រើប្រាស់ម្ទេសម៉ដ្ឋបន្តិចឬទទួលទានផ្លែម្ទេសស្រស់រួមជាមួយអាហារទៅតាមចំណូលចិត្ត៕

សំងំគេងពេលថ្ងៃជួយឱ្យខួរក្បាលវាងវៃល្អ
លោកអ្នកប្រហែលជាមិនធ្លាប់ជ្រាបពីមុនមកទេថា ការសំងំធ្មេចគេងនៅពេលថ្ញៃនោះវាជួយឱ្យខួរក្បាលរបស់មនុស្សយើងអាចគិតដោះស្រាយបញ្ហាបានយ៉ាងល្អប្រសើរបំផុត។ ទិន្នន័យនេះគេទទួលបានពីការពិសោធន៍ដោយសាកលវិទ្យាល័យមួយនៅក្នុងសហរដ្ឋអាមេរិកដែលគេបានរកឃើញថា ការសំងំធ្មេចគេងនៅពេលថ្ងែ(Rapid Eyes Movement) វាអាចជួយឱ្យយើងស្វែងរកដំណោះស្រាយបញ្ហាបានល្អប្រសើរថែមទៀតរហូតដល់៤០ភាគរយឯណោះ។
នៅក្នុងអំឡុងនៃរាងកាយមិនកំរើកជាបណ្ដោះអាសន្ននិងមិនរវើរវល់ជាមួយនឹងវត្ថុដែលបានភ្ញោកណាមួយពីខាងក្រៅនោះក្នុងរយៈពេលប្រមាណ១ម៉ោងក្រោយពេលគេងលក់នឹងកើតមានប្រមាណ៥ដងក្នុង១យប់ក្នុងការងារពិសោធន៍ទៅលើក្រុមអ្នកស្ម័ត្រចិត្តអាចដោះស្រាយបញ្ហានៅក្នុងការរួមគ្នាលេងហ្គេមឆ្លើយនឹងសំណួរទទួលបានលទ្ធផលល្អប្រសើរជាងមុន។ ហេតុផលដោយសារការគេងរបៀប REM នេះវាជួយធ្វើឱ្យខួរក្បាលតភ្ជាប់គ្នាជាមួយនឹងគំនិតក្នុងរូបភាពថ្មីៗធ្វើឱ្យកើតការផ្តួចផ្ដើមល្អៗឡើងមកនោះឯង៕

អាហារដែលគួរតែចៀសវាងនៅពេលដែលឈឺក្បាល
អាការៈឈឺក្បាលអាចមានមូលហេតុច្រើនយ៉ាងប្រសិនបើអ្នកមានអាការៈឈឺក្បាលគួរប្រតិបត្តិខ្លួនឱ្យសមរម្យដើម្បីចៀសវាងអាការៈឈឺក្បាលមានដូចជាព្យាយាមគេងឱ្យបានគ្រប់គ្រាន់ធ្វើអារម្មណ៍ឱ្យល្អ ទទួលទានអាហារឱ្យ ត្រឹមត្រូវដោយវេជ្ជបណ្ឌិតដេវិដប៊ូស ហ៊លពីសាកលវិទ្យាល័យចនហបហ៊ីមបាននាំណែពាក់ព័ន្ធទៅនឹងអាហារដែលគួរទទួលទាននៅពេលមានអាការៈឈឺក្បាលដូចខាងក្រោម៖
- ស្ករសូកូឡា
- ភេសជ្ជៈមានកាហ្វេអ៊ីន ដូចជា កាហ្វេ តែ ទឹកក្រូចប្រភេទខ្លះ
- ទឹកដោះគោជូរ
- ប័ររឹង
- អាហារឆ្លងកាត់កម្មវិធីដូចជា សាច់ក្រក ហតដក សាច់ជ្រូកបន្ទះចៀន អាហារកំប៉ុង របស់ត្រាំផ្អាប់
- សណ្ដែកសំបករឹងផ្សេងៗមានគ្រាប់សណ្តែកអាល់ម៉ន គ្រាប់ស្វាយចន្ធី និងប័រទូទៅ
- ភេសជ្ជៈដែលមានអាល់កុល
- ប៊ីចេង
- ផ្លែឈើប្រភេទខ្លះដូចជាអំបូរក្រូចផ្សេងៗ មានក្រូចឆ្មា ចេក ផ្លែអាវូកាដូ ម្នាស់ សណ្ដែកវែងផ្សេងៗ ។
Monday, August 26, 2013
ទឹកប៉េងបោះប្រឆាំងនឹងជំងឺពុកឆ្អឹង
ពួកអ្នកវិទ្យាសាស្រ្ដឱ្យដឹងថា ផឹកទឹកប៉េងប៉ោះ២កែវក្នុងជួយថ្ងៃជួយឱ្យឆ្អឹងរឹងមាំជាង និងអាចប្រឆាំងតបជំងឺពុកឆ្អឹង...។
សារជាតិមានប្រសិទ្ធភាពដ៏អស្ចារ្យនេះ គឺ Lycopence សម្បូរនៅក្នុងប៉េងប៉ោះ និងផ្លែឈើមួយចំនួនទៀត។ ការស្រាវជ្រាវមុនៗនេះ ក៏បានបង្ហាញថាសារជាតិ Lycopence មានឥទិ្ធពលបន្ថយគ្រោះថា្នក់កើតជំងឺមហារីកក្រពេញប្រូស្តាតនៅបុរស និងជំងឺសរសៃឈាមបេះដូង។
ពួកអ្នកវិទ្យាសាស្រ្ដនៅមហាវិទ្យាល័យតូរ៉ុនតូ បានដំណើរការពីសោធន៍លើស្រ្ដីអស់ដូវ៦០នាក់ មានអាយុពី៥០ដល់៦០ឆ្នាំ ។ ស្រ្ដីទាំងនេះត្រូវបានសំណូមពរមិនទទួលទានអាហារកែច្នៃពីប៉េងប៉ោះក្នុងរយៈពេលមួយខែ។ លទ្ធផលគឺកម្រិត N-telopeptide ក្នុងឈាមកើនខ្ពស់ពេលឆ្អឹងខ្សោយនិងស្រួយ។
បន្ទាប់ពីនោះ ពួកអ្នកវិទ្យាសាស្រ្ដបានសំណូមពរស្រ្ដីខាងលើមួយចំនួនទទួលទានថ្នាំមានផ្ទុក៣៥មិល្លីក្រាម lycopene មួយគ្រាប់ក្នុងមួយថ្ងៃ ប្រហាក់ប្រហែលទឹកប៉េងប៉ោះ២កែវ ហើយស្រ្តីមួយចំនួនទៀតត្រូវបានឱ្យលេបថ្នាំស្រដៀងគ្នា តែពុំមានផ្ទុកសារជាតិlycopene ។ ក្រោយពេលដំណើរការពិសោធន៍ក្នុងរយៈពេល៤ខែ ពួកអ្នកវិទ្យាសាស្រ្ដសង្កេតឃើញថា បរិមាណ N-telopeptide ក្នុងឈាមសុទ្ធតែថយចុះនៅស្រ្ដីផឹកថ្នាំគ្រាប់មានសារជាតិlycopene ឬផឹកទឹកប៉េងប៉ោះ។ ក្នុងពេលនោះឥទិ្ធពលនេះពុំលេចឡើងនៅស្រ្ដីផឹកថ្នាំគ្រាប់គ្មានផ្ទុកសារជាតិ lycopene ៕

ការទទួលទានទឹកឪឡឹកអាចជួយសម្រួលភាពចុករោយសាច់ដុំ
ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការទទួលទានទឹកផ្លែឪឡឹកអាចជួយសម្រួលភាពចុករោយសាច់ដុំបន្ទាប់ពីការធ្វើលំហាត់ប្រាញ។
គេជឿថា អាស៊ីតអាមីនេ ប្រភេទL-citruline ដែលត្រូវបានគេរកឃើញមាននៅក្នុងផ្លែឪឡឹក អាចជួយឱ្យកីឡាការជាសះស្បើយឆាប់ជាងមុន និងអាចជំរុញសមត្ថភាពរបស់ពួកគេផងដែរ។
ទឹកឪឡឹក ធ្លាប់មានប្រជាប្រិយភាពតាំងពីយូរអង្វែងមកហើយជាមួយនឹងអ្នកកីឡា ប៉ុន្តែក្រុមអ្នកវិទ្យាសាស្រ្តឥឡូវនេះបានផ្ដល់ដំបូន្មានឱ្យមានការទទួលទានទឹកឪឡឹកបន្ថែមទៀត។
នៅក្នុងរបាយការណ៍មួយដែលចុះនៅក្នុងទិន្នានុប្បវត្តិកសិកម្ម និងផ្នែកគីមឺអាហារក្រុមអ្នកស្រាវជ្រាវបានធ្វើការបកស្រាយថាធ្លាក់មានការធ្វើការស្រាវជ្រាវពីមុនមកដើម្បីបង្ហាញថា ទឹកឪឡឹកមានប្រភេទសារធាតុអង់ទីអុកស៊ីដង់(Antioxidant) និងមានសមត្ថភាពក្នុងការជួយបង្កើនប្រូតេអ៊ីននៅក្នុងសាច់ដុំ និងលើកកម្ពស់សមត្ថភាពរបស់កីឡាករ។
ទោះបីយ៉ាងណាក៏ដោយ នេះជាលើកដំបូងហើយដែលក្រុមអ្នកវិទ្យាសាស្រ្ដបានធ្វើការសិក្សាទៅលើប្រសិទ្ធភាពនៃទឹកឪឡឹកដែលសម្បូរទៅដោយអាស៊ីតអាមីនេ ប្រភេទL-citruline ។
នៅក្នុងការសិក្សា គេបានរកឃើញថា ទាំងទឹកឪឡឹកធម្មជាតិ និងទឹកឪឡឹកដែលគេមានបានដាក់សារធាតុអាស៊ីតអាមីនេបន្ថែមបានជួយសម្រួលភាពចុករោយសាច់ដុំនៅក្នុងចំណោមក្រុមអ្នកចូលរួមក្នុងការសិក្សា។
សាធាតុអាស៊ីតអាមីនេ ប្រភេទL-citruline មានសារសំខាន់ ដោយសារតែវាអាចជួយសម្រួលលុបបំបាត់អាស៊ីតឡាក់តិចដែលអាចបង្កឱ្យមានភាពចុកនរោយសាច់ដុំ។
ការសិក្សាពីមុនមកក៏បានរកឃើញថាឪឡឹកអ្នកជួយក្នុងការការពារប្រឆាំងនឹងជំងឺបេះដូងដោយទប់ស្កាត់កំណាតនៃសារធាតុកូឡេស្ដេរ៉ុល និងការពារការឡើងទម្ងន់៕

Thursday, August 22, 2013
ផលប្រយោជន៍សុខភាពរបស់គ្រាប់ទំពាំងបាយជូរ
លោក Phil Lampert ជំនាញការអាហារល្បីឈ្មោះនៅអាមេរិក ឱ្យដឹងថា " សមាសធាតុមានប្រយោជន៍របស់គ្រាប់ទំពាំងបាយជួរគឺ Proanhthocyanidin “ ។
បណ្ដាការស្រាវជ្រាវដែលត្រូវបានអនុវត្តតាំងពីទសវត្សរ៍១៩៥០ បានបង្ហាញថា គ្រាប់ទំពាំងបាយជូរ មានប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពហើយដែរគួរឱ្យចាប់អារម្មណ៍បំផុតគឺជាសារជាតិកម្ចាត់រ៉ាឌីកាល់សេរីដ៏សែនខ្លាំង ក៏ដូចជាលទ្ធភាពបញ្ចុះសម្ពាធឈាមខ្ពស់ និងកូឡេស្ដេរ៉ូល។ ក្នុងតួនាទីសារជាតិប្រឆាំងអុកស៊ីកម្ម Proanhthocyanidin ត្រូវបានបញ្ជាក់មានប្រសិទ្ធភាពជាង២០ជាង២០ដងប្រៀបជាមួយវីតាមីនC និង៥០ដងប្រៀបនិងវីតាមីន E “ ។ Proanhthocyanidin ក៏មានប្រយោជន៍ សម្រាប់ប្រព័ន្ធសរសៃឈាមដោយសារវាពង្រឹងគែសរសៃឈាម។
ក្រៅពីនេះតាមការខាងលើ អាស្រ័យដោយលទ្ធភាពប្រឆាំងរលាក Proanhthocyanidin អាចត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺហឺតរលាកសន្លាក់ របួស និងហើមសន្លាក់ទន្ទឹមនោះអាចបន្ថយលក្ខណៈធ្ងន់ធ្ងររបស់ជំងឺអាលែកហ្ស៊ី។
ជំនាញការ Lampert បានធ្វើការទូន្មានថាៈ ចូរទទួលទានទំពាំងបាយជូរមានគ្រាប់ ឬប្រេងគ្រាប់ទំពាំងបាយជួរសុទ្ធ១០០ភាគរយ៕

"ស៊ុត" បានចាត់ទុកជាកំពូលអាហារ
យោងតាមការប្រកាសថ្មីៗនេះលើទស្សនាវដី Nutrition and Food Science បណ្ឌិត Carrie Ruxtion និងសហសេវិក(ជនជាតិអង់គ្លេស) ឱ្យដឹងថា ពួកគេបានរកឃើញថា ស៊ុតជាអាហារមួយក្នុងចំណោមអាហារមានស្រាប់សម្បូរជីវជាតិបំផុត និងសំណូមពរមនុស្សគ្រប់គ្នា គួរទទួលទានតិចបំផុតស៊ុតមួយ គ្រាប់ក្នុងមួយថ្ងៃដើម្បីទទួលបានផលប្រយោជន៍អតិបរមា។ តាមរយៈនោះស៊ុតអាចដើរតួរសំខាន់ក្នុងការរក្សាសុខភាព ក៏ដូចជួយបញ្ចុះទម្ងន់ និងជំនួយដល់ការទទួលទានតម។
Telegraph ឱ្យដឹងថា ក្រុមស្រាវជ្រាវបានវិភាគទិន្នន័យពី៧១គម្រោងប្រកាសមុននោះ និងថ្មីៗនេះអំពីសមាសធាតុជីវជាតិរបស់ស៊ុត និងតួនាទីរបស់វាក្នុងរបបទទួលទាន។ ពួកគេរកឃើញថា ថ្វី
ត្បិតមានបរិមាណកាឡូរីទាប តែស៊ុតសម្បូរទៅដោយប្រូតេអ៊ីននិងសារជាតិបំប៉នសំខាន់ៗដើម្បីរក្សាសុខភាពមូយល្អ ពិសេសគឺ វីតាមីនD វិតាមីន B12 Selen និង Choline ។ ពុំទាន់អស់ទេ ក្នុងពពួកអាហារសម្បូរប្រូតេអ៊ីន ស៊ុតមានច្រើនបំផុតបរិមាណ អាមីណូអាស៊ីតចាំបាច់ ពិសេសគឺចំពោះកុមារ ក្មេងជំទង់ និងយុវរ័យ ព្រោះអត្រាតុល្យភាពពពួកអាមីណូអាស៊ីតទាំងនេះជាប្រការចាំបាច់ដើម្បីសរីរាង្គលូតលាស់ និងស្ថិរភាព។
បរិមាណដ៏ខ្ពស់នៃសារជាតិប្រឆាំងអុកស៊ីតកម្មក្នុងស៊ុត អាចជួយទប់ស្កាត់ភាពទ្រុឌទ្រោមកែវភ្នែកពាក់ព័ន្ធដល់វ័យចំណាស់។
“ ផលប្រយោជន៍សុខភាពរបស់ស៊ុតធំដល់ថ្នាក់អាចចាត់ទុកថាជាកំពូលអាហារ" បណ្ឌិត Ruxton សន្និដ្ឋាន៕

បន្ថយឈឺក្បាលដោយអាហារ និងទឹក
ឈឺក្បាលពុំមែនជាជំងឺត្រូវការសង្គ្រោះបន្ទាន់ភ្លាមៗនោះឡើយ តែវាបង្កការពិបាកទ្រាំសម្រាប់មនុស្សគ្រប់គ្នាពិសេសគឺនៅរដូវក្ដៅស្អុះស្អាប់នេះ។ ក្រៅពីថ្នាំនិងលំហាត់ព្យាបាលឈឺក្បាលអាហារមួយចំនួននិងទឹកផឹកអាចជួយបន្ថយរោគសញ្ញាឈឺក្បាល់បាន។
ទឹក ៖ បរិមាណទឹកចំពោះមនុស្សធំក្នុងរដូវក្ដៅមានប្រមាណពី២-២,៥លីត្រ អាស្រ័យទៅតាមអ្នកធ្វើការធ្ងន់បែកញើស ឫអត់។ ពេលផ្គត់ផ្គង់ទឹកចូល សរីរាងនឹងបញ្ចេញចោលសារជាតិពុលតាមផ្លូវ ទឹកមូត្រ ជួយបន្ថយសីតុណ្ហភាពសេរីរាង្គទ្រាំផ្នែកខួរក្បាលដែលធ្វើឱ្យឈឺក្បាល។ ទឹកល្អមួយចំនួនសម្រាប់យើងពេលឈឺក្បាល។ ទឹកល្អមួយចំនួនសម្រាប់យើងពេលឈឺក្បាលគឺទឹកស្អាត ទឹកក្រូច ទឹកក្រូចឆ្មារ...។
ពពួកផ្លែឈើមានទឹកច្រើន ៖ ផ្លែឈើមួយចំនួនសម្បូរវីតាមីន C និងសារជាតិរ៉ែម៉ាញ៉េស្យូម ជួយបន្ថយលឿនក្នុងការឈឺក្បាល។ អ្នកគួរទទួលទាន ក្រូច ឪឡឹក ក្រូចត្លុង ប៉េងប៉ោះ ឫអាហារមួយចំនួនពីបន្លែដូចជាស្ពៃ។
បំពេញបន្ថែម glycogen ៖ Glycogen ជាប្រភពថាមពលមួយពលក្នុងខួរ ដូច្នេះហើយពេលប្រភពផ្គត់ផ្គង់ថយចុះសភាពឈឺក្បាលនឹងលេចឡើង។ ហេតុនេះ ដើម្បីបង្ការនិងជំនួយព្យាបាលជំងឺ អ្នកត្រូវទទួលទានអាហារសម្បូរ glycogen ដូចជាល្ពៅសម្បូរវិតាមីនB6 និងដែកជួយបង្កើនដំណើរការបំបែកglycogen ទៅជាគ្លុយកូស។ គ្លុយកូសជាថាមពលសំខាន់ផ្ដល់ឱ្យខួរក្បាលជួយរំញោចខ្សែសរសៃប្រសាទរបស់ខួរក្បាល។
Alkaloid ក្នុងផ្លែចេកជួយបន្ថយតានតឹង ៖ ពេលត្រូវឈឺក្បាល អ្នកច្រើនតែមានអារម្មណ៍ស្មារតីនឿយហត់ ធុញទ្រាន់មិនចង់ធ្វើការអ្វី... ។ Alkaloid ក្នុងអ្នកចំពោះស្មារតីផ្លូវចិត្តបង្កើនជំនឿទុកចិត្តលើខ្លួនឯង។ ទន្ទឹមនោះ វីតាមីន B6 និង tryptophan ក្នុងចេកនៅជួយបង្កើតបរិមាណ Serotonin ខ្ពស់ បន្ថយភាពខ្វាយខ្វល់ កំហឹង ជួយបន្ថយការឈឺក្បាលយ៉ាងនល្អ៕

អាហារគួរទទួលទានពេលរលាកបំពង់ក
រលាកបំពង់ក បង្កឡើងដោយមូលហេតុជាច្រើនផ្សេងៗគ្នា។ អាចដោយសារត្រូវឆ្លងវីរុស របកលាត់មហារីក ឬសាមញ្ញនោះគ្រាន់តែជាជំហានសះស្បើយក្រោយការវះកាត់។
ទោះបីដោយសារមូលហេតុណាមួយក៏ដោយនោះ ការរលាកបំពង់ក ក៏ធ្វើឱ្យអ្នកឈឺកពេលលេបរបស់អ្វីមួយនោះ។ ខាងក្រាមនេះជាពាក្យទូន្មានមួយចំនួនអំពីចំណីអាហារដែលជួយឱ្យអ្នកមានអារម្មណ៍ស្រួលលេបនិងកាត់បន្ថយការឈឺបំពង់ក។
អាហារទន់ៗ ៖ ចៀសវាងទទួលទានអាហារ រឹងដូចជាដំឡូងបារាំងចៀន នំបុ័ងសាន់វិចអាំង នំប៊ីសគ្វីត … ។ អាហារគួរទទួលទាបរួចមានដូចជា ហ្រ្វូម៉ា ចេក ត្រសក់ ស្រូវ នូយ សាច់កិនឫទឹកដោះគោ។ គប្បីចងចាំថាបណ្ដាផលិតផលពីទឹកដោះក៏អាចបង្កការរបករលាត់ប្រសិនមិនត្រូវបានច្រោះស្អាតនិងគួរបន្ថយទទួលទានប្រសិនក្អកច្រើន។
ភេសជ្ជៈ ៖ គួរផឹកភេសជ្ជៈនៅសីតុណ្ហភាពត្រជាក់ ចៀសវាងផឹកពេលនៅក្ដៅហើយក៏មិនត្រូវផឹកភេសជ្ជៈមានជាតិអាស៊ីដូចជា ទឹកប៉េងប៉ោះ ក្រូចត្លុង ក្រូចឆ្មារ ក្រូចព្រោះនឹងធ្វើឱ្យផ្សារក។ ផឹកទឹកសម្លសាច់ឬប្រភេទទឹកមានរសប្រៃរបស់អំបិលនឹងជួយបន្ថយការឈឺក។
រៀបចំការទទួទាន ៖ ពេលមិនត្រូវទទួលទានបន្លែឆៅ គឺត្រូវចម្អិនឱ្យឆ្អិនជាមុន ។ ត្រូវចែកពេលទទួលទានទៅជាច្រើនដងក្នុងមួយថ្ងៃនិងទទួលទានបន្ដិចៗ ។ គួរកិនឫកាត់សាច់ស្តើងៗ ។ គួរកិនឫកាត់សាច់ស្ដើងៗពេលចម្អិន និងចម្អិនឱ្យទន់មែនទែនឱ្យត្រជាក់ទើបទទួលទាន៕

វិតាមីនD អមជាមួយកាល់ស្យូមជួយអូសបន្លាយអាយុ
ក្នុងរយៈពេល៣ឆ្នាំ អ្នកផឹកវីតាមីនD អមជាមួយថ្នាំគ្រាប់កាល់ស្យូមមានការប្រឈមការបាត់បងជីវិតតិចជាង៩ភាគរយ ប្រៀបនឹងអ្នកមិនបំពេញបន្ថែមថ្នាំពីរប្រភេទនេះ។
អ្នកស្រាវជ្រាវ Lars Rejinmark នៅមន្ទើរពេទ្យមហាវិទ្យាល័យ Aarhus (ដាណឺម៉ាក) និងសហសេវិកបានពិនិត្យមើលតួលេខអំពីការផឹកវិតាមីនD របស់មនុស្សជាង៧០.០០០នាក់ មានអាយុពី៦០ ទៅ៧០ឆ្នាំ ក្នុងរយៈពេល៣ឆ្នាំ។
ពួកអ្នកស្រាវជ្រាវឱ្យដឹងថាផឹកវិតាមីនD តែមួយមុខ គឺពុំមានឥទ្ធិពលចំពោះអត្រាបាត់បង់ជីវិត។ អត្រាបាត់បង់ជីវិតក្នុងចំណោមក្រុមមនុស្សផឹកវីតាមីននេះក្រោយរយៈពេល១ ឫ២ឆ្នាំ ពុំមានការខុសប្លែកច្រើនគំហើញនេះត្រូវបានប្រកាសបន្ទាប់ពីការស្រាវជ្រាវមួយចំនួនផ្ដល់លទ្ធភាពមិនដូចគ្នាអំពីផលប្រយោជន៍របស់វីតាមីនD ចំពោះសុខភាពរួមមានទាំងឥទិ្ធពលអាចមានចំពោះអាយុ។ តាមបណ្ឌិត Philippe Autier នៅវិទ្យាសា្ថនស្រាវជ្រាវបង្ការជំងឺអន្តរជាតិ ការស្រាវជ្រាវនេះបានបញ្ជាក់មន្ទិលសង្ស័យរបស់ពួកអ្នកវិទ្យាសាស្រ្ដថា វីតាមីនD អាចអូសបន្លាយអាយុ។
ថ្វីត្បិតការស្រាវជ្រាវត្រូវបានអនុវត្តតែចំពោះគ្រាប់ថ្នាំបំពេញបន្ថែមកាល់ស្យូម តែបណ្ឌិត Rejinmark ពុំចាត់ទុកថាមានការខុសប្លែកគ្នាអំពីផលប្រយោជន៍ពេលមនុស្សស្រូបយកជីវជាតិទាំងនេះពីអាហារ។ លោកក៏មានជំនឿថា វិតាមីនD និងកាល់ស្យូមសុទ្ធតែមានឥទិ្ធពលដូចគ្នាទាំងនៅបុរសនិងស្រ្ដីពេលចង់អូសបន្លាយអាយុ វាមានតួនាទីសំខាន់ចំពោះឆ្អឹង។ លោក Rejinmark ទូន្មានគ្រប់គ្នាចាប់ផ្ដើមយកចិត្តទុកដាក់ដល់ការផឹកវា "ពេលអស់រដូវនៅស្រ្ដី និងបុរសនៅអាយុប្រមាណ៥០ឆ្នាំ”។
បណ្ឌិត Autier សង្កត់ធ្ងន់ថាប្រភពវិតាមីនD ធំបំផុតដែលស្បែកអាចបង្កើតដោយធម្មជាតិគឺពេលវាប្រាស្រ័យជាមួយពន្លឺព្រះអាទិត្យ។ អ្នកមានសម្បុរស្បែកពណ៌ក្រមៅពិបាកអាចបង្កើតវីតាមីន D ហេតុនេះត្រូវថ្លឹងថ្លែងដល់ការផឹកគ្រាប់ថ្នាំបំពេញបន្ថែម៕
Monday, August 19, 2013
ទទួលទានផ្នែកក្រហមរបស់ស៊ុតជាប្រចាំផ្តល់ផលអាក្រក់ដល់បេះដូង
ទទួលទានផ្នែកក្រហមនៃស៊ុតមាន់ឬស៊ុតទាជាប្រចាំនឹងធ្វើឱ្យគ្រោះថ្នាក់ដល់បេះដូងស្មើនឹងការជក់បារី។ ផលប៉ះពាល់នេះក៏ព្រោះតែផ្នែកក្រហមរបស់ស៊ុតបានធ្វើឱ្យសរសៃឈាមបេះដូងឡើងរឹងនិងកកស្ទះព្រោះមានការប្រមូលផ្ដុំមសារធាតុខ្លាញ់ច្រើនតួយ៉ាងដូចជា កូឡេស្តេរ៉ូល។
បន្ទាប់ពីពិសោធន៍លើនមុស្សប្រុសស្រី១.២៣១នាក់ វេជ្ជបណ្ឌិត David Spence បានអះអាងថាទទួលទានពងក្រហមរបស់ស៊ុតគឺ អាក្រក់ដូចជាការជក់បារីប្រហែល ២/៣ ហើយថា នេះជាបច្ច័យដែលនាំទៅរកការកើតមានជំងឺគាំងបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ទទួលទាន៣ដងក្នុងមួយសប្ដាហ៍ ការប្រឈមកាន់តែមានច្រើនធៀបទៅនឹងអ្នកដែលទទួលទានវាតិចជា២ដងក្នុងមួយសប្ដាហ៍។
តាមលោកវេជ្ជបណ្ឌិត Spence ឱ្យដឹងថា មនុស្សភាគច្រើនយល់ច្រឡំថា ផ្នែកក្រហមរបស់គឺជាអាហារដែលផ្ដល់នូវសុខភាពសម្រាប់ពួកគេ។ លោកបន្ដថា៖ << ការទទួលទានអាហារដែលសម្បូរដោយសារធាតុកូឡេស្ដូរ៉ូលបង្កើតការស្ទះសរសៃឈាមបេះដូង ហើយផ្នែកក្រហមនៃស៊ុតគឺផ្ទុកកូឡេស្តូរ៉ូលច្រើនបំផុត >> ។
វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា ការសិក្សាស្រាវជ្រាវបន្ថែមទៀតនឹងត្រូវធ្វើលើកក្រោយ តែទោះយ៉ាងណា លោកបានសង្កត់ធ្ងន់ថា បុគ្គលដែលងាយប្រឈមបេះដូង តួរតែបោះបង់ការទទួលលទានក្រហមជាប្រចាំ៕

ទទួលទានអាហារពេលព្រឹកឆ្អែតខ្លាំងជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមនិងដំណើរលើស ឈាម
យោងតាមអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យល័យ Tev Aviv University ប្រទេសអ៊ីស្រាអែលបានឱ្យដឹងថា បណ្ដាជនដែលទទួលទានអាហារពេលព្រឹកឆ្អែតដូចជាអាហារថ្ងៃត្រង់អាចធ្វើឱ្យកម្រិតអ័រម៉ូនអាំងស៊ុយលីន និងកម្រិត គ្លុយកូសថយចុះ ។ បញ្ហានេះនឹងធ្វើឱ្យអត្រាប្រឈមនឹងជំងឺបេះដូង ទឹកនោមផ្អែម ការលើសឈាម ការលើសខ្លាញ់កូឡេស្ដេរ៉ូលថយចុះ។ បន្ថែមពីលើនេះទៀត ចំណង់ក្នុងការទទួលទានអាហារសម្រន់ផ្សេងៗក៏មានតិចតួចផងដែរហើយដូច្នេះ ហានិភ័យនឹងការធាត់លើសទម្ងន់ក៏ត្រូវបានកាត់បន្ថយ។
ក្រោយពីការពិសោធលើក្រុមអ្នកស្ម័គ្រចិត្តជាស្រ្ដីរយៈពេល១២សប្ដាហ៍ ក្រុមអ្នកសិក្សាស្រាវជ្រាវដែលដឹកនាំឱ្យលោកស្រីសាស្រ្ដចារ្យDaniela Jakubowicz បានរកឃើញថា ក្រុមដែលទទួលទានអាហារពេលព្រឹកឆ្អែតចុះទម្ងន់ជាមធ្យមបាន ៨,៦៦គីឡូក្រាមខណៈក្រុមដែលទទួលអាហារពេលល្ងាចឆ្អែតចុះទម្ងន់ត្រឹម៣,២២គីឡូក្រាមប៉ុណ្ណោះ។
យោងតាមលោកស្រីសាស្រ្ដាចារ្យ Jakubowicz បកស្រាយថា បញ្ហានេះក៏ព្រោះ ក្រុមអ្នកទទួលទានអាហារពេលព្រឹកឆ្អែត កម្រិតអ័រម៉ូនបញ្ជាការស្រេកឃ្លានរបស់ពួកគេ ថយចុះច្រើនធៀបនឹងក្រុមដែលទទួលទានអាហារពេលល្ងាចឆ្អែត។ ចំណែកអ័រម៉ូនអាំងស៊ុយលីន គ្លុយកូសនិងខ្លាញ់ Triglyceride ក៏បានថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ លោកស្រីបានបន្តថា៖<<ការទទួលទានអាហារត្រឹមត្រូវខុសពេលវេលាមិនត្រឹមតែមិនជួយបញ្ជុះទម្ងន់ខ្លួលប៉ុណ្ណោះទេ តែថែមទាំងអាចផ្ដល់ផលអាក្រក់ដល់សុខភាពទៀតផល ។ ការសិក្សារបស់យើងបានរកឃើញថា បណ្ដាជនដែលទទួលទានអាហារពេលល្ងាចឆ្អែតខ្លាំង កម្រិតសារធាតុខ្លាញ់ក្នុងរាងកាយរបស់ពួកគេពិតជាកើនឡើង>>។
លោកស្រីបានស្នើសុំឱ្យជនទាំងឡាយគួរកាត់បន្ថយការទទួលទានអាហារផ្សេងៗក្នុងពេលភាពងងឹតឈានចូលមកដល់ដើម្បីបញ្ចៀសនូវរាល់បញ្ហាសុខភាពដែលបង្កដោយការទទួលទាន។ សាស្រ្ដចារ្យរូបនេះបានបន្ថែមថា៖ <<ការទទួលទានតាមទំនើងចិត្តនៅមុខម៉ាស៊ីនកុំព្យូទ័រ ឬមុខទូរទស្សន៍ជាពិសេសក្រោយពេលសម្រាកពីការងារនឿយហត់ពេគមួយថ្ងៃគឺជាកត្តាប្រឈមចម្លងមួយដែលនាំធាត់លើសទម្ងន់។ វាមិនត្រឹមតែធ្វើឱ្យឡើងទម្ងន់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបង្កើនអត្រាប្រឈមនឹងជំងឺបេះដូងទៀតផង>>៕

ពិសារកាហ្វេច្រើនជាង៤ពែងមួយថ្ងៃប្រឈមការស្លាប់មុនអាយុ៥០%
ក្រុមអ្នកវិទ្យាសាស្រ្ដដែលបានពិសោធលើមនុស្សវ័យពី២៨ឆ្នាំទៅ៨៧ឆ្នាំប្រមាណ៣៣.៧២៤នាក់បានដាក់ការសង្ស័យថា អ្នកដែលបានពិសាកាហ្វេច្រើនលើសលប់រហូតដល់ទៅ២៨ពែងក្នុងមួយសប្ដាហ៍ ទំនងជាធ្វើឱ្យប៉ះពាល់ដល់ការរំលាយអាហាររបស់រាងកាយ ដែលការប៉ះពាល់នេះបានលុបលើអត្ថប្រយោជន៍សុខភាពមួយចំនួនប៉ះពាល់ខាងដើមនេះផងដែរ។
Steven Blair ជាអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ University of South Carolina បានថ្លែងថា<<ច្បាប់ណាស់ លទ្ធផលនៃការរកឃើញលើកនេះមិនបានបង្ហាញនូវការជាប់ពាក់ព័ន្ធគ្នារវាងការពិសាកាហ្វេ និងសេចក្ដីស្លាប់ចំពោះបុរស និងស្រ្ដីវ័យចាស់នោះ>>។ ទោះជាយ៉ាងនេះក្ដី ក្រុមស្រាវជ្រាវរបស់លោកមិនបានពន្យល់ពីមូលហេតុដែលកាហ្វេមិនផ្ដល់ផលប៉ះពាល់ដូចគ្នានេះលើមនុស្សវ័យចាស់នោះទេ។
កាហ្វេត្រូវគេដឹងថា ផ្ទុកទៅដោយសារធាតុគីមីផ្សេងៗគ្នារាប់រយមុខ ដូច្នេះវាផ្តល់ទាំងផលអាក្រក់ និងផលល្អដល់សុខភាពអាស្រ័យលើអ្នកទទួលទាន។ យោងតាមការសិក្សាពីមុន មកបានបង្ហាញថា កាហ្វេពិតជាផ្ដល់ផលល្អដល់សុខភាព ប្រសិនជាប្រើប្រាស់ក្នុងកម្រិតមធ្យម៕

Sunday, August 18, 2013
ស្រ្ដីបំបៅដោះកូនអាចកាត់បន្ថយគ្រោះហានិភ័យពីជំងឺភ្លេចភ្លាំង
ឧទាហរណ៍ ការបំបៅដោះកូនអាចស្ដាឡើងវិញនូវតុល្យភាពអ័រម៉ូនអាំងស៊ុយលីនដែលត្រូវបានកាត់បន្ថអំឡុងពេលមានផ្ទែពោះខណៈជំងឺភ្លេចភ្លាំងត្រូវ បានសម្គាល់ដោយរេស៊ីស្ដង់អ័រម៉ូនអាំងស៊ុយលីននៅក្នុងខួរក្បាល។
វេជ្ជបណ្ឌិត Molly Fox មកពីសាកលវិទ្យាល័យ University of Cambridge ដែលជាអ្នកដឹកនាំការសិក្សាស្រាវទ្រាវបាននិយាយថា៖ << ជំងឺភ្លេចភ្លាំងគឺជាភាពច្របូកច្របល់នៃមុខងារយល់ដឹង ហើយប៉ះពាល់លើមនុស្ស៣៥,៦ លាននាក់ក្នុងពិភលោក។ ទៅអនាគត យើងគិតថាជំងឺនេះនឹងរាលដាលចូលក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យម។ ដូច្នេះវាសំខាន់ណាស់ដែលយើងត្រូវបង្កើតនូវលទ្ធផលនៃការសិក្សាមួយបានបង្ហាញថាការបំបៅដោះកូនក្នុងរយៈពេលវែងនឹងជួយឱ្យស្រ្ដីកាត់បន្ថយបានអត្រាកើតជំងឺភ្លេចភ្លាំង(Alzheimer's) ។
ការសិក្សាដែលបានចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រជំងឺភ្លេចភ្លាំងបានលើកឡើងថាការជាប់ពាក់ព័ន្ធគ្នាអាចបណ្ដាលមកពីប្រសិទ្ធភាពជំងឺភ្លេចភ្លាំងបានលើកឡើងថាការជាប់ពាក់ព័ន្ធគ្នាអាចបណ្ដាលមកពីប្រសិទ្ធភាពជីវសាស្រ្ដនៃការបំបៅដោះ។ យុទ្ធសាស្រ្ដទ្រង់ទ្រាយធំ តែចំណាយលុយតិចដើម្បីការពារប្រឆាំងនឹងការរាលដាលជំងឺនេះ>>។
ដោយឡែកការសិក្សាស្រាវជ្រាវមួយចំនួនកាលពីលើកមុនៗ ក៏សុទ្ធតែបានបង្ហាញថា ការបំបៅដោះកូនអាចកាត់បន្ថយអត្រាប្រឈមរបស់ស្រ្ដីជាម្ដាយពីជំងឺផ្សេងៗទៀត៕

ពិសាពោតពណ៌ស្វាយអាចជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមប្រភេទ២
ការសិក្សាស្រាវជ្រាវមួយដែលធ្វើឡើងដោយពួកអ្នកវិទ្យាសាស្រ្ដសាកលវិទ្យាល័យ Hallym University ប្រទេសកូរ៉ូខាងត្បូងបានបង្ហាញជាភស្ដុតាងថា សមាសធាតុ Anathocyanins នៅក្នុងផ្លែពោត ពណ៌ស្វាយ មានសមត្ថភាពបញ្ឍប់ ការអភិវឌ្ឍន៍ជំងឺតម្រងនោមម្យ៉ាងហៅDiabetic Nephropathy និងជំងឺទឹកនោមផ្អែមប្រភេទ២ ។ លទ្ធផលនេះបានកើតចេញពីការពិសោធន៍២ដាច់ដោយឡែកពីគ្នាដែលមួយពិសោធន៍២ ដាច់ដោយឡែកពីគ្នាដែលមួយពិសោធន៍លើកោសិកាមនុស្ស និងមួយទៀតពិសោធលើសត្វកណ្ដុរ។
ពោតពណ៌ស្វាយគេរកឃើញថា ផ្ទុកទៅដោយសារធាតុគីមីពីធម្មជាតិសំខាន់ៗ២យ៉ាងគឺ Anthocyanins និង Phenolics។ តាមរយៈការសិក្សា សារធាតុទាំងពីរនេះមានសមត្ថភាពប្រឆាំងនឹងអុកស៊ីដកម្ម ។
ដោយឡែក ការសិក្សាស្រាវជ្រាវជាច្រើនពីមុនមក ក៏សុទ្ធតែបង្ហាញថា ទទួលទានពោតពណ៌ស្វាយមានប្រសិទ្ធភាពលើជំងឺទឹកនោមផ្អែមប្រភេទទី២។ ដូច្នេះលទ្ធផលលើកនេះបានបង្ហាញជាភស្ដុតាងកាន់តែ ច្បាស់បន្ថែមទៀតអំពីប្រយោជន៍សុខភាពរបស់ពោតពណ៌ស្វាយ។
អ្នកវិទ្យាសាស្រ្ដដដែលបានបញ្ជាក់ថា ការជ្រើសរើសយកពណ៌ស្វាយមកទទួលទានគឺពិតជាមានសារសំខាន់អាចជួយទប់ស្កាត់ការខូចតម្រងនោមចំពោះអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២៕

Friday, August 16, 2013
វិធានសាស្រ្ដងាយៗជួយជំរុញដល់ការរំលាយអាហារប្រចាំថ្ងៃ
ការរំលាយអាហារ (Metabolism) គឺជាដំណើរដែលរាងកាយដុតបំផ្លាយកាឡូរី។ បុរសត្រូវគេដឹងថា អាចដុតបំផ្លាញកាឡូរីបានឆាប់រហ័សជាងស្រ្ដី ក៏ព្រោះតែរាងកាយរបស់ពួកគេសម្បូរទៅដោយសាច់ដុំ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ការរំលាយអាហាររបស់មនុស្សគ្រប់គ្នានឹងមានល្បឿនថយចុះនៅពេលពួកគេមានវ័យកាន់តែចាស់។ ការរំលាយអាហារបានល្អ នឹងជួយឱ្យអ្នកមានរាងកាយសមសួន ហើយមិនចាំបាច់កាត់បន្ថយកាឡូរី។ ដូច្នេះចូរអនុវត្តវិធីសាស្ត្រដូច ខាងក្រោមនេះ ដើម្បីជួយជំរុញដល់ការរំលាយអាហារប្រចាំថ្ងៃ៖
១. មិនត្រូវបោះបង់អាហារពេលព្រឹក
ការទទួលទានអាហារពេលព្រឹកជួយឱ្យការរំលាយអាហាររបស់អ្នកឆាប់មានដំណើរការហើយជាពិសេសទទួលទានតិចអំឡុងអាហារថ្ងៃត្រង់។
២. ហាត់ប្រាណយ៉ាងតិច៣០នាទីក្នុង១ថ្ងៃ
ការហាត់ប្រាណច្រើនរបៀប មានដូចជាការលើកដៃលើកជើង អ៊ែរ៉ូប៊ិក … សុទ្ធតែអាចជួយជំរុញដល់ការរំលាយអាហារ និងដុតបំផ្លាញកាឡូរី ។ ប្រសិនបើចាំបាច់អ្នកអាចបែងចែករយៈពេលហាត់ប្រាណជាផ្នែកៗ១០នាទីម្ដង។
៣. ចៀសវាងការអង្គុយច្រើន
ការអង្គុយស្ងៀមមួយកន្លែងនៅមុខម៉ាស៊ីនកុំព្យូទ័រ ឬទូរទស្សន៍ពិតជាធ្វើឱ្យការរំលាយអាហាររបស់លោកអ្នកថយចុះ។ ចូរឧស្សារហ៍ក្រោកដើរឱ្យបានញឹកញាប់ និងជាពិសេសទៅទៀតនោះលោកអ្នកអាចកំណត់ពេល៣០នាទី ដើម្បីក្រោកចេញពីកន្លែងអង្គុយ។
៤. ចូរទទួលទានតិច ប៉ុន្តែញឹកញាប់ ទង្វើបែបនេះ នឹងជួយឱ្យការរំលាយអាហារកាន់តែល្អប្រសើ ព្រមទាំងទប់ទល់បាននឹងចំណងស្រេកឃ្លាន។
៥. បង្កើតសាច់ដុំ
សាច់ដុំជួយបំផុតបំផ្លាញកាឡូរីបានច្រើនជាងខ្លាញ់។ ការហ្វឹកហាត់លើកទំងន់ ពិតជាសំខាន់ខ្លាំងណាស់ក្នុងការរក្សាសាច់ដុំ ខណៈដែលអ្នកមានវ័យកាន់តែចាស់ទៅ។ អ្នកអាចធ្វើលំហាត់បែបនេះឱ្យបាន៣ដងក្នុង១សប្ដាហ៍ដោយមានការចង្ហាត់បង្ហាញពីគ្រូជំនាញ។
៦. បង្កើតការទទួលទានទឹក
ទឹកអាចជួយបង្កើនល្បឿនរំលាយអាហារបាន២៨%ក្នុង១ម៉ោង។ ប្រសិនបើអាចក្លាសេឱ្យត្រជាក់គឺរឹតតែផ្ដល់នូវប្រសិទ្ធភាព៕

ការទទួលទានផ្លែប៉ោមទាំងសម្បកអាចជួយទប់ស្កាត់ការលើសឈាម
ជាទូទៅមនុស្សស្ទើរគ្រប់គ្នាមិននិយមទទួលជាទូទៅមនុស្សស្ទើរគ្រប់គ្នាមិននិយមទទួលបានផ្លែប៉ោមទាំងសម្បកនោះទេ ប៉ុន្តែតាមអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ដចំណីអាហារបានអះអាង់ថា ទង្វើបែបនេះនាំឱ្យពួកគេបង់នូវអត្ថប្រយោជន៍សុខភាពទៅវិញ។
ក្រុមអ្នកស្រាវជ្រាវកាណាដាបានរកឃើញថា ទទួលទានប៉ោម ទាំងសម្បក១ផ្លែក្នុងមួយថ្ញៃអាចជួយរក្សាសម្ពាធឈាមឱ្យនៅទាប។ អត្ថប្រយោជន៍បែបនេះក៏ព្រោះសម្បកប៉ោមផ្ទុកសមាសធាតុប្រឆាំងអុកស៊ីដកម្មកម្រិតខ្ពស់ និងសមាសធាតុ Flavonoids ។ អត្ថប្រយោជន៍របស់ផ្លែឈើនេះ ប្រមូលផ្ដុំនៅជុំវិញអង់ហ្ស៊ីមមួយមានឈ្មោះថា ACE ដែលបុព្វហេតុ សំខាន់បំផុតបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់។ នៅក្នុងការសិក្សាដែលបានចុះផ្សាយក្នុងព្រឹត្ដិប័ត្រ Food Chemistry ក្រុមអ្នកស្រាវជ្រាវបានយកសម្បកប៉ោមនិងសាច់ប៉ោមទៅពិសោធន៍ជាមួយអង់ហ្ស៊ីម ACE ដាច់ដោយឡែកពីគ្នា។ ជាលទ្ធផលគេរកពីលើនេះទៀត ប្រសិទ្ធនៃការទប់ស្តាត់ ACE បាន៦ដងខ្លាំងជាងសាច់របស់វា។ បន្ថែមពីលើនេះទៀត ប្រសិនភាពនៃការទប់ស្កាត់វាសិ្ថតនៅលើកម្រិតបវិមាណ។ នេះមានន័យថា សម្បកប៉ោមកាន់តែច្រើន ប្រសិទ្ធភាពទប់ស្កាត់ ACE គឺកាន់តែខ្លាំង។
ការសិក្សាស្រាវជ្រាវជាច្រើនកន្លងមកសុទ្ធតែបានរកឃើញថា សម្បកប៉ោមផ្តល់អត្ថប្រយោជន៍ដល់សុខភាព។ ការសិក្សាមួយដែលបានចុះផ្សាយក្នុងព្រឹប្រត្តិប័ត្រ Plos ONE កាលពីខែមិថុនា ឆ្នាំ២០១២ បានរកឃើញថា សមាសធាតុមួយនៅក្នុងសម្បកប៉ោមអាចប្រឆាំងទៅនឹងការធាត់លើសទម្ងន់ ខណៈការសិក្សាមួយផ្សេងទៀតចុះផ្សាយទៀតចុះផ្សាយក្នុងព្រឹត្តិប័ត្រ Cell Metabolism ខែសីហា ដដែលរកឃើញថា វាជួយទប់ស្កាត់ការចុះថមថយបរិមាណសាច់ដុំ ។ << ទទួលទានប៉ោម១ផ្លែក្នុង១ថ្ងៃនាំឱ្យអ្នកឃ្លាតឆ្ងាយពីគ្រូពេទ្យ>>៕

Subscribe to:
Posts (Atom)